ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WhatsApp បាន​ប្ដឹង​រដ្ឋាភិបាល​ឥណ្ឌា​ទាក់ទង​ទៅ​នឹង​ច្បាប់ដែល​ទាមទារ​ប្រព័ន្ធ​អ៊ីន​គ្រីប​សារ​អាច​តាមដាន​អ្នក​ផ្ញើ​សារបាន

2 ឆ្នាំ មុន

បច្ចេកវិទ្យា​៖ កាលពី​ពេល​ថ្មី​ៗ​នេះ WhatsApp បាន​ប្ដឹង​រដ្ឋាភិបាល​ឥណ្ឌា​ទាក់ទង​ទៅ​នឹង​ច្បាប់​អុី​ន​ធឺ​ណិ​ត​ថ្មី ដែល​ត្រូវ​បាន​អនុម័ត​កាលពីដើម​ឆ្នាំ​នេះ ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្ញើ​សារ​តាម​រយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ត្រូវ​តែ​ផ្ដល់​ប្រភព​អ្នក​ផ្ញើ​ទៅ​ឱ្យ​រដ្ឋាភិបាល​នៅ​ពេល​ដែល​មានការ​ស្នើ​សុំ​ ។ WhatsApp បាន​ចោទប្រកាន់​រដ្ឋាភិបាល​នៅ​ក្នុង​ពាក្យបណ្ដឹង​ថា ផ្នែក​មួយ​នៃ​ច្បាប់​អុី​ន​ធឺ​ណិ​ត​ថ្មី…

បច្ចេកវិទ្យា​៖ កាលពី​ពេល​ថ្មី​ៗ​នេះ WhatsApp បាន​ប្ដឹង​រដ្ឋាភិបាល​ឥណ្ឌា​ទាក់ទង​ទៅ​នឹង​ច្បាប់​អុី​ន​ធឺ​ណិ​ត​ថ្មី ដែល​ត្រូវ​បាន​អនុម័ត​កាលពីដើម​ឆ្នាំ​នេះ ដោយ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្ញើ​សារ​តាម​រយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ត្រូវ​តែ​ផ្ដល់​ប្រភព​អ្នក​ផ្ញើ​ទៅ​ឱ្យ​រដ្ឋាភិបាល​នៅ​ពេល​ដែល​មានការ​ស្នើ​សុំ​ ។

WhatsApp បាន​ចោទប្រកាន់​រដ្ឋាភិបាល​នៅ​ក្នុង​ពាក្យបណ្ដឹង​ថា ផ្នែក​មួយ​នៃ​ច្បាប់​អុី​ន​ធឺ​ណិ​ត​ថ្មី ដែល​ការ​ទាមទារ​ឱ្យ​ផ្ដល់​ប្រភព​អ្នក​ផ្ញើ ​គឺជា​ការ​រំលោភ​លើ​សិទ្ធិ​ឯកជន​ភាព​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ។ ទាំង​ក្រុមហ៊ុន WhatsApp និង​អ្នក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​មួយ​ចំនួន​ទៀត​គិត​ថា ការ​ទាមទារ​របស់​រដ្ឋាភិបាល​ឥណ្ឌា​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ end-to-end encryption អស់​ប្រសិទ្ធភាព​ហើយ ​និង​នាំ​ឱ្យ​មានការ​ជ្រៀតចូល​កាន់តែ​ច្រើន​ ។ ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ថា ក្រុមហ៊ុន​អាច​រក​វិធី​ដើម្បី​ផ្ដល់​ប្រភព​អ្នក​ផ្ញើ​សារបាន​ដោយ​មិន​ចាំបាច់ធ្វើការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ប្រព័ន្ធ end-to-end encryption ឡើយ ​។

S

គួរ​បញ្ជាក់​ដែរ​ថា ក្រៅពី​ការ​ទាមទារ​ឱ្យ​ផ្ដល់​ប្រភព​អ្នក​ផ្ញើ​សារ ច្បាប់​នេះ​ក៏​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​តែ​អាច​លុប​ចោល​ព័ត៌មាន​ក្នុង​រយៈពេល ៣៦​ម៉ោង​បន្ទាប់​ពី​តុលាការ​ចេញ​ដីកា រៀបចំ​ប្រព័ន្ធ​ដើម្បី​ឆ្លើយ​តប​និង​បញ្ហា​ផ្សេង​ៗ និង​មាន​ប្រព័ន្ធ​ដែល​អាច​លុប​ចោល​រូបភាព និង​វី​ដេ​អូ​អាសអាភាស​បាន​ដោយ​ស្វ័យប្រវត្តិ​៕ ប្រភព​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង