ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ស៊ីម៉ង់​តិ៍បុក​រះ​រថយន្ត និង​រ៉ឺ​ម៉ក​ជា​បន្តបន្ទាប់​អស់​៥​គ្រឿង​ផ្អើល​ផ្លូវ​ណ​ត​ប្រ៊ី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រថយន្ត​ដឹក​ស៊ី ម៉​ង់​តិ៍ មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ម្ចាស់​អះអាង​ថា ហ្វ្រាំង​មិន​ស៊ី​ក៏​បាន​ជ្រុល​ទៅ​បុក​រុញ​រថយន្ត និង​រ៉ឺ​ម៉ក ម៉ូតូ ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង ដែល​កំពុង​តែ​

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ស៊ី ម៉​ង់​តិ៍ មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ម្ចាស់​អះអាង​ថា ហ្វ្រាំង​មិន​ស៊ី​ក៏​បាន​ជ្រុល​ទៅ​បុក​រុញ​រថយន្ត និង​រ៉ឺ​ម៉ក ម៉ូតូ ជា​បន្តបន្ទាប់​ចំនួន​៥​គ្រឿង ដែល​កំពុង​តែ​ឈប់​រង់ចាំ​ស្តុ​ប តែ​សំណាងល្អ​ហេតុការណ៍​នេះ​ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច ផ្លូវ​ណ​ត​ប្រ៊ី​ដ​ខាងជើង ស្តុ​បណត​ប្រ៊ី ប្រមាណ​ជាង​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទ្រុង់មាន់ សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ របស់​ក្រុមហ៊ុន​ស៊ីម៉ង់​តិ៍​មួយ ពាក់​ស្លាក​លេខ ភ្នំពេញ ៣O.០៤៩៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​។ ចំណែក​រថយន្ត​ដែល​រង​ការ​ខូចខាត រួម​មាន ១-​រថយន្ត​ម៉ាក KIA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BK.៣១០៩ រង​ការ​ខូចខាត​ខ្ទេច មុខ និង​ក្រោយ​, ២-​រថយន្ត​ម៉ាក​ហ្វ័​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BE.០៤១៧ រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​, ៣-​ម៉ូតូ​កង់​៣ ពាក់​ស្លាក​លេខ ភ្នំពេញ ១HL.៩១១៥ រង​ការ​ខូចខាត​ខ្ទេច​មុខ និង​ក្រោយ​, ៤- រ៉ឺ​ម៉ក​ម៉ូតូ ដឹក​ទំនិញ ពាក់​ស្លាក​លេខ​ភ្នំពេញ ១HP.៧០២២ ខូចខាត​ផ្នែក​ខាងក្រោយ និង​៥ -​ជា​រថយន្ត​ម៉ាក​ព្រូស​នៅ​មុខ​គេ រង​ការ​ខូចខាត​តិចតួច ក្រោយ​កើតហេតុ​ក៏​ទៅ​បាត់​។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​រង​គ្រោះ​ទាំង​៥​គ្រឿង​បាន​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ទិស​គ្នា ហើយ​បាន​ឈប់​ស្តុ​ប​ជា​បន្តបន្ទាប់ ។ ខណៈ​ពេល​នោះ ក៏​ស្រាប់តែ មាន​រថយន្ត​បង្ក​ដឹក​ស៊ីម៉ង់​តិ៍​មក​ពីក្រោយ ក៏​បាន​បុក​រុញ​ជា​បន្តបន្ទាប់ បណ្តាល​អោយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​តែ​ម្តង​។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា មុន​ដំបូង រថយន្ត​បង្ក​នោះ​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក KIA រុញ​ទៅ​បុក​រថយន្ត​ម៉ាក​ហ្វ័​ត និង​រុញ​ទៅ​បុក​រថយន្ត​ម៉ាក​ព្រូស ព្រមទាំង​បុក​ពីក្រោយ​ម៉ូតូ​កង់​៣ រួច​រុញ​បន្ត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ទៀត ។ ហើយ​នៅ​ក្នុង​គ្រោះថ្នាក់​នោះ ក៏​បណ្តាល​អោយ​រថយន្ត​៣​គ្រឿង និង​រ៉ឺ​ម៉ក​ម៉ូតូ​ចំនួន​២​គ្រឿង បាន​រង​ការ​ខូចខាត ដោយឡែក រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​ខ្ទេច​មុខ​ផង​ដែរ ។

បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ខាងលើ​នេះ ក៏​មានរ​ថយ​យន្ត​មួយ​គ្រឿង​នៅ​ពីមុខ​គេ​ដែល​រង​ការ​ខូចខាត​តិចតួច ក៏​បាន​ទៅ​បើក​បាត់​ទៅ​តែ​ម្តង នៅ​សល់​រថយន្ត​ចំនួន​៣​គ្រឿង ទាំង​រថយន្ត​បង្ក​, ម៉ូតូ​កង់​៣ និង​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​កកស្ទះ​លើ​ដងផ្លូវ ។

តាម​អ្នកបើកបរ​រថយន្ត​បង្ក​អោយ​ដឹង​ថា គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​បាន​ជ្រុល​ទៅ​បុក​ពីក្រោយ​យានយន្ត​ដែល​ឈប់​ស្តុ​ប​តែ​ម្តង ។ ក្រោយ​កើតហេតុ ទាំង​រថយន្ត​បង្ក និង​យានយន្ត ដែល​រង​ការ​ខូចខាត ត្រូវ​បាន​នគរបាល​ចុះ​ទៅ​វាស់វែង រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ដោះស្រាយ​ការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ