ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ថ្មី​​៣​នាក់ និង​ជា​សះស្បើយ​​២​នាក់បន្ថែមទៀត

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ចំនួន​៣​នាក់ និង​ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២១​បន្ថែម​ទៀត ។ រដ្ឋបាល​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ថ្មី​ចំនួន​៣​នាក់ និង​ជា​សះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​២​នាក់ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២១​បន្ថែម​ទៀត ។

រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ៖ ក្នុង​ព្រឹត្តិការណ៍​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍​២០​កុម្ភៈ​នេះ រដ្ឋបាល​ខេត្ត​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​ចំនួន​៣​នាក់ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២១ ដូច​មាន​រាយ​នាម​ខាងក្រោម ៖
១- ឈ្មោះ ពិន ស៊ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​រុន ឃុំ​ជន្លាស​ដៃ ស្រុក​ក្រឡាញ់ មក​ពី​ក្រុង​បាំង​កក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១ ។
២- ឈ្មោះ ប្រាក់ ស្រី​កា ភេទ​ស្រី អាយុ​១២​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​វាល សង្កាត់​សំបូរ ក្រុង​សៀមរាប ។
៣- ឈ្មោះ កៅ វាសនា ភេទ​ប្រុស អាយុ​១១​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ។

ចំពោះ​ករណី​ទី​១ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យា​ស័​យ​សម្ដេចឪ ពេល​ដែល​បាន​មក​ដល់​ខេត្តសៀមរាប​ភ្លាម ។

ដោយឡែក ករណី​ទី​២ និង​ទី​៣ ត្រូវជា​ក្មួយ​របស់​ឈ្មោះ កៅ ពិភព ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ ។ ក្នុង​ឱកាស​នោះ​ដែរ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​បាន​ព្យាបាល​ជា​សះស្បើយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​២​នាក់ ហើយ​ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ដោយ​ត្រូវ​បន្ត​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​មាន​ដូច​ខាងក្រោម ៖
១- ឈ្មោះ រិ​ទ្ធ គ​ន្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ ។ ២- ឈ្មោះ សួន សីហា ភេទ​ស្រី អាយុ​៣០​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១ ។

មក​ទល់​ពេល​នេះ​ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​១១០​នាក់​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៥៩​នាក់ ស្លាប់​២​នាក់ និង​៤៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន​ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត ។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​ឱ្យ​បាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ