ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល ហក់ឡើងខ្ពស់ជាងលុយជប៉ុន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានអត្រាហក់ឡើងខ្ពស់ជាងលុយជប៉ុនបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានអត្រាហក់ឡើងខ្ពស់ជាងលុយជប៉ុនបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៧៤១ រៀល និងលក់ចេញតែ ៣៧៧៨ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញទិញចូលរហូតដល់ ៣៧៤៣ រៀល ហើយលក់ចេញដល់ទៅ ៣៧៨១ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ សូមមកតានដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧០ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៨៥ រៀល លក់ចេញ ៥០៣៤ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៥៤ រៀល លក់ចេញ ៣១៨៥ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិន ១ យន់ ទិញចូល ៦៣៥ រៀល លក់ចេញ ៦៤១ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦៣ រៀល លក់ចេញ ៣៦៦ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៧១ រៀល លក់ចេញ ៣១០១ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល  លក់ចេញ ១៧៨ រៀល ៕      

            

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ