ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Brentford ឡើង​មក Premier League រដូវ​កាល​ក្រោយ ជាមួយ​កញ្ចប់​ថវិកា​ជិត​២៥០​លាន​ដុល្លារ

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​រហស្សនាម​ហ្វូង​ឃ្មុំ Brentford បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​បាល់ទាត់​ដែល​មាន​ត​ម្លែ​ថ្លៃ​បំផុត​លើ​ពិភពលោក

អង់គ្លេស ៖ ក្រុម​រហស្សនាម​ហ្វូង​ឃ្មុំ Brentford បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​បាល់ទាត់​ដែល​មាន​ត​ម្លែ​ថ្លៃ​បំផុត​លើ​ពិភពលោក ក្រោយ​ពួក​គេ​ផ្តួល​ក្រុម Swansea ដែល​សល់​គ្នា​ត្រឹម​១០​នាក់ កាលពី​យប់មិញ ជាមួយ​លទ្ធផល ២-០ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ការ​ប្រកួត​ជម្រុះ (Play-off Final) ក្រប​ខណ្ឌ Championship​។ ដោយ​នាំ​ឱ្យ​ពួក​គេ​ឡើង​មក​កាន់​ក្រប​ខណ្ឌ Premier League ជា​លើក​ដំបូង បន្ទាប់​ពី​អវត្តមាន​ពី​ក្រប​ខណ្ឌ​លី​គ​កំពូល​អង់គ្លេស​មួយ​នេះ អស់​រយៈពេល​៧៤​ឆ្នាំ​។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន​ជាតិ Wembley ក្រោម​វត្តមាន​អ្នកគាំទ្រ​ចំនួន​១២,០០០​នាក់​។ ខណៈ​ដែល​ពីរ​គ្រាប់​របស់ Brentford ដែល​ជា​ក្រុម​បញ្ចប់​រដូវ​កាល​នៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​តារាង Championship រកបាន​ដោយ​កីឡាករ Ivan Toney (​ប៉េ​ណា​ល់​ទី​) និង​មួយ​គ្រាប់​ទៀត ដោយ​កីឡាករ Marcondes​។ ដើម្បី​យកឈ្នះ​លើ Swansea ដែល​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​លេខ ៤ ។

បើ​យោង​តាម​ការ​ចេញផ្សាយ​ពី Sky Sports បានឱ្យ​ដឹង​ថា ឈ្នះ​ការ​ប្រកួត​យប់មិញ Brentford ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​១៧០​លាន​ផោន ស្មើនឹង​ប្រមាណ​២៤១​លាន​ដុល្លារ សម្រាប់​ទំនុកបម្រុង​ក្រុម​នៅ​ក្រប​ខណ្ឌ Premier League រដូវ​កាល​ក្រោយ​។

រំលឹក​ថា Brentford ដែល​ជា​ក្លិប​មាន​មូលដ្ឋាន​នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុ​ង​ដ៍ បាន​បង្ហាញ​វត្តមាន​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​កំពូល Premier League កាលពី​រដូវ​កាល ១៩៤៦-៤៧ ដែល​នេះ​គឺជា​ការ​ទន្ទឹង​រង​ចាំ​ដ៏​យូរ​បំផុត​សម្រាប់​ពួក​គេ​។

សូម​បញ្ជាក់​ជូន​ថា ក្រុម Norwich City, Watford និង Brentford នឹង​ត្រូវ​ឡើង​មក​លេង​នៅ​ក្រប​ខណ្ឌ Premier League ដើម្បី​ជំនួស​ក្រុម Fulham, West Brom និង Sheffield United ដែល​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​ក្រប​ខណ្ឌ Championship នា​រដូវ​កាល​ក្រោយ​៕ (​ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ