ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង ក្រោយករណី​ឆ្លង​កូ​វី​ដ​១៩​ផ្ទុះ​ឡើង​ខ្លាំង

1 ខែ មុន

មី​យ៉ា​ន់​ម៉ា ៖ ក្រសួង​ដឹក​ជញ្ជូន និង​គមនាគមន៍​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែឧសភា បាន​ប្រកាស​ពង្រីក​ការ​ផ្អាក​

មី​យ៉ា​ន់​ម៉ា ៖ ក្រសួង​ដឹក​ជញ្ជូន និង​គមនាគមន៍​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែឧសភា បាន​ប្រកាស​ពង្រីក​ការ​ផ្អាក​ជើងហោះហើរ​អន្តរជាតិ រហូត​ដល់​ចុងខែ​មិថុនា ដោយសារ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កំពុង​ជួប​វិ​ប​តិ្ត​នយោបាយ ក្រោយ​រដ្ឋប្រហារ​យោធា​មួយ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចេញពី​ទីភ្នាក់ងារសារព័ត៌មាន​ស៊ី​ន​ហួ​។

ក្រសួង​បាន​ប្រកាស​អំពី​ការ​បន្ត​រយៈពេល​ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​វិធាន​ការណ៍​បណ្តោះអាសន្ន ដើម្បី​បញ្ជៀ​សការ​នាំ​ចូល​ជំងឺ​កូ​វី​ដ​១៩ មក​កាន់​ប្រទេស​ខ្លួន តាម​រយៈ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​។

យោង​តាម​ក្រសួងសុខាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤៤​នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មកនេះ​។ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើនឡើង​ដល់​១៤៣,៥៧១​នាក់ កាលពី​ថ្ងៃអាទិត្យ​។

ជាមួយ​គ្នា​នោះ ក្រសួង​បាន​អះអាង​ថា គ្មាន​ករណី​ស្លា​.​ប់​ថ្មី ត្រូវ​បាន​រាយការណ៍​នោះ​ទេ នៅ​ក្នុង​រយៈពេល​ដូច​គ្នា​។ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លា​.​ប់​សរុប​មាន​៣,២១៦​នាក់ នៅ​ក្នុង​ប្រទេស​នេះ​។

តួលេខ​របស់​ក្រសួង​ក៏​បាន​បញ្ជាក់​ថា អ្នកជំងឺ​ដែល​ជា​សះស្បើយ​សរុប​មាន​ចំនួន ១៣២,៣១៨​នាក់​។ ដោយ​ក្នុង​នោះ ប្រមាណ​២,៦១​លាន​នាក់ បាន​ទទួល​ការ​ធ្វើតេស្តរ​កកូ​វី​ដ​១៩​។ ខណៈ​ដែល​ប្រជាជន​ចំនួន​៩១២​នាក់ ត្រូវ​បាន​ធ្វើតេស្ត​កាលពី​ថ្ងៃអាទិត្យ​។

កាលពី​ពេល​ថ្មី​ៗ​នេះ យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន Irrawaddy បានឱ្យ​ដឹង​ថា របប​យោធា​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា ទើបតែ​ប្រកាស​បិទ​ទីក្រុង​ចំនួន ២ ដែល​ជាប់​ព្រំដែន​ឥណ្ឌា​គឺ ទីក្រុង Tonzang ក្នុង​រដ្ឋ Chin និង​ទីក្រុង Tamu ក្នុង​តំបន់ Sagaing​។ ព្រមទាំង​ដាក់​បញ្ជា​ឱ្យ​ប្រជាជន​ទាំងអស់​ត្រូវ​ស្នាក់​នៅ​ក្នុងផ្ទះ ក្រោយ​ការ​រីក​រាលដាល​ខ្លាំង នៃ​ករណី​ឆ្លង​កូ​វី​ដ​១៩៕