ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តព្រៃវែងប្រកាស​បើក​ច្រក​ទ្វា​ព្រំដែន​ម៉ឺន​ជ័យដាក់ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្នត្រឹម​កម្រិត​ថ្នាក់​ខេត្ត

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ច្រក​ទ្វា​ព្រំដែន​ម៉ឺន​ជ័យ ដែល​ពី​មុន​គ្រោង​បើក​ជា​ច្រក​ទ្វា​អន្តរជាតិ តែ​ក្រោយមក​ត្រូវ​ខកខាន​ទៅ​វិញ​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩​នោះ ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្តព្រៃវែង​ធ្វើ​ពិធី​ប្រកាស​បើក​អោយ​ដំណើរការ​ជា​បណ្តោះអាសន្ន​ហើយ នៅ​ត្រឹមកម្រិត​​ថ្នាក់​ខេត្ត ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ។…

ខេត្តព្រៃវែង ៖ ច្រក​ទ្វា​ព្រំដែន​ម៉ឺន​ជ័យ ដែល​ពី​មុន​គ្រោង​បើក​ជា​ច្រក​ទ្វា​អន្តរជាតិ តែ​ក្រោយមក​ត្រូវ​ខកខាន​ទៅ​វិញ​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩​នោះ ពេល​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្តព្រៃវែង​ធ្វើ​ពិធី​ប្រកាស​បើក​អោយ​ដំណើរការ​ជា​បណ្តោះអាសន្ន​ហើយ នៅ​ត្រឹមកម្រិត​​ថ្នាក់​ខេត្ត ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ។

ការ​ប្រកាស​បើក​អោយ​ដំណើរការ​ច្រក​ទ្វារ​ព្រំដែន​ម៉ឺន​ជ័យ​នេះ​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ជា​ច្រើន​នាក់​ផង​ដែរ ។

ច្រក​ទ្វារ​ព្រំដែន​ម៉ឺន​ជ័យ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ចំណែក​ខាង​វៀតណាម ច្រក​ដែល​នៅ​ទល់មុខ​គ្នា គឺ​ច្រក​តិ​ន​ណា​ម ក្នុង​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម ។

យោង​តាម​របាយ​ការ​ណ៌​របស់​លោក​ប្រធាន​ស្នាក់​ការ ច្រក​ទ្វា​ព្រំដែន​ម៉ឺន​ជ័យ​នេះ បានអោយ​ដឹង​ថា ច្រក​ទ្វា​ម៉ឺន​ជ័យ មាន​អគារ​សម្រាប់​មន្ត្រី​ជំនាញ​បំពេញភារៈកិច្ច​របស់​ខ្លួន ចំនួន​៣​អគារ អគារ​ស្នាក់​នៅ​ចំនួន​៣​អគារ និង​មាន​មន្ត្រី​បំរើ​ការ​ទាំងអស់​សរុប​ចំនួន​៤៦​នាក់ ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​បើក​អោយ​ដំណើរការ​ច្រក​ទ្វា​ព្រំដែន​ម៉ឺន​ជ័យ​នេះ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​បាន​លើក​ឡើង​ថា ទីតាំង​ភូមិសាស្ត្រ​តំបន់​ច្រក​ទ្វា​ព្រំដែន​ម៉ឺន​ជ័យ​នេះ​កាលពីមុន​គឺ​សុទ្ធ​តែព្រៃ ហើយ​ពិបាក​ផ្លូវ​ធ្វើ​ដំណើរ​ណាស់ ប៉ុន្តែ​បច្ចុប្បន្ន​បំ​បន់​នេះ បាន​ប្រែ​មុខមាត់​ថ្មី​ហើយ ក្រោម​ការ​ជួយ​ជ្រុំ​ជ្រែង​យ៉ាង​ខ្លាំង​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​ទៅ​ថ្ងៃ​មុខ​ច្រក​មួយ​នេះ​អាច និង​ក្លាយទៅជា​ច្រក​ទ្វា​អន្តរជាតិ​ថែម​ទៀត​ផង ដូច្នេះ​ឆ្លៀត​ឪ​កាស​នេះ​ឯកឧត្តម សូម​ផ្តាំផ្ញើ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ដែល​ប្រចាំការ​នៅ​មាត់ច្រក​នេះ ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​បំពេញ​តួនាទី​ភារៈកិច្ច​របស់​ខ្លួន​អោយ​បាន​ល្អ ជា​ពិសេស​ត្រូវ​សហការ​ជាមួយ​ភាគី​ខាង​វៀតណាម ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​ផ្សេង​ៗ រួម​ទាំង​ការងារ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ