ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីមានផ្ទៃពោះ​៣ខែម្នាក់ ដើរ​ឆ្លងផ្លូវទៅទិញប្រេងកូឡា​ ជួបគ្រោះថ្នាក់​ត្រឹម​មួយប៉ប្រិចភ្នែក​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​​មានផ្ទៃពោះ​៣​ខែ​ម្នាក់ ខណៈ​នាង​ដើរ​ឆ្លងផ្លូវ​ក្នុង​គោលបំណង​ទៅ​ទិញ​ប្រេងកូឡា​ទុក​លាប ក៍​ត្រូវ​ឪពុក​និង​

រាជធានីភ្នំពេញ ៖ ស្ត្រី​​មានផ្ទៃពោះ​៣​ខែ​ម្នាក់ ខណៈ​នាង​ដើរ​ឆ្លងផ្លូវ​ក្នុង​គោលបំណង​ទៅ​ទិញ​ប្រេងកូឡា​ទុក​លាប ក៍​ត្រូវ​ឪពុក​និង​កូន​ប្រុស​ម្នាក់ ​​ជិះ​ម៉ូតូ​មួយគ្រឿង​ជ្រុល​ទៅ​បុក ​បណ្តាល​ឱ្យ​ស្ត្រី​​មានផ្ទៃពោះរូប​នោះ​​រង​របួស​របួសធ្ងន់ ។

ហេតុការណ៍​​ខាងលើ​នេះ​​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ ទល់​មុខ​ស្ថានីយ​បូមទឹក​បឹង​ត្របែក ​តាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

​ស្ត្រី​​មានផ្ទៃពោះ​៣​ខែ​ម្នាក់​​ខាងលើ​ឈ្មោះ សួន មុំ អាយុ​២៦​ឆ្នាំ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​​មួយគ្រឿង​ម៉ាកស៊ុ​យ​ហ្ស៊ុយគី វី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំ​ង​ 1B-6245 បើកបរ​​ដោយ​បុរសជាឪពុក មិនស្គាល់អត្តសញ្ញាណ និង​កូនប្រុស​ម្នាក់ ជាអ្នក​រួម​ដំណើរ មិនស្គាល់អត្តសញ្ញាណនោះទេ ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​​មានផ្ទៃពោះ​៣​ខែ​ម្នាក់ បាន​ដើរ​ឆ្លងកាត់​ទទឹង​ផ្លូវ​​២៧១​ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ឆ្លង​ជិត​ផុត​ទៅ​ហើយ ក៍​ស្រាប់តែ​បុរស​២​នាក់​ឪពុក​​និង​កូន​បាន​ជិះ​ម៉ូតូ​​​មួយគ្រឿង​ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ ២៧១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៍​ជ្រុល​ទៅ​បុក​ស្ត្រី​​​មានផ្ទៃពោះរូបនោះ​ បណ្តាល​ឲ្យ​ដួល​ទាំង​ម៉ូតូ​និង​មនុស្ស និង​​បណ្តាល​ឱ្យ​​​ស្ត្រី​​មានផ្ទៃពោះ​រូបនោះ ​រង​របួសធ្ងន់​ត្រង់​ដងកាំបិត​ខាងស្ដាំ និង​ចង្កេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជនភ្លាម​ៗ ។

ដោយឡែក​ភាគី​​ខាង​ម៉ូតូ​វិញ គឺ​ឪពុក​ជា​អ្នក​បើក បានរង​របួស​មុខ និង​ជើង​ខាងឆ្វេង ដោយឡែក​កូនប្រុស​អង្គុយ​ខាងក្រោយ រង​របួស​រលាត់​ដៃជើង​តិចតួច មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះទេ​ ។

បន្តិច​ក្រោយមក គេ​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​ម្នាក់​បាន​ចុះ​កន្លែង​កើតហេតុ ក៍បាន​អោយ​ភាគី​ទាំង​សងខាងស្មើគ្នា តែ​ខាង​សាច់ញាតិ​​របស់​ស្ត្រី​​មានផ្ទៃពោះ​ ​មិន​​ព្រម​នោះ​ទេ គឺ​ទាមទារ​ជា​សំណង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បានអោយ​ភាគី​ទាំង​សងខាង​សម្របសម្រួល​​គ្នា​ម្តងទៀត ដោយ​ភាគី​​ខាង​ម៉ូតូ​មាន​លុយ​ជាប់​ខ្លួន​តែ​១​ម៉ឺន​រៀល ​ទើប​​ដោះស្រាយ​គ្នា​មិន​ត្រូវ សមត្ថកិច្ច​បាន​សំរេច​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ