ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាតិពុល​​ហៀរចេញពី​កន្លែង​អាង​ស្តុក​ទឹក​ពណ៌​លឿងនៃ​រោងចក្រ​ចិន​នេះពិតប្រាកដ​មែន

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​លោកសន និល អធិការ នគរបាល​ស្រុក​រតន​មណ្ឌល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​ដំណឹង​ការបង្ហូរទឹក​កខ្វក់មានជាតិពុលចូល​ស្ទឹង​ថ្វាក​បង្ក​ឲ្យ​ត្រី​ងាប់​ជា​ច្រើន លោក​និង​អាជ្ញាធរ​ពាក់ព័ន្ធបាន​ចុះ​ទៅ​កាន់​ទីតាំង​រោងចក្រ​ចិន​ដែល​ស្ថិត​នៅ​ក្រោម​ទំនប់​សេកសក ដើម្បី​ត្រួតពិនិត្យគឺឃើញ​ថា​ «ជាតិពុល​​បាន​ហៀរចេញពី​កន្លែង​អាង​ស្តុក​ទឹក​ពណ៌​លឿងនៃ​រោងចក្រ​ចិន​នេះពិតប្រាកដ​មែន…

ខេត្តបាត់ដំបង ៖ ​លោកសន និល អធិការ នគរបាល​ស្រុក​រតន​មណ្ឌល​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​ដំណឹង​ការបង្ហូរទឹក​កខ្វក់មានជាតិពុលចូល​ស្ទឹង​ថ្វាក​បង្ក​ឲ្យ​ត្រី​ងាប់​ជា​ច្រើន លោក​និង​អាជ្ញាធរ​ពាក់ព័ន្ធបាន​ចុះ​ទៅ​កាន់​ទីតាំង​រោងចក្រ
​ចិន​ដែល​ស្ថិត​នៅ​ក្រោម​ទំនប់​សេកសក ដើម្បី​ត្រួតពិនិត្យគឺឃើញ​ថា​ «ជាតិពុល​​បាន​ហៀរចេញពី​កន្លែង​អាង​ស្តុក​ទឹក​ពណ៌​លឿងនៃ​រោងចក្រ​ចិន​នេះពិតប្រាកដ​មែន ដោយសារ​តែ​ទឹកភ្លៀង​ខ្លាំង បាន​ហូរ​ច្រោះ​អាង​នេះ​បណ្តាល​ឲ្យ​ហៀរ​ទឹក​គីមី​ពុល​ចូល​ស្ទឹង» ។ លោក​អធិការ​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ចុះ​ពិនិត្យ អាជ្ញាធរ​បានឲ្យ​ម្ចាស់​ទីតាំង​រោងចក្រ​ខាងលើ​នេះ បិទ​កន្លែង​ធ្លាយ​ចេញពី​អាង​ស្តុក​នេះ​រួចរាល់​ហើយ មិន​មាន​ហូរ​ជាតិពុល​ចេញ​មក​ទៀតនោះ​ទេ។

បន្ទាប់​ពី​ភ្ញាក់ផ្អើល​រឿង​ពុល​ទឹកស្ទឹង​សង្កែ​ខេត្តបាត់ដំបង អាជ្ញាធរ​ស្រុក​បាណ​ន់​ក្នុង​ខេត្ត​ក៏បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ដំណើរការ​ផ្គត់​ផ្គង់ទឹក​ស្អាត​ឡើង​វិញ​ ​នៅ​វេលា​​ម៉ោង​៧,៣០​នាទីព្រឹកថ្ងៃ​ទិ​២៨ ​ឧសភា ​​នេះ ។ ក្នុងនោះ អាជ្ញាធរ​ឃុំ និង​នគរ​បាល​រដ្ឋបាល​ប៉ុ​ស្តបាន​ចុះ​ពិនិត្យ​ភ្លាម​ៗ​នៅ​ទីតាំង​រោងចក្រ​ចិន​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ខេត្តបាត់​ដំបង​ ដែល​សង្ស័យបាន​បង្ហូរទឹក​កខ្វក់ចូល​ស្ទឹង​ថ្វាក​បង្ក​ឲ្យ​ត្រី​ងាប់​ជា​ច្រើន និង​ប៉ះពាល់​ដល់​ផលដំណាំ​ប្រជាពលរដ្ឋ កាលពី​រសៀល​ថ្ងៃ​ទី​២៦​ខែឧសភា ។

សមត្ថកិច្ច​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា មាន​ត្រី​ងាប់​ជា​ច្រើន​អណ្តែត​ពេញ​ស្ទឹង​ថ្វាក តាំងពី​រសៀល​ថ្ងៃ​ទី​២៦​ ឧសភា ឆ្នាំ​២០២១ ដែលបណ្តាលមក​ពី​មាន​ជាតិពុល ពណ៌​ក្រមៅ​ល្អក់ បាន​ហូរ​ពេញ​ស្ទឹង ពី​ប៉ែក​ខាងលើ ដែល​ហូរ​ចេញ ពី​រោងចក្រ​ចិន
​មួយ ។ ទីតាំង​ដែល​ហូរ​ចូល​នោះ ក៏​បាន​ប៉ះពាល់ តំបន់​ទេសចរណ៍​ស្ទឹង​ថ្វាក ដែល​មាន​អ្នក​ទេសចរណ៍​ទៅ​លេង​ផង​ដែរ ។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​ត្រី​ដែល​ងាប់​ក្នុង​ស្ទឹង​ថ្វាក ដែល​ហូរ​បន្ត​ចូល​ស្ទឹង​សង្កែ​ប៉ែក​ខាងលើ​នេះ បាន​ប៉ះពាល់​បី​ឃុំ គឺ​ឃុំ​ត្រែង អណ្តើក​ហែប និងឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល​ខេត្តបាត់ដំបង ។ នេះ​ជា​លើក​ទី​ពីរ​ហើយ ​ដែល​ជាតិពុល​នេះ​បាន​ហូរ​ចេញពី​រោងចក្រ​ចិន​មួយ​ដែល​កំពុង​សាងសង់​នៅប៉ែក​ខាងលើ បង្ក​ឲ្យ​ត្រី​ងាប់ និង ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹកស្ទឹង​នេះ​។ ដោយ៖ ហួត សុង​ហាក់

អត្ថបទសរសេរ ដោយ