ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អា​មេ​រិ​ក បញ្ជា​ឱ្យ​បង្កើន​ការ​ស៊ើបអង្កេត​​រក​ប្រភព​ដើម​នៃជំងឺ​​កូ​វី​ដ-​១៩

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា បាន​បញ្ជា​ឱ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ចូ បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា បាន​បញ្ជា​ឱ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​ក ស៊ើបអង្កេត​រក​ប្រភព​ដើម​នៃ​មេរោគ​កូ​វី​ដ​១៩ ដើម្បី​ធ្វើ​របាយការណ៍​ត្រឡប់​មក​លោក​វិញ ក្នុង​រយៈពេល​៩០​ថ្ងៃ​។

ភាព​មិន​ច្បាស់លាស់​នៃ​ប្រភព​ដើម​នៃមេរោគ​​កូ​វី​ដ​១៩ នៅ​តែ​ចាក់ស្រែះ​មក​ដល់​ពេល​បច្ចុប្បន្ន​។ បន្ទាប់​ពី​មានការ​អះអាង​ផ្សេង​ៗ​គ្នា​ពី​អ្នកជំនាញ​ទាំង​អា​មេ​រិ​ក និង​ចិន​។ ដោយ​ខ្លះ​ថា មេរោគ​នេះ បាន​មក​ពី​ការ​ប៉ះពាល់​រវាង​មនុស្ស​ជាមួយ​សត្វ​ប្រចៀវ និង​ខ្លះ​ទៀត​ថា មក​ពី​ឧប្បត្តិហេតុ​នៅ​ឯ​មន្ទីរពិសោធន៍​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លោក ចូ​បៃ ដិ​ន បាន​លើក​ឡើង​ថា សព្វថ្ងៃ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​ក ក៏​បាន​ដាក់​រួម​បញ្ចូល​គ្នា​នូវ​សេណា​រី​យ៉ូ​ចំនួន​២​ខាងលើ ក្នុង​ដំណើរការ​ស៊ើបអង្កេត​ផង​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​ថា «​ឥឡូវនេះ ខ្ញុំ​បាន​ស្នើ​សុំ​សហគមន៍​ឱ្យ​ខិតខំ​ប្រឹងប្រែង​ឡើង​វិញ ក្នុង​ការ​ប្រមូល និង​វិភាគ​ព័ត៌មាន ដែល​អាច​នាំ​យើង​ឈាន​ទៅ​រក​ការ​សន្និដ្ឋាន​ច្បាស់លាស់ ហើយ​ត្រូវ​រាយការណ៍​មក​ខ្ញុំ​វិញ​ក្នុង​រយៈពេល​៩០​ថ្ងៃ​»​។

យោង​តាម​កាសែត Wall Street Journal ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា បាន​ដកស្រង់​របាយការណ៍​ស៊ើបអង្កេត​របស់​អា​មេ​រិ​កមួយ ដែល​លើក​ឡើង​ថា អ្នក​ស្រាវជ្រាវ​៣​នាក់ នៅ​ឯ​មន្ទីរពិសោធន៍​ទីក្រុង​វូ​ហាន ប្រទេស​ចិន បាន​ធ្លាក់ខ្លួន​ឈឺ​ក្នុង​មន្ទីរពេទ្យ​កាលពី​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩ មុន​ពេល​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​។ ប៉ុន្តែ​របាយការណ៍​ត្រូវ​ចិន​ច្រាល​ចោល​ដោយ​ថា ជា​ព័ត៌មាន​មិន​ពិត​។

សូម​រំលឹក​ថា កាលពី​ខែមីនា ក្រុម​អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​អ្នកជំនាញ​ចិន​បាន​លើក​ឡើង​ជាបឋម​ថា វីរុស​កូ​វី​ដ​១៩ ទំនងជា​កើតឡើង​ពី​សត្វ​ប្រចៀវ ឬ​សត្វ​ដទៃ​ទៀត ជាង​ការ​បែកធ្លាយ​ចេញពី​មន្ទីរពិសោធន៍​ក្នុង​ទីក្រុង​វូ​ហាន​។ ប៉ុន្តែ​ទោះបី​យ៉ាងណា​អង្គការ​សុខភាព​ពិភពលោក នៅ​តែ​ត្រូវការ​កិច្ច​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​កំណត់​រូបភាព​ពេញលេញ​នៃ​ប្រភព​ដើម​នៃ​មេរោគ​នេះ​៕ (​ដកស្រង់​ចេញពី USA Today និង NBC News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ