ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ សាងសង់ស្ថានីយ​ព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ២ មានសមត្ថភាព​បំប្លែងទឹកកខ្វក់ មកជាទឹកស្អាតបាន ១២៤០០ ម៉ែត្រគូប ក្នុង ១ថ្ងៃ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ​៖ មកដល់ពេលនេះ ខេត្តព្រះសីហនុ បានសាងសង់រួចរាល់ហើយនូវស្ថានីយប្រព្រឹត្តិកម្ម​ទឹកកខ្វក់ ចំនួន ២ ដែលមានលទ្ធភាព​បំប្លែង​ទឹកកខ្វក់ មកជាទឹកស្អាត​ បានចំនួន ១២៤០០…

ខេត្តព្រះសីហនុ​៖ មកដល់ពេលនេះ ខេត្តព្រះសីហនុ បានសាងសង់រួចរាល់ហើយនូវស្ថានីយប្រព្រឹត្តិកម្ម​ទឹកកខ្វក់ ចំនួន ២ ដែលមានលទ្ធភាព​បំប្លែង​ទឹកកខ្វក់ មកជាទឹកស្អាត​ បានចំនួន ១២៤០០ ម៉ែត្រគូប ក្នុង ១ថ្ងៃ​។ នៅពេលនេះទៀត ខេត្តព្រះសីហនុ កំពុងសាងសង់​ស្ថានីយប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ទី៣​។

នៅល្ងាចថ្ងៃទី២៨ ខែឧសភានេះ លោក ជា សុផារ៉ា ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំង​ជាប្រធានគណៈកម្មការ​អភិវឌ្ឍន៍តំបន់ឆ្នេរ​ និង​កោះ បាន​បង្ហោះតាមហ្វេសប៊ុក​ថា លោកបាន​ពិនិត្យវឌ្ឍនភាព​ការងារស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ នៅខេត្តព្រះសីហនុ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលអនុវត្ត​ដោយ គ.អ.ឆ.ក.។

ខ្សែផ្លូវ និងរចនាសម្ព័ន្ធឧបសម្ព័ន្ធ សម្រេចស្ទើរតែទាំងស្រុង។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ដែល​ប្រើបច្ចេកវិទ្យា​ចុងក្រោយបំផុត​ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់​ ៧២០០មែត្រគូប ក្នុង​ ១ថ្ងៃ សម្រេចបាន ១០០% ស្ថានីយ​ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់​ ៥២០០ម៉ែត្រគូបក្នុង ១ថ្ងៃ​ សម្រេចបាន ៨៤%។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងបន្ថែមថា គ.អ.ឆ.ក. ក៏កំពុងពិនិត្យលទ្ធភាព​ស្ថាបនាស្ថានីយ​ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣​ ​មួយទីតាំងទៀត​ ដើម្បីដោះស្រាយការបង្ហូរទឹកកខ្វក់ទៅក្នុងសមុទ្រ៕