ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១ថ្ងៃ! នេន១អង្គ និង​បុរសពិការម្នាក់​ ធ្វើរឿង​ស្មានមិនដល់ដូចគ្នា​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃតែមួយ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់​បាន​ស្លា.ប់ដាច់​ដោយឡែកពីគ្នា ក្នុងករណី​បញ្ចប់

​ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃតែមួយ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់​បាន​ស្លា.ប់ដាច់​ដោយឡែកពីគ្នា ក្នុងករណី​បញ្ចប់ជីវិត​ដោយលេ.បថ្នាំ​ នៅស្រុកមង្លបូរី និងស្រុកស្វាយចេក ។

តាមប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ​កាលពី​វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើល​មួយបានកើតឡើង ដោយ​លោកនេន១អង្គបាន​បញ្ចប់ជីវិត​​ដោយ​ខ្លួនឯង ដោយឆាន់ថ្នាំកណ្តុរ បណ្តាលឲ្យពុ.ល​សុគត​ នៅចំណុច​វត្តសឿ ស្ថិតក្នុងភូមិដំរីក្រោម ឃុំសឿ ស្រុកងម្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកនេនរងគ្រោះ​ព្រះនាម លី ពូតុង ព្រះជន្ម១៧ព្រះវស្សា គង់នៅវត្តសឿ ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

តាម​ប្រភពដដែលបានបញ្ជាក់ថា លោកនេន​រងគ្រោះ​មួយ​អង្គ​ខាងលើ​នេះ ​បាន​បួសជាសង្ឈ​អស់​រយៈពេលប្រហែលជា៣ព្រះវស្សា តាំងពីឪពុកបានស្លា.ប់ទៅបួសមុខភ្លើង ហើយក៏បួសជាសង្ឈរហូតមក ។ មុនពេល​កើតហេតុ លោក​នេនរងគ្រោះ​មួយ​អង្គ​ខាងលើ​នេះបាននិមន្តទៅលេងញោមជាម្តាយ នៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ហើយពេលនោះដឹងរឿងថា ម្តាយយកប្តីថ្មី លុះ​ពេលនិមន្តត្រឡប់មកវត្តវិញ មិនមានស្រដីអ្វីទាំងអស់​ ក៏យកថ្នាំកណ្តុរមកឆាន់ បណ្តាល​ឱ្យពុ.លសុគតតែម្តង ។

តាម​ប្រភពពី​នគរបាលស្រុកស្វាយចេក​បាន​ឱ្យ​ដឹង​ថា ​កាលពីវេលាម៉ោង​​​​២​និង​៤០នាទីរសៀល​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើល​​មួយបានកើតឡើង​ ​បន្ទាប់ពី​បុរស​ម្នាក់​មានវិបត្តិផ្លូវចិត្ត ក្រោយពី​ធ្លាក់ខ្លួនពិការជើងស្តាំនោះ ហើយ​ប្រពន្ធសុំលែងលះ ទើប​បុរសរងគ្រោះ​បានលេ.បថ្នាំ បណ្តាលឲ្យពុ.លស្លា.ប់ នៅភូមិគោកតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​បុរសរងគ្រោះ​ឈ្មោះពៅ រឹទ្ធី អាយុ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ខាងលើ ។​

នគរបាលបានបញ្ជាក់ថាតាមការពិនិត្យរបស់លោកគ្រូរពេទ្យ​បាន​បញ្ជាក់​ថា បុរសរងគ្រោះ​​មួយរូបខាងលើ​ពិតជាបានលេ.បថ្នាំ​បញ្ចប់ជីវិត​ប្រាកដមែន សង្ស័យលេ.បអស់​ជាង​មួយបន្ទះ ។ ទាក់ទិននឹងការ​បញ្ចប់ជីវិត​របស់បុរសរងគ្រោះ​នេះ មិនដឹងពីមូលហេតុឡើយ ។ ម្យ៉ាងវិញទៀត កាលពី២ឆ្នាំមុន បុរសរងគ្រោះ​រូបនេះធ្លាប់បានដុតផ្ទះខ្លួនឯងម្តងដែរ បណ្តាលឲ្យឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ