ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! តារា​សម្តែង​តួអង្គ «​តា​ហ្ស​ង់​» រួម​ទាំង​ភរិយា​ស្លា​.​ប់​ក្នុង​ឧប្បត្តិហេតុ​ធ្លា.ក់​យន្តហោះ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក លោក Joe Lara ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់ តាម​រយៈ​ការ​សម្តែង​តួអង្គ​

សហរដ្ឋអាមេរិក ៖ តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក លោក Joe Lara ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់ តាម​រយៈ​ការ​សម្តែង​តួអង្គ​មនុស្ស​ព្រៃ «​តា​ហ្ស​ង់​» ក្នុង​ខ្សែភាពយន្ត​ទូរទស្សន៍ Tarzan in Manhattan កាលពី​ឆ្នាំ​១៩៨៩ ត្រូវ​បាន​រាយការណ៍​ថា ស្លា​.​ប់​បាត់បង់​ជី​​វិត​ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ឯកជន នៅ​ក្នុង​រដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា កន្លង​ទៅ (​ពេលវេលា​នៅ​អាម​រិ​ក​)​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី Sky News​។

តារា​ប្រុស​អាយុ​៥៨​ឆ្នាំ​រូប​នេះ រួម​ទាំង​ភរិយា​របស់​គាត់​គឺ​លោកស្រី Gwen Shamblin Lara អាយុ​៦៦​ឆ្នាំ គឺជា​មនុស្ស​២​នាក់ ក្នុង​ចំណោម​មនុស្ស​៧​នាក់ ដែល​បាន​ស្លា​.​ប់ នៅ​ពេល​ដែល​យន្តហោះ​ធុន​តូច​ប្រភេទ Cessna Citation 501 មួយ​គ្រឿង បាន​ធ្លា.ក់​ចូល​បឹង Percy Priest ក្បែរ​ទីក្រុង Smyrna​។

បច្ចុប្បន្ន​ក្រុម​ជួយ​សង្គ្រោះ Rutherford County Fire Rescue កំពុង​បាន​បន្តការងារ​ស្វែងរក​សាកស.ព​ជន​រង​គ្រោះ នៅ​កន្លែង​កើតហេតុ​។ ស្រប​ពេល​ដែល​ក្រុម​អ្នកជំនាញ កំពុង​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​ដើមចម ដែល​បណ្តាល​ឱ្យ​យន្តហោះ​នេះ​ធ្លា.ក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ