ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សង្វេគ​ណាស់​! មាន​ទាំង​អង្ករ មី បាយ​កញ្ចប់ នៅ​លើ​ស៊ី​ក្លូ​ក្បែរ​សំ​យ៉ាប​ផ្ទះ​គេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ធាក់​ស៊ី​ក្លូ​នៅ​ផ្សារ​កណ្តាល​ម្នាក់​បាន​ដេក​ស្លា​.​ប់​នៅ​សំ​យ៉ាប​មុខ​ផ្ទះ​របស់​គេ​មួយ​កន្លែង ដែល​ម្ចាស់​ចាក់សោរ​បិទទ្វារ​ទុក​ចោល និង​ដាក់​ស្លាក​ជួល ដោយ​បន្សល់​ទុក​ស៊ី​ក្លូ​១​គ្រឿង មាន​ទាំង​អង្ករ ១​ថង់ មី​២​ថង់ និង​បាយ​មួយ​ប្រអប់​ចង​ជាប់ដៃ​ស៊ី​ក្លូ​ចត​ទុក​នៅ​ចុងជើង​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ធាក់​ស៊ី​ក្លូ​នៅ​ផ្សារ​កណ្តាល​ម្នាក់​បាន​ដេក​ស្លា​.​ប់​នៅ​សំ​យ៉ាប​មុខ​ផ្ទះ​របស់​គេ​មួយ​កន្លែង ដែល​ម្ចាស់​ចាក់សោរ​បិទទ្វារ​ទុក​ចោល និង​ដាក់​ស្លាក​ជួល ដោយ​បន្សល់​ទុក​ស៊ី​ក្លូ​១​គ្រឿង មាន​ទាំង​អង្ករ ១​ថង់ មី​២​ថង់ និង​បាយ​មួយ​ប្រអប់​ចង​ជាប់ដៃ​ស៊ី​ក្លូ​ចត​ទុក​នៅ​ចុងជើង​របស់​ខ្លួន ដែល​ទំនងជា​អំណោយ​ដែល​សប្បុរសជន​បាន​ផ្តល់​ឲ្យ​ផង​ដែរ​នោះ​។ ករណី​នេះ​ដែរ​បាន​បង្ក​រការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១០ ផ្លូវ​លេខ​១៤៤ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័​ត៌​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ឡុ​ង សា​វុ​ធ អាយុ​៤៦​ឆ្នាំ មុខរបរ​ធាក់​ស៊ី​ក្លូ មាន​ទីលំនៅ​ម្តុំ​អ្នក​លឿង​ត្រើយ​ខា​លិច ស្រុក​លើក​ដែក ខេត្តកណ្តាល​។ មុន​ពេល​កើតហេតុ ចាប់តាំងពី​ម៉ោង​ប្រមាណ​ជាង​១ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១​នេះ គេ​បានឃើញ​បុរស​រង​គ្រោះ​បាន​ធាក់​ស៊ី​ក្លូ​របស់​គាត់​មក​ចត​ទុក​នៅ​លើ​ផ្លូវ ហើយ​រូប​គាត់​បាន​ចូល​ទៅ​ដេក​នៅ​សំ​យ៉ាប​ផ្ទះ​មួយ​កន្លែង​ដែល​ម្ចាស់​គេ​បិទទ្វារ​ទុក​ចោល និង​ដាក់​ស្លាក​ជួល​ខាងលើ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​ជា​អ្នក​ធាក់​ស៊ី​ក្លូ​ម្នាក់​ខាងលើ​ដេក​នៅ​សំ​យ៉ាប​មុខ​ផ្ទះ​ខាងលើ​សុខ​ៗ​ក៏​ស្រាប់តែ​ឃើញ​រូប​គាត់​មាន​បែកពពុះមាត់ និង​ប្រកាច់​ផង​ដែរ បាន​បន្តិច​ក៏​លែង​ឃើញ​កម្រើក​ដៃជើង ដោយ​មានការ​សង្ស័យ​អ្នក​នៅ​ក្បែរ​ខាង​ក៏​បាន​ទៅ​មើល​ទើបបាន​ដឹង​ថា រូប​គាត់​បាន​ស្លា​.​ប់​ទៅ​ហើយ និង​រាយការណ៍​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​ឱ្យ​ដឹង​ពី​រឿង​នេះ​។

ជា​រៀងរាល់ថ្ងៃ​បុរស​រង​គ្រោះ​តែងតែ​ឈរ​រត់​ស៊ី​ក្លូ​ចាំ​ដឹក​ម៉ូយ​នៅ​ផ្សារ​កណ្តាល​ជា​ប្រចាំ លុះដល់​ពេល​យប់​រូប​គាត់​តែងតែបាន​ទៅ​ដេក​ចល័ត​នៅ​តាម​សំ​យ៉ាប​មុខ​ផ្ទះ​របស់​គេ និង​នៅ​មាត់ទន្លេ​ក្បែរ​ៗ​នេះ លុះ​មក​ដល់​ថ្ងៃនេះ​ទំនងជា​មិន​ស្រួលខ្លួន​ទើបបាន​ចូល​មក​ដេក​ទី​នេះ និង​ស្លា​-​ប់​បែប​នេះ ដោយ​បន្សល់​ទុក​ស៊ី​ក្លូ​របស់​គាត់​មួយ​គ្រឿង មាន​ទាំង​អង្ករ ១​ថង់ មី​២​ថង់ និង​បាយ ១​កញ្ចប់​ចង​ជាប់ដៃ​ស៊ី​ក្លូ ទំនងជា​អំណោយ​ដែល​សប្បុរសជន​ទើបតែ​បាន​ផ្តល់​ឲ្យ​គាត់​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​ធ្វើ​សំណាក​រក​មេរោគ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​សាកសព​របស់​បុរស​អ្នក​ធាក់​ស៊ី​ក្លូ​ម្នាក់​ខាងលើ​ជា​លទ្ធផល​អវិជ្ជមាន​។

ទើបបាន​កម្លាំង​នគរបាល​បច្ចេកទេស​កោសល្យ​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សាកសព​បាន​បញ្ជាក់​ថា បុរស​រង​គ្រោះ​ស្លា​-​ប់​ដោយសារ​តែ​ជំងឺ​គាំងបេះដូង​(​ខ្យល់គ​) ព្រោះតែ​រូប​គាត់​ជា​មនុស្ស​ផឹកស្រា​ជា​ប្រចាំ​ផង​ដែរ ទើបបាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ចាក់​អង្រែ​ក្រោម ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ