ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កោះ​ថាមពល​» នឹង​លាតសន្ធឹង​លើ​តំបន់ឆ្នេរ​នៅ​ឆ្នាំ​2040

8 ឆ្នាំ មុន

បណ្តា​ប្រទេស​ជា​ច្រើន​ខ្វះខាត​ទឹក​ស្អាត​ដោយសារ​តែ​ឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុ និង​ប្រជាជន​កើន​ច្រើន​ពេក ។ នេះ​គឺជា​បញ្ហា​ចម្បង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។ សី​តុ​ណ្ណ​ភាព​សាកល​កើនឡើង​ដែល​ធ្វើ​ឱ្យ​បឹង អណ្តូង

បណ្តា​ប្រទេស​ជា​ច្រើន​ខ្វះខាត​ទឹក​ស្អាត​ដោយសារ​តែ​ឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុ និង​ប្រជាជន​កើន​ច្រើន​ពេក ។ នេះ​គឺជា​បញ្ហា​ចម្បង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ។ សី​តុ​ណ្ណ​ភាព​សាកល​កើនឡើង​ដែល​ធ្វើ​ឱ្យ​បឹង អណ្តូង និង​អាង​ស្តុក​ទឹក​កាន់តែ​រីក​ស្ងួត​ហួតហែង ខណៈ​ចំនួន​ប្រជាជន​បន្ត​កើន​ឡើងជា​លំដាប់ ។

យុទ្ធសាស្ត្រ​មួយ​ត្រូវ​គេ​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​វិបត្តិ​នោះ គឺ​បង្កើត​«​កោះ​ថាមពល​»  ដោយ​វា​ត្រូវ​រួម​បញ្ចូល​ការ​ផលិត​ថាមពល​នៅ​ឈូង​សមុទ្រ​ជាមួយនឹង​រោងចក្រ​ចម្រាញ់​អំបិល​ចេញពី​ទឹក​ផង​ដែរ ។ វា​បាន​បង្ហាញ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១០ ហើយ​មួយ​ចំនួន​ដែល​គួរ​ឱ្យ​កត់សម្គាល់ គឺ​កំពុង​ពង្រាយ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ត្រូ​ពិ​ក​ដែល​ជាទី​កន្លែង​មាន​លក្ខខណ្ឌ​ល្អ​ប្រសើ​បំផុត​សម្រាប់​កា​រប​ម្លែ​ង​ជា​ថាមពល​កម្តៅ​សមុទ្រ (OTEC) ។ រាល់​កោះ​នីមួយ​ៗ​មាន​រាង​ឆកោន និង​ភ្ជាប់​គ្នា​បណ្តាញ​យ៉ាង​ល្អ ទៅ​នឹង​កោះ​ផ្សេង​ទៀត​បង្កើត​បានជា​ប្រជុំ​កោះ​សិប្បនិមិត្ត ។ កង្ហារ​ខ្យល់ និង​ថាមពល​ពន្លឺព្រះអាទិត្យ​ត្រូវ​ប្រមូលផ្តុំ និង​ដំឡើង​នៅ​លើ​កំពូល​គេ ។

រោងចក្រ​ដែល​ស្ថិត​នៅ​លើ​កោះ​នេះ​មាន​កម្លាំង​២៥០ មេ​ហ្គា​វាត់ ដែល​អាច​បំពេញតម្រូវការ​២៥០.០០០​គ្រួសារ និង​ផ្តល់​ជូន​ទឹក​ពិសា​បរិសុទ្ធ​ចំនួន​៦០០​លាន​លី​ត្រ ក្នុង​១​ថ្ងៃ​។ ចំណែក​ទឹក​ដែល​ប្រើប្រាស់​លើស​ពី​តម្រូវការ ត្រូវ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​កសិកម្ម និង​ឧស្សាហកម្ម​ក្នុង​តំបន់ ៕