ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​កំពុងព្រួយបារម្ភ​ខ្លាំង​លើស្លឹក​ដំឡូង​មី​​​​​ប្រែ​​​មកជា​​ពណ៌​លឿង

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ​ឧសភា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សា​ក្រៅ ខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ​ឧសភា ឆ្នាំ​២០២១ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ដំណាំ​ដំឡូង​មី​របស់​ខ្លួន ដែល​ក្រោយ​ពី​ដាំ​បាន​រយ​:​ពេល​ជាង​២​ខែ ហើយ​ដុះ​លូតលាស់​យ៉ាង​ល្អ លុះ​ក្រោយមក​ស្រាប់តែ​ស្លឹក​ដំឡូង​ប្រែ​ក្លាយទៅជា​ពណ៌​លឿង មានការ​លូតលាស់​យឺត ទើប​ឱ្យ​ខាង​មន្ត្រីនៃ​មន្ទីរ​កសិកម្ម​ខេត្តចុះ​ពិនិត្យ និង​ណែនាំ​ពី​របៀប​ថែទាំ និង​ប្រើប្រាស់​ជី ដើម្បី​ព្យាបាល​ជំងឺ​ដំឡូង​មី​របស់​ខ្លួន​ផង​ដែរ ។

ប្រជាពលរដ្ឋឈ្មោះ ណ​យ ភេទ​ស្រី រស់នៅ​ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ​គាត់​បាន​ដាំដំឡូង​មី​ចំនួន​៨​ហិ​កតា នៅ​លើ​ដីចំការ​របស់​ខ្លួន លុះ​ក្រោយ​ពី​ដុះ​លូតលាស់​យ៉ាង​ល្អ ស្រាប់តែ​មួយ​រយ​:​ពេល​ក្រោយមក​ស្លឹក​ដំឡូង​មី​មួយ​ចំនួន ក្លាយ​ទៅជា​ពណ៌​លឿង​ខុសធម្មតា ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ព្រោះ​កាលពី​ឆ្នាំ​មុន គាត់​សង្កេត​ឃើញ នៅ​កន្លែង​ណា ដែល​ដំឡូង​មី មាន​ពណ៌​លឿង គឺ​អត់​សូវ​លូតលាស់ ហើយ​ទិន្ន​ផ ល​ធ្លាក់​ចុះ ទើប​ក្រោយ​ពេល​ដាំដំឡូង​មី​នៅ​ឆ្នាំ​២០២១​នេះ ឃើញ​ស្លឹក​ដំឡូង​មី​ប្រែ​ទៅ​ជា​ពណ៌​លឿង​បែប​នេះ ក៏​នាំ​គ្នា​បារម្ភ​យ៉ាង​ខ្លាំង ។

បើ​តាម​ការ​រៀបរាប់​របស់​លោក ផា​ន សុ​ផ​ណ្ណា​រ៉ា ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ នៃ​មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ខាង​លោក​កំពុង​តែ​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​ដំណាំ​ដំឡូង​មី​នៅ​ក្នុងភូមិ​ភ្នំ​ស្ពុង និង​ភូមិ​មួយ​ចំនួន​ទៀត​ក្នុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្តប៉ៃលិន ។ លោក​បន្ត​ទៀត​ថា ដំឡូង​មី ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​ប្រមាណ​ជាង​៤២០០០​ហិ​កតា មាន​កំណើន​ជាង​ឆ្នាំ​២០២០ ព្រោះ​នៅ​ឆ្នាំ​នេះ ការ​ដាំ​ដុះ​មានការ​លូតលាស់​ល្អ ហើយ​ដំណាំ​ដំឡូង​មី​ប្រហែល​៥%​ទៅ​១០% កំពុង​តែ​ជួប​បញ្ហា​មាន​មេរោគ ស្លឹក​ប្រែ​ក្លាយទៅជា​ពណ៌​លឿង ។

លោក​បន្ត​ថា នេះ​គឺជា​រោគ​សញ្ញា​មួយ ដែល​បង្ហាញ​ថា ចំការ​ដំឡូង​មី​របស់​ប្រជាពលរដ្ឋ​កំពុង​តែ​ខ្វះ​សារធាតុចិញ្ចឹម ហើយ​លោក​ក៏​សូម​ណែនាំ​ដល់​ប្រជា​កសិករ បើ​នៅ​ក្នុង​ចំការ​មាន​ដំឡូង​មី​ស្លឹក​ពណ៌​លឿង​បែប​នេះ គឺ​ខ្វះ​សារធាតុចិញ្ចឹម និង​ដោយសារ​ដី​មួយ​ចំនួន ខ្សោះ​ជីវជាតិ​បន្តិច​ម្តង​ៗ ។

ដូច្នេះ យើង​ត្រូវ​ប្រើ​ជី​ទ្រាប់​បាត​នៅ​មុន​ពេល​ដាំ​ដុះ​ដំឡូង​មី ត្រូវ​ប្រើ​ជី​កែង​ៗ (១៥X១៥X១៥ ) ក្នុង​កម្រិត​១០០​គីឡូក្រាម ក្នុង​១​ហិ​កតា ហើយ​បន្ទាប់​ពី​ដាំដំឡូង​មី​បាន​រយ​: ពេល​១​ខែ ទៅ​២​ខែ យើង​ត្រូវ​ប្រើ​ជី​បំប៉ន​ប្រភេទ (​ដេ​អា​ប៉េ​) ។ ក្រោយ​ពី​ដាំដំឡូង​មី​រយ​:​ពេល​៣​ខែ​ឡើង យើង​ត្រូវ​ប្រើ​ជី​បំប៉ន​ប្រភេទ​ប៉ូ​តា​ស្យូ​ម​ក្ល​រ៉ូ ដើម្បី​ឱ្យ​ដើម ស្លឹក និង​មើម​លូតលាស់​ល្អ ហើយ​ប្រែ​ពី​ពណ៌​លឿង​ទៅ​ជា​ខៀវ​ឡើង​វិញ បើសិនជា​មិន​ប្រើ​ទេ​ទិន្នផល​នឹង​មានការ​ធ្លាក់​ចុះ ។ លើស​ពី​នេះ ដើម្បី​កែ​ដី​ឱ្យ​ល្អ ត្រូវ​ដាំ​ដំណាំ​ឆ្លាស់ គឺ​ប្តូរ​ទៅ​ដាំពោត ឬ​សណ្តែក​ជំនួស ហើយ​ឆ្នាំ​ក្រោយ​សឹម​កសិករ​ដាំដំឡូង​មី​បន្ត​ទៀត ៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ