ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿនយ៉ាងណា! កុងតឺន័រពន្លះបង្គោលភ្លើង និង​បង្គោលស្លាកស្ថានីយប្រេង ផ្អើ.ល​ផ្លូវវ៉េងស្រេង​​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿងសង្ស័យ​អ្នកបើកបរបើកក្នុងល្បឿនលឿន​បួង​ចង្កូត​មិន​ទាន់​ក៏ជ្រុល​ឡើង​ឃឿ​ន​ពុះ​

​រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿងសង្ស័យ​អ្នកបើកបរបើកក្នុងល្បឿនលឿន​បួង​ចង្កូត​មិន​ទាន់​ក៏ជ្រុល​ឡើង​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​បុក​បង្គោល​ភ្លើង ​និ​ង​បង្គោល​ប៉ាណូ​​ផ្សាយពាណិជ្ជ​កម្ម ​ជ្រុល​ទៅ​បុក​បង្គោល​​ស្លាក​ស្ថានីយប្រេង​​បន្ថែម​ទៀត​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២១​ នៅ​តាម​បណ្តោយ​ផ្លូវវេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

​រថយន្តកុងតឺន័រមួយគ្រឿង​ខាងលើ​ ពណ៌​ទឹកប្រាក់ ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 3A-7374 អ្នក​បើកបរមិនស្គាល់អត្តសញ្ញាណ ​។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើត​បានអោយ​ដឹង​ថា មុនពេលកើតហេតុ រថយន្ដ​​កុងតឺន័រមួយគ្រឿង​ខាងលើ​​បើកបរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ ដោយ​វ៉ា​ជែង​រថយន្ដ​ផ្សេងទៀត​ក្នុងទិសដៅស្របគ្នា ​តែ​ដោយសារ​ទីតាំង​ផ្លូវ​កន្លែង​កើតហេតុ​ជា​ចំណុច​ផ្លូវ​កោង ទើប​រថយន្ដ​​កុងតឺន័រ​​បើក​លឿន​បួង​ចង្កូត​មិន​ទាន់​ ​ក៏ជ្រុល​ឡើង​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ​បុក​បង្គោល​ភ្លើង​ និ​ង​បង្គោល​ប៉ាណូ​ពា​ណិ​ជ្ជ​កម្ម​ រួច​ជ្រុល​ទៅ​បុក​បង្គោល​ប៉ាណូ​​ស្ថានីយប្រេង​​បន្ថែម​ទៀត​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ​ខណៈ​ពេល​ភ្លាម​ៗ​នោះ​​អ្នកបើកបររថយន្តកុងតឺន័រ​​បាន​ចុះពីលើរថយន្ត​រួច​​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​រថយន្ត​​កុងតឺន័រ​នៅ​កន្លែង​កើតហេតុ​។ បន្ទាប់​មក​ក៏​មានកំលាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ ហើយ​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ភ្លាម​ៗ​ផងដែរ​។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានចុះ​​មក​ដល់​ចំណុច​កើតហេតុ​ ហើយ​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​ដើម្បី​វាស់វែង​ និ​ង​យក​​រថយន្តកុងតឺន័រ​ទៅ​រក្សា​ទុក ​រង់​ចាំ​​ធ្វើ​ការ​ដោះស្រាយនៅ​​ថ្ងៃក្រោយទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ