ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​៤​លាន​៥​សែន​ដូ​សនឹង​មក​ដល់​កម្ពុជា​នៅ​ក្នុង​ខែមិថុនា​ខាង​មុ​ខ​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​19 ចំនួន​៤​លាន​៥​សែន​ដូ​ស នឹង​មក​ដល់​កម្ពុជា​នៅ​ខែមិថុនា ឆ្នាំ​2021 ខាង​មុខ​នេះ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ​ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​19 ចំនួន​៤​លាន​៥​សែន​ដូ​ស នឹង​មក​ដល់​កម្ពុជា​នៅ​ខែមិថុនា ឆ្នាំ​2021 ខាង​មុខ​នេះ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ​ហ៊ុន សែន ។

យោង​តាម​សារ​សម្លេង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២១​បាន​បញ្ជាក់​ថា​« យើង​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ចាក់ ហើយ​តាម​គម្រោង​នឹង​មក​ប្រមាណ​៤​លាន​៥​សែន​ដូ​សទៀត​សម្រាប់​ខែមិថុនា ឆ្នាំ​២០២១ ហើយ​និង​មក​ជា​បន្តបន្ទាប់​ទៀត​» ។

សម្តេច​តេ​ជោ បញ្ជាក់​ថា យើង​នឹង​អាច​ចាក់​យ៉ាង​ហោច​ណាស់​ក្នុង ៥​លាន​ទៅ​៦​លាន​នាក់ មុន​ដំណាច់ឆ្នាំ​នេះ​ក្នុង​ចំណោម​១០​លាន​នាក់ ហើយ​យើង​នឹង​ខិតខំ​ធ្វើ​ឱ្យ​សម្រេច​នូវ​ការ​ចាក់​វ៉ាក់សាំង​១០​លាន​នាក់ នៅ​ក្នុងឆ្នាំនេះ ឬ​យឺត​បំផុត​នៅ​ដើមឆ្នាំ​ក្រោយ​តែ​ម្តង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ទទួល​បាន​នូវ​វ៉ាក់សាំង​គ្រប់​ៗ​គ្នា ។

ក្នុង​សារ​សំឡេង​នោះ​ដែរ សម្ដេច​តេ​ជោ ក៏​បាន​បញ្ជាក់​ទៅ​កាន់​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ក៏​ដូច​ជា បណ្ដា​ក្រុមហ៊ុន​ឯកជន​ដែល​ស្នើ​សុំ​ឲ្យ​មានការ​ចាក់​វ៉ាក់សាំង​នៅ​តាម​ក្រុមហ៊ុន​ឯកជន និង​តាម​តំបន់​មួយ​ចំនួន​ទៀត​ថា មិន​ទាន់​អាច​រៀបចំ​បាន​ទេ ។ ពីព្រោះ​ពេល​នេះ​វ៉ាក់សាំង​កម្ពុជា​មាន គឺ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ ។

សម្ដេច​ក៏​បាន​លើក​ឡើង​ថា យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​កន្លង​មក គឺជា​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​តាម​បែប​ផ្កា​រីក​ដែល​មាន​ន័យ​ថា ចាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថា ជា​តំបន់​ស្នូល​រួច​ហើយ ខេត្តកណ្ដាល និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ។ ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​មាន​ភាព​សាំ​ក្នុង​ការ​ចាក់​វ៉ាក់សាំង បើ​មិន​ដូច្នេះ​ទេ​យើង​ចាក់​នៅ​កន្លែង​នេះ​បន្តិច​កន្លែង​លក់​បន្តិច​នោះ​ការ​ចាក់​វ៉ាក់សាំង និង​មិន​មាន​ភាព​សាំ​នោះ​ទេ ។

សូម​ជម្រាប​ថា កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ជា​ជំនួយ​ក៏​ដូច​ជា វ៉ាក់សាំង​ដែល​បញ្ជា​ទិញ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ជា​មិត្ត​ដែកថែប​ជា​ជា​បន្តបន្ទាប់​មក​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ