ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​​៣​នាក់ ពាក់ព័ន្ធ​ករណី​ធ្លា.ក់​រថយន្ត​ខ្សែកាប​នៅ​អ៊ី​តា​លី ឆក់​យក​ជីវិត​មនុស្ស​ជាង​១០​នាក់

2 ឆ្នាំ មុន

អ៊ី​តា​លី ៖ មនុស្ស​៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​រថយន្ត​ខ្សែកាប នៅ​ភាគ​ខាង

អ៊ី​តា​លី ៖ មនុស្ស​៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្លា.ក់​រថយន្ត​ខ្សែកាប នៅ​ភាគ​ខាងជើង​ប្រទេស​អ៊ី​តា​លី ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​១៤​នាក់ កាលពី​ពេល​ថ្មី​ៗ​នេះ​កន្លង​ទៅ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Reuters​។ គួររំលឹកថា ធ្លាក់​រថយន្ត​ខ្សែកាប​នៅ​អ៊ី​តា​លី ឆក់​យក​ជីវិត​មនុស្ស​ជាង​១០​នាក់

សូម​រំលឹក​ជូន​ថា កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា មនុស្ស​១៤​នាក់ ត្រូវ​បាន​រាយការណ៍​ថា ស្លា​.​ប់ ដោយ​ក្នុង​ចំណោម​នោះ​មាន​ជនជាតិ​អ៊ី​ស្រា​អែ​ល​៥​នាក់ និង​កុមារ​២​នាក់ រង​របួស​ធ្ងន់ធ្ងរ ប៉ុន្តែ​ម្នាក់​បាន​ស្លា​.​ប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​មាន​ហេតុការណ៍​ធ្លា.ក់​រថយន្ត​ខ្សែកាប​នៅ​ឯ​កន្លែង​កម្សាន្ត Stresa-Mottarone នៅ​លើ​ភ្នំ Mottarone ក្នុង​តំបន់ Piedmont ប្រទេស​អ៊ី​តា​លី​។

ជុំវិញ​ហេតុការណ៍​នេះ រដ្ឋ​អាជ្ញា​អ៊ី​តា​លី​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ការ​សង្ស័យ​ជា​ករណី​ស​.​ម្លា​.​ប់​មនុស្ស​ដោយ​អ​ចេតនា និង​ការ​ធ្វេសប្រហែស​។ បន្ទាប់​ពី​រដ្ឋ​អាជ្ញា​បាន​រក​ឃើញ​ថា បច្ចេកទេស​ហ្វ្រាំង​សុវត្ថិភាព​នៃ​រថយន្ត​ខ្សែកាប​នោះ មិន​ទទួល​បានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ និង​សកម្ម​នោះ​ទេ​។

ប៉ូ​លី​ស​អង្គភាព Carabinieri ម្នាក់​បាន​និយាយ​ថា ពួក​គេ​បាន​ចាប់ខ្លួន​ម្ចាស់​ក្រុមហ៊ុន Ferrovie Mottarone ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ខ្សែកាប រួម​ទាំង​នាយក​ប្រតិបត្តិ និង​អ្នកគ្រប់គ្រង​ផ្នែក​ខ្សែកាប​ផង​ដែរ​។

សូម​បញ្ជាក់​ថា រថយន្ត​ខ្សែកាប​នេះ បាន​ទទួល​ការងារ​ថែទាំ​សំខាន់​ៗ​ចន្លោះ​ឆ្នាំ ២០១៤ និង​២០១៦​។ បន្ទាប់​មក​ការ​ត្រួតពិនិត្យ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៧ និង​ម្តងទៀត​កាលពី​ឆ្នាំ​មុន ដោយ​ក្រុមបច្ចេកទេស​ជំនាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ