ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីតុណ្ហភាព​ក្តៅ​ខ្លាំង​ជា​រឿង​សាមញ្ញ​នៅ​អា​មេ​រិ​ក​ឆ្នាំ​2036

8 ឆ្នាំ មុន

កាលពី​៥​ទសវត្សរ៍​មុន គឺជា​កំណត់​ត្រា​ក្តៅ​បំផុត ។ រលក​កម្តៅ​ក្តៅ​ខ្លាំង​បច្ចុប្បន្ន​នេះ​កំពុង​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់​លើ​ទិន្នផល​វិស័យ​កសិកម្ម និង​សុខភាព​មនុស្ស ។ នេះ​គឺជា​បញ្ហា​កើតឡើង​នៅ​អា​មេ​រិ​ក​ភាគ​ខាងលិច ។

កាលពី​៥​ទសវត្សរ៍​មុន គឺជា​កំណត់​ត្រា​ក្តៅ​បំផុត ។ រលក​កម្តៅ​ក្តៅ​ខ្លាំង​បច្ចុប្បន្ន​នេះ​កំពុង​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់​លើ​ទិន្នផល​វិស័យ​កសិកម្ម និង​សុខភាព​មនុស្ស ។ នេះ​គឺជា​បញ្ហា​កើតឡើង​នៅ​អា​មេ​រិ​ក​ភាគ​ខាងលិច ។ សីតុណ្ហភាព​ក្តៅ​បំផុត​ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​១៩៩៩ បាន​កើន​ឡើងជា​ញឹកញាប់​ចំនួន​ពីរ​ដង ។

ពី​ឆ្នាំ​២០៣០​ដល់​ឆ្នាំ​២០៣៩ តំបន់​ភាគច្រើន​ដូច​ជា​រដ្ឋ Utah, Colorado, Arizona និង​រដ្ឋ New Mexico នឹង​មាន​រដូវក្តៅ​ចំនួន​៧​ដង​ក្នុង ១​ឆ្នាំ​ឱ្យ​ស្មើនឹង​រដូវក្តៅ​បំផុត​ដែល​ពុំ​ធ្លាប់​ត្រូវ​បាន​គេ​កំណត់​ចន្លោះ​ឆ្នាំ​១៩៥១ និង​ឆ្នាំ​១៩៩៩ ។ កត្តា​នេះ​នឹង​ធ្វើ​ឱ្យ​ដី​នៅ​សហរដ្ឋអាមេរិក​កាន់តែ​ស្ងួត​ប្រេះ​ក្រហែង ហើយ​ការ​បាត់បង់​សំណើម​ដី នឹង​ឈាន​ដល់​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​ទៀត​ផង ។

សហរដ្ឋអាមេរិក​ធ្លាប់​មាន​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​ដែល​បាន​បំផ្លាញ​ដី​ច្រើន​ហិ​កតា សត្វ និង​ដើមឈើ​តូច​ធំ​រាប់​ម៉ឺន​ដើម ។ ក្រៅពី​ជួប​ហេតុការណ៍​គ្រោះ​ធម្មជាតិ​បង្ក​ឡើង​ពី​កម្តៅ​ក្តៅ​ខ្លាំង សហរដ្ឋអាមេរិក​បាន​ចាត់វិធានការ​រឹត​បន្តឹង​លើ​ការ​បញ្ចេញ​ជាតិពុល​ទៅ​ក្នុង​បរិយាកាស​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​មួយ​ចំនួន និង​ថែម​ទាំង​បាន​បង្កើត​វេទិកា​ពិភាក្សា​អន្តរជាតិ​មានឈ្មោះ​ថា «​បម្រែបម្រួល​អាកាសធាតុ និង​ការ​កើនឡើង​កម្តៅ​ផែនដី​» ៕