ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្នុង​ភ្នំពេញ​ជិត​២​លាន​នាក់ ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ជាង​១០​ម៉ឺន​នាក់​ទៀត​ហើយ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​២៦ ខែឧសភា ម្សិលមិញ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​តួលេខ​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ កើនឡើង​រហូត​ដល់​ជាង​១៨២​ម៉ឺន​នាក់​ហើយ ដោយ​គិត​ពី​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ជាង​១០​ម៉ឺន​នាក់​ទៀត​ហើយ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​២៦ ខែឧសភា ម្សិលមិញ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​តួលេខ​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ កើនឡើង​រហូត​ដល់​ជាង​១៨២​ម៉ឺន​នាក់​ហើយ ដោយ​គិត​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ មក​។ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ តែង​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជា​រឿយ​ៗ និង​បាន​ជំរុញ​ឱ្យ​ក្រុមការងារ ក្រុម​គ្រូពេទ្យ និង​អាជ្ញាធរ​ដែនដី សម្រុក​ចាក់​ឲ្យ​បាន​លឿន ដើម្បី​ឱ្យ​ការ​ចាក់​វ៉ាក់សាំង​នេះ បាន​គ្រប់​គ្នា​សម្រាប់​អ្នក​រស់នៅ​ភ្នំពេញ យ៉ាង​យូរ​បំផុត​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២១​ខាង​មុខ​នេះ ស្រប​តាម​ការ​កំណត់​របស់​រាជរដ្ឋាភិបាល​។

យោង​តាម​របាយការណ៍​តប​ស់​រដ្ឋបាល​រាជធានី បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​២៦ ឧសភា​នេះ ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ក្នុង​រាជធានី​ភ្នំពេញ បាន​ចំនួន​១ ៨២១ ៥៥៩​នាក់​ហើយ ខណៈ​ដែល​ចំនួន​អ្នក​បាន​ចាក់​វ៉ាក់សាំង​កាលពី​ថ្ងៃ​ទី​២៦​ឧសភា ម្សិលមិញ​មាន​ចំនួន​១ ០៦៧ ៣៤០​នាក់​។ ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​បាន​ទទួល​ការ​ចាក់​វាក់​សាំង​ក្នុងថ្ងៃនេះ នៅ​វត្ត​វាល​ស្បូវ បាន​សម្តែង​ការ​អរគុណ ដល់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង មន្ត្រី​សុខាភិបាល​ដែល​បាន​យកចិត្តទុកដាក់ ដល់​ការ​ចាក់​វាក់​សាំង​ជូន​ពួក​គាត់​។

គួរ​បញ្ជាក់​ថា លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ បាន​អះអាង​ថា ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ មាន​វឌ្ឍន​ភាពល្អ និង​សម្រេច​បាន​ប្រមាណ​ជាង​២២​ភាគរយ​ហើយ​។ លោកស្រី​បន្ត​ថា ក្នុង​ខណ្ឌ​ទាំង​៣ រួម​មាន​ខណ្ឌ​ច្បារ​អំពៅ ខណ្ឌចំការមន និង​ខណ្ឌ​៧​មក​រា បើ​តាម​ស្ថិតិ​ដែល​ទទួល​បាន​ពីសា​លា​រាជធានី​ភ្នំពេញ មាន​អ្នក​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ចំនួន ២៦០ ៥៨៣​នាក់ ដែល​ចំនួន​នេះ​បើ​គិត​តាម​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួល​បាន ១​លាន​ដូ​ស កាលពី​ថ្ងៃ​ទី​២៣​កន្លង​ទៅ គឺ​វា​អាច​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​៣​ខណ្ឌ​ខាងលើ​នេះ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ