ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​កាន់តែ​ច្បាស់​ពី​អាការ​នៃ​ការ​ពុល​ថ្នាំ​ស​ម្លា​.​ប់​សត្វល្អិត ដើម្បី​សង្គ្រោះ​ជីវិត​អ្នក

2 ឆ្នាំ មុន
  • ភ្នំពេញ

ពាក់ព័ន្ធ​នឹង​ការ​ពុល​ថ្នាំ​ស​ម្លា​.​ប់​សត្វល្អិត​ប្រភេទ «​អូ​ហ្គា​ណូ​ផូស្វ័រ​» Organophosphorés (OP) ត្រូវ​បាន​បកស្រាយ​ឲ្យ​ដឹង​ថា ៖ អូ​ហ្គា​ណូ​ផូស្វ័រ (Organophosphorés) ជា​

រាជធានី​ភ្នំពេញ ៖ ពាក់ព័ន្ធ​នឹង​ការ​ពុល​ថ្នាំ​ស​ម្លា​.​ប់​សត្វល្អិត​ប្រភេទ «​អូ​ហ្គា​ណូ​ផូស្វ័រ​» Organophosphorés (OP) លោក​វេជ្ជបណ្ឌិត អ៊ា​ង សេង​ភ៊ា​វ ឯកទេស​ប្រ​ពោ​ធន​កម្ម និង​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បកស្រាយ​ឲ្យ​ដឹង​ថា ៖ អូ​ហ្គា​ណូ​ផូស្វ័រ (Organophosphorés) ជា​អ្វី? ជា​ប្រភេទ​មួយ​នៃ​ថ្នាំ​ស​ម្លា​.​ប់​សត្វល្អិត ដែល​ត្រូវ​យក​មក​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​កសិកម្ម​។

ផ្លូវ​នៃ​ការ​ពុល (Voies d’intoxication) ៖ ជា​ទូទៅ​ផ្លូវ​នៃ​ការ​ពុល តាម​រយៈ ៣ ប្រភេទ​គឺ ៖
១- តាម​មាត់ (orale) ៖ ដែល​យើង​ជួប​ច្រើន​ជាងគេ ក្នុង​គោលបំណង​ស​ម្លា​.​ប់​ខ្លួន ឬ​ដោយសារ​ការ​ផឹក​ច្រឡំ​ផ្សេង​ៗ​។
២- តាម​ស្បែក (transdermique) ៖ វា​អាច​កើតឡើង ដោយ​ថ្នាំ​ប្រលាក់​នឹង​សំលៀក​បំពាក់ ឬ​ការ​ប៉ះពាល់​ផ្ទាល់​។
៣- តាម​ផ្លូវដង្ហើម ៖ នៅ​ពេល​ដែល​ប្រើប្រាស់​ថ្នាំ​ស​ម្លា​.​ប់​សត្វល្អិត​នេះ ដោយ​មិន​បាន​ពាក់​ម៉ាស់​ត្រឹមត្រូវ​។

ក​) រោគ​សញ្ញា​នៃ​ការ​ពុល ៖
រោគ​សញ្ញា​នៃ​ការ​ពុល​ថ្នាំ (OP) វា​ស្តែង​ចេញ​ជា​បណ្តុំ​រោគ​សញ្ញា ៣ ដំណាក់កាល​៖
១. សញ្ញា​ដំបូង (Symptômes précoces) ៖ – Syndrome muscarinique: រួម​ប្រ​ស្រី​ភ្នែក (myosis), ហៀរ​សំបោរ (Rhinorrhée), ចេញ​ទឹកមាត់​ច្រើន​(Hypersialorrhée), មាន​ស្លេស​ច្រើន​តាម​ទងសួត (Hypersécrétion bronchique), ចង្វាក់បេះដូង​ដើរ​យឺត​, ចុះ​សម្ពាធ​ឈាម​, ឈឺពោះ​, រាគ​… ។ – Syndrome nicotinique: អស់កម្លាំង​, ខ្សោយ​សាច់ដុំ​, ពិបាក​ដកដង្ហើម​។ – Syndrome central: វង្វេងស្មារតី​, សន្លប់​, ប្រកាច់​, វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​អាច​បណ្តាល​អោយ​បាត់បង់​ជីវិត​។

២. សញ្ញា​បន្ទាប់ ៖ រោគ​សញ្ញា​នេះ​កើត​មាន ៤៨ ទៅ ៩៦ ម៉ោង បន្ទាប់​ពី​កា​ពុល – ការ​ខ្សោយ​នៃ​សាច់ដុំ​, វិបត្តិ​ផ្លូវដង្ហើម
៣. សញ្ញា​នៅ​ពេល​ក្រោយ ៖ រោគ​សញ្ញា​នេះ​កើត​មាន ២ ទៅ ៣ អាទិត្យ បន្ទាប់​ពី​កា​ពុល – ជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​ប្រាសាទ (Polyneuropathie) , ស្ពឹក

ខ​) ការ​ព្យាបាល ៖
១. ការ​ព្យាបាល​ទូទៅ ៖ – ផ្តល់​អុក​ស៊ី​ស្សែន – បឺត​ស្លេស – ដាក់​ទុ​យ​យោ​ដង្ហើម​សិប្បនិម្មិត ក្នុង​ករណី​មាន​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ឬ​បាត់បង់​ស្មារតី
២. ដោះ​សំលៀក​បំពាក់​ដែរ​ប្រលាក់​ថ្នាំពុល​។ ហើយ​ការ​លាង​ក្រពះ​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​អ្នកជំងឺ​មាន​សភាព​នឹងនរ ឬ​ដាក់​ទុ​យ​យោ​ដង្ហើម​សិប្បនិម្មិត​រួច
៣. ការ​ព្យាបាល​ជាក់លាក់ (Traitement spécifique) ៖ ប្រើ​ថ្នាំបន្សាប​ថ្នាំពុល (OP)​។

លោក​វេជ្ជបណ្ឌិត អ៊ា​ង សេង​ភ៊ា​វ ឯកទេស​ប្រ​ពោ​ធន​កម្ម និង​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ដំបូន្មាន​ថា ៖ ដើម្បី​ចៀសវាង​ការ​ពុល​ថ្នាំ​សំលាប់​ល្អិត យើង​ត្រូវ ៖ – ចំពោះ​អ្នក​ប្រើប្រាស់ ត្រូវ​ប្រើប្រាស់​សំលៀក​បំពាក់ ម៉ាស់ មួក និង​វ៉ែនតា​អោយ​បាន​ត្រឹមត្រូវ​។ – ទុក​ថ្នាំ​ស​ម្លា​.​ប់​ល្អិត​អោយ​ឆ្ងាយ​ពី​ដៃ​ក្មេង និង​ទុក​នៅ​កន្លែង​មាន​សុ​វ​តិ្ថ​ភាព​។

បើ​បងប្អូន​បាន​ជួប​ករណី​ពុល​ថ្នាំ​ស​ម្លា​.​ប់​ល្អិត សូម​ប្រញាប់​បញ្ជូន​អ្នក​រង​គ្រោះ ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​មាន​សម្ភារៈ​គ្រប់គ្រាន់ និង​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ​ទាន់​ពេលវេលា ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ