ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ជួយ​រែក​ពន្ធ​ជាមួយ​អាជ្ញាធរ​ដើម្បី​ទប់ស្កាត់​កូ​វី​ដ​-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ជួយ​រែក​ពន្ធ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​នៅ​តាម​រោងចក្រ សហគ្រាស​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ជួយ​រែក​ពន្ធ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​នៅ​តាម​រោងចក្រ សហគ្រាស​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​នៅ​តាម​រោងចក្រ សហគ្រាស​មួយ​ចំនួន​បាន និង​កំពុង​រីក​រាលដាល​ជំងឺ​នេះ​មិន​ឈប់​ឈរ​សោះ​។ ការ​ស្នើ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភា​នេះ ក្នុង​កិច្ចប្រជុំ​តាម​រយៈ​ការ​បញ្ជូន​រូបភាព និង​សំឡេង ( Video Conference) ជាមួយ​ក្រសួងសុខាភិបាល ,​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគម​ន៍​រោងចក្រ​កាត់ដេរ​ដេរ​នៅ​កម្ពុជា (GMAC) និង​អាជ្ញាធរ​ខណ្ឌ​មួយ​ចំនួន​ដែល​មាន​រោងចក្រ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ការ​បើក​ឱ្យ​មាន​កិច្ចប្រជុំ​ជាមួយ​ក្រសួងសុខាភិបាល ,​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគម​ន៍​រោងចក្រ​កាត់ដេរ​ដេរ នៅ​កម្ពុជា (GMAC)​នេះ គឺ​ក្នុង​បំណង​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​រោងចក្រ សហគ្រាស​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ លោក​បញ្ជាក់​ថា​៖ ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រឹងប្រែង​រែកពុន​ខ្លាំង​ណាស់​។

ដូច្នេះ​លោក​អភិបាល​ចង់ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រែកពុន តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​យន្តការ​រួម​មួយ ដើម្បី​យើង​បាន​ធ្វើការ​ជាមួយ​គ្នា​ដោយ​ការ​ទទួលខុសត្រូវ ក្នុង​ការ​លុប​បំបាត់ ឬ​កាត់​ផ្តាច់​ឱ្យ​បាន​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។ លោក ឃួ​ង ស្រេង បន្ត​ទៀត​ថា ៖​កន្លង​មកនេះ ពេល​ដែល​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បិទ​ខ្ទប់ រោងចក្រ សហគ្រាស ក៏​បាន​បិទ​ផង​ដែរ​។ ក្រោយមក​នៅ​ពេល​ដែល បើក​ឱ្យ​ដំណើរការ​ឡើង​វិញ រោងចក្រ​បានឱ្យ​កម្មករ​ចូល​ធ្វើការ​ងារ​វិញ​១០០​ភាគរយ ខុស​ពី​សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា​រួម​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រីក្រសួង​ការងារ​។

ដោយ​ក្នុង​សេចក្តីណែនាំ ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩​នេះ កម្មករ​តែ​៥០​ភាគរយ​ប៉ុណ្ណោះ ដែល​អាច​ចូល​ធ្វើការ​វិញ​បាន តាម​រយៈ​ការ​ប្តូរ​វេន​គ្នា​។ តែ​មិន​ដូច្នោះ​ទេ ខាង​រោងចក្រ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ​រហូត​១០០​ភាគរយ​ដែល​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដែល​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​រាជរដ្ឋាភិបាល​។ លោក​បញ្ជាក់​ទៀត​ថា​៖ ដូច្នេះ​ហើយ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ឱ្យ​មាន​កិច្ចប្រជុំ​ពិភាក្សា​នេះ​ឡើង ក្នុង​បំណង​បង្កើត​ឱ្យ​មាន​យន្តការ​រួម​មួយ ដើម្បី​ចេញ​សេចក្តីណែនាំ​រួម នាំ​គ្នា​អនុវត្ត​ឈាន​ទៅ​កាត់​ផ្តាច់​ឱ្យ​បាន​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ