ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​កសិកម្ម​ ៖​ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ទុរេន​ជាង​៥​ពាន់​ហិ​កតា ​ខណៈ​​កសិកររកចំណូលពី​១​ទៅ​២​ម៉ឺន​ដុល្លារ​ក្នុង១​ឆ្នាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​នឹង​នេសាទ​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ទុរេន​ជាង​៥​ពាន់​ហិ​

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​នឹង​នេសាទ​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ទុរេន​ជាង​៥​ពាន់​ហិ​កតា​ ខណៈ​ម្ចាស់​​ចំកា​ទទួល​បាន​ផល​ពី​កា​រល​ក់​ទុរេន​បាន​ពី​១​ទៅ​២​ម៉ឹ​ន​ដុ​ល្លារ​​​​ក្នុង​​​១​ឆ្នាំ​។

លោក​វេ​ង សា​ខុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្មរ​ក្ឋ​ប្រមាញ់​នឹង​នេសាទ​ បាន​សរសេ​រសារ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៩​ ឧសភា ​ឆ្នាំ​២០២១​ថា​ «បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ទុរេន​ចំនួន​៥ ២៨៩​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ប្រមូល​ផលមាន​ចំនួន​៣​៤០៣​ហិ​កតា ដែល​ទទួល​បាន​បរិមាណ​ផល​ប្រមាណ ៣៦ ៦៥៦​តោន​ក្នុង​១​ឆ្នាំ​»​។

លោក​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ ការ​ដាំ​ដុះ​ដំណាំ​ទុរេន របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន គឺ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​ពិសេស​កសិករ​ខ្នាត​មធ្យម និង​ធំ ដោយសារ​ពួក​គាត់​មាន​លទ្ធភាព និង​ថវិកា​សម្រាប់​វិនិយោគ​ជា​លក្ខណៈ​អាជីវកម្ម​ពិតប្រាកដ​។ ដោយឡែក​កសិករ​មួយ​ចំនួន​ទៀត ជា​កសិករ​ខ្នាត​តូច ឬ​អ្នក​ដាំ​ទុរេន​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​កំសាន្ត​តែ​ប៉ុណ្ណោះ ដែល​ពួក​គាត់​ធ្វើការ​ដាំ​ដុះ​ទៅ​តាម​ការ​យល់​ឃើញ ឬ​ដាំ​តាម​យថាកម្ម ដោយ​មិន​បាន​យកចិត្តទុកដាក់​អនុវត្ត​តាម​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​។

លោក​បន្ត​ថា​ ទន្ទឹម​នឹង​នេះ ការ​ដាំ​ដំណាំ​ទុរេន​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កំពុង​តែ​ពេញ​និយម ដោយសារ​មាន​អតិថិជន​នៅ​ក្នុងស្រុក​ជា​ច្រើន​បាន​គាំទ្រ​ទៅ​លើ​គុណភាព និង​សុវត្ថិភាព​របស់​ផលិតផល​ទុរេន​កម្ពុជា​។ ម្យ៉ាងទៀត តម្លៃ​ទុរេន​ក្នុងស្រុក​គឺ​ខ្ពស់​ជាង​ទុរេន​នាំ​ចូល ហើយ​មិន​មាន​បញ្ហា​ទីផ្សារ​ដោយសារ​មាន​តម្រូវការ​ខ្ពស់​។ ដូច្នេះ​កសិករ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន គឺ​ក្នុង​១​ហិ​កតា អាច​ទទួល​បាន​ប្រមាណ ១-២ ម៉ឺន​ដុល្លារ ក្នុង​លក្ខខណ្ឌ​នៃ​ការ​ដាំ​ទុរេន​ដោយ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ និង​ទទួល​បាន​ទិន្នផល​ល្អ​។ ប្រសិនបើ​កសិករ​ដាំ​ជា​ទ្រង់ទ្រាយ​ធំ ឬ​ច្រើន​គ្រួសារ​ដោយ​មានការ​ចងក្រង​ជា​សហគមន៍ ដំណាំ​ទុរេន​នឹង​អាច​ជួយ​រក​ចំណូល​បាន​ច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។ ទោះបីជា​ដំណាំ​នេះ ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ប៉ុន្តែ​តម្រូវ​ឱ្យ​មានការ​វិនិយោគទុន​ច្រើន និង​ទាមទារ​ការ​អនុវត្ត​ប​ច្ចេស​ទេស​ត្រឹមត្រូវ​ជាមួយនឹង​ការ​ថែទាំ​យ៉ាង​ដិត​ដល់​ទើប​ទទួល​បាន​ជោគជ័យ​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ ដោយ​បាន​ពិនិត្យ​ឃើញ ដំណាំ​ទុរេន​កំពុង​តែ​មាន​សក្តានុពល​ទីផ្សារ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​ត្រៀម​រៀបចំ​ដាក់​ចេញ​នូវ​គោលនយោបាយ​ដូច​ជា រៀបចំ​ផែនការ និង​ទិស​ដៅ​ពង្រីក​ការ​ដាំ​ដំណាំ​ទុរេន និង​ដំណាំ​ឈើ​ហូប​ផ្លែ ដែល​មាន​សក្តានុពល​សម្រាប់​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​។

បង្កើត​ស្ថានីយ​បង្កាត់ និង​ផលិត​ពូជ​ទុរេន​និង​ដំណាំ​ហូប​ផ្លែ​ដែល​ពេញ​និយម​សម្រាប់​ផ្គត់ផ្គង់​ដល់​កសិករ​ដើម្បី​ងាយស្រួល​ដាក់​លក់​នៅ​លើ​ផ្សារ​ក្នុង និង​ក្រៅប្រទេស​។

អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដើម្បី​ជួយ​សម្រួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​ដំណាំ​ទុរេន និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ទៀត​។ បណ្តុះ​បណ្តាល​បច្ចេកទេស​ដាំ​ដុះ​ទំនើប រួម​ទាំង​បច្ចេកទេស​មុន​និង​ក្រោយ​ប្រមូល​ផល​ដល់​អ្នក​ដាំ​ដុះ​ឱ្យ​ស្រប​តាម​ស្តង់ដារ​សុវត្ថិភាព ឆ្លើយ​តមនឹង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​នាំ​ចេញ​។

ចងក្រង​សហគមន៍​ផលិត​ដំណាំ​ទុរេន និង​ដំណាំ​ហូប​ផ្លែ​ដើម្បី​ជំរុញ​ផលិតកម្ម​ស្រប​តាម​ស្ដង់ដា​រស​និង​តម្រូវការ​ទីផ្សារ​។​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការ​បង្កើត​ការ​វិនិយោគ ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។ នឹង​រៀបចំ​បង្កើត​សហព័ន្ធ​កសិឧស្សាហកម្ម​កម្ពុជា ដើម្បី​គាំទ្រ លើកទឹកចិត្ត និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ក​សិ​ធុរកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ