ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​យាង​បើក​មហាសន្និបាត​កាកបាទក្រហមកម្ពុជា

13 ឆ្នាំ មុន

ព្រឹក​នេះកាកបាទក្រហមកម្ពុជា (​ថ្ងៃ​ទី​៤ សីហា ២០១០) បាន​បើក​កម្មវិធី​មហាសន្និបាត​​កាកបាទក្រហមកម្ពុជា​អាណត្ដិ​ទី​៥​របស់​ខ្លួន ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​​ករុណា​ព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​​កម្ពុជា នៅ​សាលសន្និសីទ​ចតុមុខ ដោយ​មាន​​ភ្ញៀវ​កិត្ដិយស​ជាតិ​-​អន្ដរជាតិ តំណាង​អង្គទូតមន្ដ្រី​-​បុគ្គលិក​កាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកាចូលរួម​យ៉ាងច្រើន​កុះករ ។

លោក​ជំទាវ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ថ្លែង​សុន្ទរ​កថា​ស្ដី​ពី​សកម្មភាព​នានា និង​ការ​រីក​ចំរើន​របស់ កាកបាទក្រហម ។ ពេល​ល្ងាច​ថ្ងៃ​ដដែលព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះ​នរោត្ដម សីហ​មុនី ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ស្ដេច​យាង​ទតពិ​ណ័​រណ៍​រូបភាព និង​និ​មត្ដ​រូប​នៃ​ការ​សង្គ្រោះផ្សេង​ៗ​របស់​កាកបាទក្រហម​នៅ​ទូ​ទាំង​​ប្រទេស ហើយ​ក្រោយមក​ព្រះ​អង្គ​យាង​និវត្ដន៍ វិញ ៕