ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ បាន​ប្តូរ​ឯកសណ្ឋាន​ពណ៌​ស សហការ​ជាមួយ​ក្រុមគ្រូពេទ្យ ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហា.វ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង បន្ទាយមានជ័យ…

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២១ ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង បន្ទាយមានជ័យ អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក មាស ប៊ុន​រុន មេបញ្ជាការរង នាយសេនាធិការ និង​លោក​វរសេនីយ៍ឯក ម៉ក់ ថាវ​រោ មេបញ្ជាការរង បាន​អញ្ជើញ​ពិនិត្យ និង​សួរសុខទុក្ខ​ក្រុមគ្រូពេទ្យ​ជួរមុខ​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង បន្ទាយមានជ័យ ដែល​កំពុង​បំពេញ​ប្រតិបត្តិការ យក​សំណាក​ជូន​ប្រជាពលរដ្ឋ​ខែ្មរ និង​ជនបរទេស ស្ថិតនៅក្នុង ភោជនីយដ្ឋាន ហ្គោល​ឌិន​ស្ទូចត្រី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​គួរ​កត់សំគាល់ថា ក្រុង​ប៉ោយប៉ែត នៅតែ​បន្ត​រកឃើញ​ចំនួន នៃ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​សំណាក់​លោក អភិបាល ខេត្តបន្ទាយមានជ័យ បណ្តា​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ និង​ស្ថាប័ន​ចំណុះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត រួមគ្នា​ប្រយុទ្ធប្រឆាំង និង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

​សូមបញ្ជាក់ថា ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ បាន​ប្តូរ​ឯកសណ្ឋាន​ពណ៌​ស សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្ត ចូល​សមរភូមិ​មុខ​ប្រយុទ្ធ រួមមាន​៖ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ និង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។

​ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន បាន​គូសបញ្ជាក់ថា កងកម្លាំង គឺ​បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​មន្ទីរ​សុខាភិបាល បានធ្វើ​ប្រតិបត្តិការ​រួមគ្នា​ដោយ​យកចិត្តទុកដាក់ ជួយ​ព​ន្លឿ​ន​ការយក​សំណាក ដើម្បី​ជួយ​ទប់ស្កាត់ និង​កាត់ផ្តាច់​អោយ​ខាន​តែ​បាន​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅ​បណ្តា​តំបន់​ផ្សេងទៀត​។

ក្នុងឱកាស​នោះដែរ លោក​មេបញ្ជាការ បាន​ថ្លែង​កោតសរសើរ និង​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ភាព​ទទួលខុសត្រូវ និង​ការលះបង់​ខ្ពស់ ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​៕ សុខ សា​រ៉ា​យ​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ