ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីករ​ទូរទស្សន៍​ល្បីឈ្មោះ​​មួយ​ដួង​ត្រូវ​បាន​ចោទប្រកាន់​​ពី​បទ​បរិហា​កេរ្តិ៍​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ

2 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ពិធីករ​កម្មវិធី​ទូរទស្សន៍​ល្បីឈ្មោះ​មួយ​ដួង​លោក Winyu Wongsurawat ឬ​ហៅ​ថា “Jonh Winyu” ត្រូវ​បាន​ចោទប្រកាន់​

ប្រទេស​ថៃ ៖ ពិធីករ​កម្មវិធី​ទូរទស្សន៍​ល្បីឈ្មោះ​មួយ​ដួង​លោក Winyu Wongsurawat ឬ​ហៅ​ថា «Jonh Winyu» ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍​នាយក​រដ្ឋមន្ត្រី​ថៃ លក ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​ក្នុង​ការ​បង្ហោះ​សារ​២​ដាច់​ដោយឡែក​លើ បណ្តាញ​សង្គម​ធ្វី​ធើ​រ (Twitter) ។

លោក Jonh Winyu អាយុ ៣៥ ឆ្នាំ ដែល​អម​ដោយ​មេធាវី​ការពារ​សិទ្ធិ​មនុស្ស Krissadang Nutcharas បាន​មក​ដល់​ប៉ុស្តិ៍​ប៉ូលិស​នៅ Nagn Loeng កាលពី​ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​ស្តាប់​ការ​ចោទប្រកាន់​នេះ​។

លោក​មេធាវី Krissadang Nutcharas បាន​ថ្លែង​ឱ្យ​ដឹង​ថា ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក Apiwat Khanthong ជំនួយការ​នាយក​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ចោទប្រកាន់​លោក Winyu ពី​បទ​បរិហារកេរ្តិ៍​នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​សារ​ធ្វី​ត​ធឺ ចំនួន​ពីរ កាលពី​ចុងឆ្នាំ​មុន​។

លោក Winyu ត្រូវ​បាន​ចោទប្រកាន់​ថា លោក​បាន​ចោទប្រកាន់​មិន​ត្រឹមត្រូវ​ចំពោះ​លោក​ឧត្តមសេនីយ៍​ប្រា​យុទ្ធ ពី​ការ​ខ្វះ​តម្លាភាព​នៅ​ក្នុង​ការិយាល័យ ចាប់តាំងពី​ដណ្តើម​អំណាច​ពីរ​ដ្ឋា​ភិបាល​មុន​។

លោក​មេធា​វី Mr Krissadang បាន​និយាយ​ថា លោក​បានឃើញ​ការ​អត្ថាធិប្បាយ​របស់​លោក Winyu នៅ​លើ Twitter ។ លោក​បន្ត​ថា អ្វី​ដែល​កូនក្តី​របស់​គាត់​បាន​បង្ហោះ គឺ​គ្រាន់តែ​ជា​ការ​បង្ហាញ​ទស្សនៈ​របស់​គាត់​ក្នុង​តួនាទី​ជា​ឥស្សរជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​លេចធ្លោ​។ រួប​លោក​មិន​បាន​មើលឃើញ​ថា សារ​របស់​កូនក្តី​របស់​លោក ណាមួយ​ដែល​ជា​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ឡើយ​។

ពិធីករ​ទូរទស្សន៍​រូប​សង្ហា ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្ថានីយ៍​ប៉ូ​លី​ស ដើម្បី​ឆ្លើយ​តប​នឹង​ការ​កោះហៅ បាន​និយាយ​ថា ប៉ូ​លី​ស​អាច​ស្វែងរក​ការ​យល់ព្រម​ពី​តុលាការ​ដើម្បី​ឃុំខ្លួន​គាត់​នៅ​ក្នុង​មន្ទីរឃុំឃាំង ប៉ុន្តែ​តុលាការ​នឹង​ត្រូវ​ស្តាប់​ហេតុផល​ល្អ​សិន​មុន​ធ្វើ​បែប​នោះ ។

លោក Winyu គឺជា​បុគ្គលិក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ប្រឈម​មុខ​នឹង​ការ​ការ​ចោទប្រកាន់ ដែល​ការ​ចោទ​នេះ​គឺ​ត្រូវ​អនុវត្ត​ការ​ពិន័យ​អតិបរមា​ចំនួន​ពីរ​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​។ ដោយ​មើលឃើញ​ពី​ការ​ផ្ទុះ​ឡើង​នៃ Covid-19, មេធាវី​បាន​និយាយ​ថា​គាត់​មិន​សង្ឃឹមថា​ប៉ូ​លី​សនឹង​ឃុំខ្លួន​កូនក្តី​របស់​គាត់​នៅ​ក្នុង​មន្ទីរឃុំឃាំង​នោះ​ទេ​។

លោក Winyu និយាយ​ថា លោក​បាន​ធ្វើការ​អត្ថាធិប្បាយ​និង​រិះគន់​រដ្ឋបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ក្នុង​រយៈពេល ៧ ឆ្នាំ​កន្លង​មក​ហើយ លោក​មិន​មានការ​ព្រួយបារម្ភ​អំពី​ចំណាត់ការ​ផ្លូវច្បាប់​ឡើយ ព្រោះ​ជា​ការ​បញ្ចេញមតិ​ដោយ​ស្មោះត្រង់ ។

លោក​យល់​ឃើញ​ថា​វា​មិនធម្មតា​ទេ​ដែល​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​បុគ្គលិក​របស់​គាត់​ដាក់​ពាក្យបណ្តឹង​ស្រ​ដៀង​គ្នា​នឹង​មនុស្ស​មួយ​ចំនួន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ