ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នំ​លួចលាក់​របស់​អតីត​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ឈ្នះ​រឿង​ក្តី​ទទួល​ទ្រព្យ​ពី​រាជវង្ស

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​កំពូល​ក្នុង​ក្រុង​ឡុ​ង​ដ៍ បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ ឱ្យ​លោកស្រី​ចា​ណា​ន ហាប អាយុ​៦៨​ឆ្នាំ ជនជាតិ​អង់គ្លេស ដើម​កំណើត​ប៉ា​ឡេ​ស្ទី​ន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តុលាការ​កំពូល​ក្នុង​ក្រុង​ឡុ​ង​ដ៍ បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៥ ឱ្យ​លោកស្រី​ចា​ណា​ន ហាប អាយុ​៦៨​ឆ្នាំ ជនជាតិ​អង់គ្លេស ដើម​កំណើត​ប៉ា​ឡេ​ស្ទី​ន ដែល​ជា​ស្នំ​លួចលាក់​របស់​ព្រះមហាក្សត្រ​ហ្វា​ហា​ដ ប្រទេស​អា​រា​៉​ប៊ី សា​អូ​៊​ឌី​ត ដែល​សោយ​ទិវង្គត​ទៅ​ហើយ មាន​សិទ្ធិ​ទទួល​ប្រាក់​ជាង​១៥​លាន​ផោន រួម​ទាំង​អគារ​ចំនួន​២​ខ្នង នៅ​ខណ្ឌ​ឆេ​ល​ស៊ី ក្រុង​ឡុ​ង​ដ៍ ។ ការ​ទទួល​ទ្រព្យ​ទាំងនោះ​ពី​ព្រះ​បុត្រា​របស់​ព្រះមហាក្សត្រ​ហ្វា​ហា​ដ ។

លោក​ចៅក្រម​ពី​ទ័​រ ស្មី​ត និយាយ​ថា ព្រះ​អង្គ​ម្ចាស់​អាប់​ឌុ​ល អាស៊ី ប៊ី​ន​ហ្វា​ហា​ដ ជា​ព្រះរាជបុត្រ​របស់​ព្រះមហាក្សត្រ​ហ្វា​ហា​ដ បាន​ព្រមព្រៀង​ជាមួយ​លោកស្រី​ហាប ដោយ​រក្សា​ទុក​កិច្ចសន្យា​ដែល​ព្រះ​បិតា​ទ្រង់​សន្យា​ថា ព្រះ​អង្គ​ថែរក្សា​លោកស្រី​រហូត​អស់​មួយ​ជីវិត ហើយ​ប្រសិនបើ​ព្រះរាជ​បុត្រា ជំទាស់​លើ​ការ​សម្រេច​អាច​ប្តឹង​ទៅ​ឧទ្ធរណ៍​បាន។

ព្រះរាជ​បុត្រា​ត្រូវ​បង់ប្រាក់ និង​ទ្រព្យសម្បត្តិ​ទៅ​តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្នុង​រយៈពេល​២៨​ថ្ងៃ ។

លោកស្រី​ចា​ណា​ន ហាប ចាប់កំណើត​នៅ​ក្នុង​ក្រុម​គ្រួសារ​ជនជាតិ​បា​៉​ឡេ​ស្ទី​ន កាន់សាសនា​គ្រឹ​ស្ត បច្ចុប្បន្ន​មាន​សញ្ជាតិ​អង់គ្លេស ។ លោកស្រី​ហាប បញ្ជាក់​ថា បាន​លួច​រៀប​អភិ​សេកយា​៉​ង​ស្ងប់ស្ងាត់​ជាមួយ​ព្រះមហាក្សត្រ​ហ្វា​ហា​ដ នៅ​ខែមីនា ១៩៦៤ ខណៈ​គាត់​មាន​អាយុ​១៩​ឆ្នាំ និង​ព្រះ​អង្គ​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

ក្នុងអំឡុងពេល​បើក​សវនាការ​លើ​រឿង​ក្តី​អស់​រយៈពេល​៧​ថ្ងៃ នៅ​ក្នុង​ខែកក្កដា ២០១៥  លោកស្រី​ហាប ឱ្យ​ដឹង​ថា ព្រះ​អង្គ​ហ្វា​ហា​ដ បិទ​បាំង​ពី​សម្ព័ន្ធភាព​ជាមួយ​លោកស្រី ព្រោះ​ទទួល​ការ​ប្រឆាំង​ពី​រាជវង្ស និង​បារម្ភ​ខ្លាច​កើត​មាន​ប្រតិកម្ម​ជា​អវិជ្ជមាន​ពី​ប្រជារាស្ត្រ ។

លោកស្រី​ហាប ឱ្យ​ដឹង​ទៀត​ថា ព្រះ​អង្គ​ហ្វា​ហា​ដ ដែល​ឡើង​គ្រងរាជ្យ​ជា​ព្រះមហាក្សត្រ នៅ​ឆ្នាំ​១៩៨២ និង​សោយ​ទិវង្គត​នៅ​ឆ្នាំ​២០០៥ បាន​សន្យា​ជាមួយ​គាត់​ថា នឹង​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​រហូត​អស់​មួយ​ជីវិត ។ ក្រោយ​ពី​តុលាការ​សម្រេច​សាលក្រម​រួច​លោកស្រី​ហាប និយាយ​ថា «​ក្នុង​រយៈពេល​១២​ឆ្នាំ នៃ​ទុក្ខសោក​របស់ ខ្ញុំ​ៗ​មាន​សេចក្តីសុខ​បំផុត​ទៅ​លើ​ភាព​យុត្តិធម៌​របស់​អង់គ្លេស​» ៕