គ្រូបង្វឹកត្រូវក្លិបចាស់បណ្តេញចេញ ហើយក៏ជាគ្រូបង្វឹកឈ្នះពានធំទាំងពីររបស់អឺរ៉ុប រដូវកាលនេះ
អន្តរជាតិ ៖ វាគឺជារឿងពិតក្នុងពិភពបាល់ទាត់ បន្ទាប់ពីលោក Thomas Tuchel និងលោក Unai Emery ជាគ្រូបង្វឹកដែលត្រូវក្លិប
អន្តរជាតិ ៖ វាគឺជារឿងពិតក្នុងពិភពបាល់ទាត់ បន្ទាប់ពីលោក Thomas Tuchel និងលោក Unai Emery ជាគ្រូបង្វឹកដែលត្រូវក្លិប
អន្តរជាតិ ៖ វាគឺជារឿងពិតក្នុងពិភពបាល់ទាត់ បន្ទាប់ពីលោក Thomas Tuchel និងលោក Unai Emery ជាគ្រូបង្វឹកដែលត្រូវក្លិបចាស់បណ្តេញចេញពីតំណែង ហើយក៏ជាគ្រូបង្វឹកដែលបានឈ្នះពានរង្វាន់ធំទាំងពីររបស់អឺរ៉ុប សម្រាប់រដូវកាលតែមួយ ២០២០-២១។
លោក Thomas Tuchel ទើបតែដឹកនាំក្រុមតោខៀវ Chelsea យកជ័យជម្នះលើក្រុមមេឃខៀវ Manchester City របស់លោក Pep Guardiola កាលពីយប់មិញ ដោយលទ្ធផល ១-០ ដែលជាការរកគ្រាប់បាល់បញ្ចូលទីដោយកីឡាករ Kai Havertz។
ខណៈមួយគ្រាប់នេះ គ្រប់គ្រាន់សម្រាប់ក្រុមអតីតគ្រូបង្វឹកក្រុម Paris Saint-Germain ដែលត្រូវបានបណ្តេញចេញកាលពីឆ្នាំ២០២០ រូបនេះ គ្រងតំណែងជើងឯកពានរង្វាន់ UEFA Champions League រដូវកាល ២០២០-២១ និងជាលើកដំបូងក្នុងអាជីពជាគ្រូបង្វឹករបស់លោក។
ដោយឡែក បើក្រឡេកមកលោក Unai Emery វិញ ដែលជាអតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal និងត្រូវបានបណ្តេញចេញកាលពីចុងឆ្នាំ២០១៩ ក៏បានដឹកនាំក្រុមបច្ចុប្បន្ន Villarreal បំបាក់ក្រុមបិសាចក្រហម Manchester United ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ១១-១០ ដើម្បីគ្រងតំណែងជើងឯកពានរង្វាន់ UEFA Europa League រដូវកាល ២០២០-២១ និងជាលើកទី ៤ ក្នុងអាជីពជាគ្រូបង្វឹករបស់លោកផងដែរ។ បន្ទាប់ពីធ្លាប់ឈ្នះ ៣ លើករួចមកហើយជាមួយក្រុម Sevilla។
គូសបញ្ជាក់ថា Chelsea និង Villarreal នឹងត្រូវតទល់គ្នា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ខាងមុខ ដែលត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Windsor Park មានមូលដ្ឋានក្នុងរដ្ឋធានី Belfast ប្រទេសអៀរឡង់ខាងជើង។ ដើម្បីប្រជែងដណ្តើមពានរង្វាន់ UEFA Super Cup ក្នុងនាមជាក្រុមម្ចាស់ជើងឯកពានរង្វាន់ធំទាំងពីររបស់អឺរ៉ុប៕
ចែករំលែកព័តមាននេះ