ខេត្តពោធិ៍សាត់ ៖ ដោយការគិតគូរពីប្រមុខរាជរដ្ឋាភិបាល ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលជារបងការពារទឹកដីមាតុភូមិកម្ពុជានោះ កាលពីថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៥ លោកនាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយសេនាធិការចម្រុះ តំណាងឱ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអាវ
រងារ ទៅចែកជូនដល់កងទ័ពនៅអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងស្ថិតនៅភ្នំបាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជាការកងពលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលបានផ្ដល់អាវរងារចែកជូនដល់កងកម្លាំងជួរមុខ ស្របពេលដែលខែរងារជិតចូលមកដល់ ។
នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេស ចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន ។ លោកមេបញ្ជារការបានប្ដេជ្ញាអនុវត្តភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដីជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាពេលបច្ចុប្បន្ននេះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ