ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​ជាង​១១​គីឡូម៉ែត្រ​ប្រែ​ក្លាយជា​ផ្លូវ​ក្រាល​កៅស៊ូ សម្រួល​ដំណើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង ១១​គីឡូម៉ែត្រ កាត់​ភូមិ​ចំនួន​៤ និង​ឃុំ​ចំនួន​២​ក្នុងស្រុក​បរិបូរណ៍ ពេល​នេះ​បាន​កសាង​ឱ្យ​ក្លាយជា​ផ្លូវ​ក្រាល​កៅស៊ូ​បាន​ប្រមាណ ជាង​៥០%​ហើយ ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​ឃុំ​មេលំ…

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​មួយ​ខ្សែ​ដែល​មាន​ប្រវែង​ជាង ១១​គីឡូម៉ែត្រ កាត់​ភូមិ​ចំនួន​៤ និង​ឃុំ​ចំនួន​២​ក្នុងស្រុក​បរិបូរណ៍ ពេល​នេះ​បាន​កសាង​ឱ្យ​ក្លាយជា​ផ្លូវ​ក្រាល​កៅស៊ូ​បាន​ប្រមាណ ជាង​៥០%​ហើយ ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ នេះ​ជា​ការ​អះអាង​របស់​អាជ្ញាធរ​ឃុំ​មេលំ ស្រុក​បរិបូរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ នេះ​។ លោក កេ​ត សុ​ឃា មេឃុំ​មេលំ បាន​បញ្ជាក់​ថា ផ្លូវ​មួយ​ខ្សែ​នេះ​កាល​ដើម​ឡើយ​គឺជា​ផ្លូវ​យ៉ាង​លំបាក​។

លុះ​ក្រោយមក​ក៏​បាន​ប្រែ​ក្លាយទៅជា​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ប៉ុន្តែ​ដោយសារ​ស្ថានភាព​ផ្លូវ​ប្រើប្រាស់​យូរអង្វែង​ធ្វើ​ឱ្យ​មានការ​ខូចខាត​ដោយ​អន្លើ គួប​ផ្សំ​នឹង​ផ្លូវ​រួម​តូច​ផង​។ នៅ​ឆ្នាំ​២០២០ ក្រសួង​អភិវឌ្ឍន៍​បាន​សម្រេច កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​ឲ្យ​ក្លាយជា​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង និង​ទំហំ​ធំ​ជាង​មុន​ដែល​មាន​ប្រវែង ១១,៩ គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ភូមិ​ស្រះ​កែវ ឃុំ​មេលំ កាត់ម​កភូមិ​ផ្សារ ឃុំ​ផ្សារ រួច​ឡើង​ចេញ​មក​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្សារ​បរិបូរណ៍​។ បើ​គិត​មក​ដល់​ពេល​នេះ​កសាង​ប្រមាណ​៥០​ភាគរយ​ហើយ ដោយ​ក្នុង​នោះ​ផ្លូវការ​កៅស៊ូ​បាន​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ហើយ​ដែរ​។

តាម​គម្រោង​នៃ​ការ​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​ចាប់ពី​កសាង​រហូត​រួចរាល់ និង​ចំណាយពេល​ថែទាំ និង​បញ្ចប់​នៅ​បំណាច់​ឆ្នាំ​២០២៣​។ ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ​មេលំ ជំនួស​មុខ​ឲ្យ​ប្រជាពលរដ្ឋ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន ជា​នាយក​រដ្ឋមន្ត្រី និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ដែល​បាន​យកចិត្តទុកដាក់​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​មូលដ្ឋាន ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​នៅ​ភូមិ​ឃុំ​ស្រុក​ផ្សេង​គ្នា ក៏​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​បាន​ស្រួល​ផង​ដែរ​។

បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​ឃុំ​ដដែល បាន​បញ្ជាក់​ទៀត​ថា ផ្លូវ​នេះ​ក៏​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​កសិផល​ស្រូវប្រាំង​ស្រូវ​វស្សា បន្លែ​ផ្លែ​ឈើ រួម​ទាំង​ផល​នេសាទ ទៅ​កាន់​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​ទៀត​ផង​៕ ដោយ ៖ ពៅ សុខ​ហ៊ាន