ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Copa America រក​ប្រទេស​ធ្វើ​ម្ចាស់ផ្ទះ​មិន​ទាន់​ឃើញ ក្រោយ​អា​ហ្ស​ង់​ទី​ន​ដកខ្លួន​ចេញ

2 ឆ្នាំ មុន

អន្តរជាតិ ៖ ប្រទេស​អា​ហ្ស​ង់​ទី​ន បាន​សម្រេច​ដកខ្លួន​ចេញពី​ការ​រៀបចំ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍ Copa America ដែល​នឹង​

អន្តរជាតិ ៖ ប្រទេស​អា​ហ្ស​ង់​ទី​ន បាន​សម្រេច​ដកខ្លួន​ចេញពី​ការ​រៀបចំ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍ Copa America ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅពាក់កណ្តាលខែមិថុនាឆាប់ៗខាងមុខនេះ​​។

ដើម​ឡើយ អា​ហ្ស​ង់​ទី​ន​ត្រូវធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​ជាមួយ​ប្រទេស​កូ​ឡុំ​ប៊ី ដែល​បាន​ដកខ្លួន​ចេញ​រួច​ហើយ កាលពី​ថ្ងៃ​ទី​២០ ខែឧសភា កន្លង​ទៅ​។ បន្ទាប់​ពី​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង និង​រដ្ឋាភិបាល អំឡុង​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩ ដែល​អាច​រំខាន​ដល់​ការ​ប្រកួតប្រជែង​សម្រាប់​ពានរង្វាន់​នេះ​។

យោង​តាម​សហព័ន្ធ​កីឡាបាល់ទាត់​អា​មេ​រិ​ក​ខាងត្បូង (CONMEBOL) បាន​ប្រកាស​ថា ប្រទេស​អា​ហ្ស​ង់​ទី​ន ក៏​បាន​សម្រេចចិត្ត​ដកខ្លួន​ចេញ​ផង​ដែរ ដោយសារ​តែ​ស្ថានភាព​បច្ចុប្បន្ន កំពុង​តែ​មានការ​កើនឡើង​ខ្លាំង​ករណី​ឆ្លង​កូ​វី​ដ​១៩ រួម​និង​សកម្មភាព​តវ៉ា​ប្រឆាំង កំពុង​តែ​ផ្ទុះ​ឡើង​ខ្លាំង​ដូច​គ្នា​។

សហព័ន្ធ​បច្ចុប្បន្ន​កំពុង​វិភាគ​លើ​ការ​ផ្តល់​សិទ្ធិ​ដល់​ប្រទេស​ផ្សេង​ទៀត ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Copa America ដែល​តាម​ការ​គ្រោងទុក​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៣ ខែមិថុនា រ​ហូ​ដល់​ថ្ងៃ​ទី​១០ ខែកក្កដា ដោយ​មាន​ប្រទេស​ចំនួន​១០​ចូលរួម​ការ​ប្រកួតប្រជែង​។

សហព័ន្ធ​នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​សម្រេចចិត្ត​លើ​ជំហាន​បន្ទាប់ សម្រាប់​ការ​ប្រកួត ដែល​ត្រូវ​បាន​ពន្យា​ពេល​រួច​មក​ហើយ កាលពី​ឆ្នាំ​២០២០ ដោយសារ​តែ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ