ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​១១​នាក់​និង​ចុងភៅ​ម្នាក់ ត្រូវធ្វើ​តេស្ត​សំណាក​រក​មេរោគ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​១១​នាក់ និង​ចុងភៅ​ម្នាក់ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​តម្រូវ​ឲ្យ​ពិនិត្យ​សំណាក ដើម្បី​រក​មេរោគ​កូ​វី​ដ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​១១​នាក់ និង​ចុងភៅ​ម្នាក់ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​តម្រូវ​ឲ្យ​ពិនិត្យ​សំណាក ដើម្បី​រក​មេរោគ​កូ​វី​ដ​១៩ នៅ​នឹង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តែ​ម្តង ។

បើ​តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ជំងឺ​កូ​វី​ដ​១៩ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​កម្លាំង​ការិយាល័យ​សុខាភិបាល បញ្ជាការដ្ឋាន​កង​រាជ​ងា​វុ​ធ​ហត្ថ​ខេត្ត យក​សំណាក​មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​១១​នាក់ និង​ចុងភៅ​ម្នាក់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ដោយ​ពួក​គាត់​ទាំងនោះ​បាន​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយនឹង​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​កម្លាំង​ជំនាញ​ការិយាល័យ​គ្រឿងញៀន​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២១​នោះ ហើយ​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ឆ្លង​តាម​ការ​ពិនិត្យ​ជា​លើក​ទី​០១ មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​១១​នាក់ និង​ចុងភៅ​ម្នាក់​នោះ ត្រូវ​បាន​រក​ឃើញ​ថា លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ