ចិនអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនរហូតដល់៣នាក់ ដោយសារអត្រាកំណើតធ្លាក់ចុះ
ចិន ៖ ប្រទេសចិនកែប្រែទម្រង់ច្បាប់បង្កកំណើត ដោយបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យគូស្វាមីភរិយាទាំងអស់ អាចមានកូន
ចិន ៖ ប្រទេសចិនកែប្រែទម្រង់ច្បាប់បង្កកំណើត ដោយបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យគូស្វាមីភរិយាទាំងអស់ អាចមានកូន
ចិន ៖ ប្រទេសចិនកែប្រែទម្រង់ច្បាប់បង្កកំណើត ដោយបានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យគូស្វាមីភរិយាទាំងអស់ អាចមានកូនរហូតដល់៣នាក់។ ដែលនេះជាការបញ្ចប់នៃគោលនយោបាយគូស្វាមីភរិយាអាចមានកូនត្រឹមតែ២នាក់ យ៉ាងតឹងរឹងរបស់ខ្លួន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួ បានឱ្យដឹងថា ការផ្លាស់ប្តូរត្រូវបានអនុម័តដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ដោយផ្ទាល់តែម្តង នៅក្នុងកិច្ចប្រជុំនយោបាយ ដែលបញ្ចប់ទៅ កាលពីពេលថ្មីៗនេះ។
វាកើតឡើង បន្ទាប់ពីការធ្វើជំរឿនប្រជាជនមួយដងក្នុងមួយទសវត្សបានបង្ហាញថា កំណើនប្រជាជនចិនស្ថិតក្នុងល្បឿនយឺតបំផុត នៅក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ ដែលវាបានក្លាយជាសម្ពាធមួយសម្រាប់រដ្ឋាភិបាលចិន ក្នុងការជំរុញឱ្យមានកំណែទម្រង់ច្បាប់សម្រាប់គូស្វាមីភរិយា ដែលអាចមានកូនច្រើន និងបញ្ចៀសការធ្លាក់ចុះនៃចំនួនប្រជាជន។
ជំរឿនប្រជាជនចិនដែលបានចេញផ្សាយកាលពីដើមខែនេះ បានបង្ហាញថា ទារកប្រមាណ១២លាននាក់ បានកើតកាលពីឆ្នាំមុន។ ដែលជាអត្រាថយចុះខ្លាំង គួរឱ្យកត់សម្គាល់ បើធៀបទៅនឹងចំនួន១៨លាននាក់កាលពីឆ្នាំ២០១៦។ ហើយក៏ជាអត្រាបង្កកំណើតទាបបំផុត ដែលត្រូវបានកត់ត្រា ចាប់តាំងពីទសវត្សឆ្នាំ១៩៦០ ។
បន្ទាប់ពីលទ្ធផលទិន្នន័យជំរឿនត្រូវបានចេញផ្សាយ គេបានរំពឹងថា ប្រទេសចិននឹងបន្តបន្ធូរបន្ថយច្បាប់របស់ខ្លួនបន្ថែមទៀត ពាក់ព័ន្ធលើគោលនយោបាយគ្រួសារ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ