ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយ​ស្រី អ៊ី​ណា កើត​ជំងឺ​ពក​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ ស្វែងរ​សប្បុរសជន ជួយ ព្រោះ​ឪពុកម្តាយ មាន​ជីវភាព​ខ្វះខាត​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ​៖ ក្មួយ​ស្រី អ៊ី​ណា បាន​រងគ្រោះ ដោយ​កើត​ជំងឺ​ពក​ឆ្អឹងខ្នង រហូត​ប្រទាញ​ឆ្អឹងជំនី បាត់អស់​ម្ខាង​។ ជំងឺ​ពក​ឆ្អឹងខ្នង​នេះ នាង​កើត​តាំងពី​អាយុ ៦​ឆ្នាំ…

​ខេត្តបន្ទាយមានជ័យ​៖ ក្មួយ​ស្រី អ៊ី​ណា បាន​រងគ្រោះ ដោយ​កើត​ជំងឺ​ពក​ឆ្អឹងខ្នង រហូត​ប្រទាញ​ឆ្អឹងជំនី បាត់អស់​ម្ខាង​។ ជំងឺ​ពក​ឆ្អឹងខ្នង​នេះ នាង​កើត​តាំងពី​អាយុ ៦​ឆ្នាំ មកទល់នឹង​បច្ចុប្បន្ន រយៈពេល ៦​ឆ្នាំ​មកហើយ​។​

​នៅពេល​អ្នក​យ​កព័ត៌មាន​យើង បាន​ទៅ​ជួប នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ ប្អូនស្រី​ឈ្មោះ ជួប សៀវ រស់នៅ​ភូមិ​ទេព​កោសា ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជា​ម្តាយ​ក្មួយ​ស្រី អ៊ី​ណា បាន​រៀបរាប់ថា នាង​មានកូន​ចំនួន ០៣​នាក់ សុទ្ធតែជា​កូនស្រី ហើយ​កូន​ដែល​កើត​ជំងឺ​ពក​ឆ្អឹងខ្នង​នេះ ជា​កូន​ទី​២​។ នាង​ឈ្មោះ អ៊ី​ណា អាយុ ១២​ឆ្នាំ រៀន​ថ្នាក់​ទី​៣​។ ប​ច្ច​ប្បន្ន ប្អូនស្រី លក់​បបរគ្រឿង នៅមុខ​ផ្ទះ បាន​ចំណូល​តិចតួច គ្រាន់​ចិញ្ចឹម​កូន ៣​នាក់ និង​ឪពុកម្តាយ​ចាស់ជរា​។ ឪពុក​នាង បច្ចុប្បន្ន ពិការ ដើរទៅ​ណា​មក​ណា មិន​រួច​ទេ​។ ម្យ៉ាងទៀត មកទល់​នេះ​ជួបនឹង​មាន​ជំងឺ​កូ​វីដ​ទៀត កាន់តែ​នាង​ជួប​បញ្ហា​លក់​មិនសូវ​ដាច់ ព្រោះ​ស្ងាត់​អ្នក​មក​ហូប ទោះបីជា​ក្នុងស្រុក​ព្រះនេត្រព្រះ មិនមាន​ផ្ទុះ​ជំងឺ​កាច​សាហាវ​នេះ​ក្តី ក៏​ស្ងាត់​អ្នក​មក​ហូប​បបរ​នាង​ដែរ​។​

​ប្អូនស្រី ជួប សៀវ បាន​បញ្ជាក់ថា កូន​របស់​ប្អូន​ឈ្មោះ អ៊ី​ណា​នេះ កាលពី​នៅ​តូច មាន​ដុំ​ពក​ខ្នង​នេះដែរ តែ​តូច ដល់​នាង​អាយុ ៦​ឆ្នាំ បាន​ជិះ​កង់​លេង ហើយ​ដួល​ប៉ះ​នឹង​ដុំ​ពក​ខ្នង​នោះ បណ្តាល​ដុំ​ពក​នោះ រីក​ធំ ឃើញ​ដូច្នេះ ប្អូន​បាន​នាំ​កូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​កុមារ​ខេត្តសៀមរាប ប៉ុន្តែ​គ្រូពេទ្យ​ថា មិន​អី​។ មកទល់ បច្ចុប្បន្ន ដុំ​ពក​នេះ វា​កាន់តែ​រីក​ធំ និង​ទាញ​ឆ្អឹងជំនី ចូលក្នុង បណ្តាល​ឲ្យ​ផត​ម្ខាង​។ រាល់ថ្ងៃ កូន​គាត់ តែងតែ​ថ្ងូរ​ថា ឈឺ​ហួល ពិសេស​ពេល​នាង​ហូបបាយ​ច្រើន គឺ​ឈឺ​ឆ្អល់ ក្នុង​ពោះ ដូច្នេះ​កូន​របស់​នាង មិនដែល​សូវ​ហ៊ាន​ហូបបាយ​ច្រើន​ទេ​។ នៅពេល​ទៅ​សាលារៀន មិនដែល​បាន​ទៅ​ទាន់​គេ​ម៉ោង​រៀន​ទេ ដោយសារ​ពេល​ដើរ ទៅ​វា​ឈឺ​ឆ្អល់ពោះ ដូច្នេះ​ដើរ​ឈប់ៗ​។​

​ទាក់ទិន​នឹង​ជីវភាព​មាន​បញ្ហា​ខ្វះខាត គ្មាន​លុយ​មើលជំងឺ​កូន និង​គ្មាន​លុយ​ទិញ​កង់​ឲ្យ​កូន​ជិះ​ទៅ​សាលារៀន​នោះទេ​។ ប្អូនស្រី ជួប សៀវ បាន​អំពាវនាវ​ដល់​សប្បុរស​ជន ទាំង​ក្នុង និង​ក្រៅ​ស្រុក សូមមេត្តា​ជួយ​ជា​សម្ភារៈ ដូចជា កង់ ក៏ដូចជា​ថវិកា​ដល់​គ្រួសារ​នាង ដើម្បី​ទិញ​កង់​ឲ្យ​កូន​របស់​នាង ឈ្មោះ អ៊ី​ណា ជិះ​ទៅ​រៀន​បាន​ទាន់ពេលវេលា​៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ