ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឧត្តម​សេនី​យ៍ទោជួន ណា​រិ​ន្ទ៖ ជន​បង្ក​កំពុង​អនុវត្ត​ទោស​នៅ​ពន្ធនាគារ​​យូរ​ហើយ​

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ៖ ស​ណ្ឋា​គារ Gold Sea Hotel ដែល​ជាប់​ពាក់​ព័​ន្ឋ​ទៅ​នឹង​ម្ចាស់​ស​ណ្ឋា​គារលួច​បង្កប់ Camera គិត​មក​ដល់​ថ្ងៃ​ទី​២៥​ ឧសភា ​ឆ្នាំ​២០២១​…

ខេត្ត​ព្រះ​សីហ​នុ៖ ស​ណ្ឋា​គារ Gold Sea Hotel ដែល​ជាប់​ពាក់​ព័​ន្ឋ​ទៅ​នឹង​ម្ចាស់​ស​ណ្ឋា​គារលួច​បង្កប់ Camera គិត​មក​ដល់​ថ្ងៃ​ទី​២៥​ ឧសភា ​ឆ្នាំ​២០២១​ នៅ​បន្ត​បិទទ្វា​រនៅឡើយ ខ​ណៈ​ពេល​ជន​បង្ក​កំពុង​អនុវត្ត​ទោស​នៅ​ពន្ធនាគារ​យូរហើយ ។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោកឧត្តម​សេនី​យ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុថ្លែង​បញ្ជាក់​ប្រាប់​​ នៅ​ថ្ងៃ​ទី​២៥ ខែ ឧសភា ​នេះ​ ។ សូមរំលឹកថា ៖ ដេ​នី ក្វា​ន់ ទម្លាយ​រឿងរ៉ាវ​បណ្តឹង​ជាមួយ​ម្ចាស់​សណ្ឋា​គារ​​នៅខេត្ត​​​ព្រះ​សីហនុ

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​ខេត្ត​ព្រះ​សីហ​នុប​ញ្ជា​ក់ថា​ សំណុំរឿង​បង្កប់​កាមេរ៉ាក្នុង​បន្ទប់​សណ្ឋាគារ​ក្នុង​ក្រុង​ព្រះ​សីហនុ ជន​បង្ក​កំពុង​អនុវត្ត​ទោស​នៅ​ពន្ធនាគារ​យូរហើយ​ ។ ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ដដែល​បាន​បញ្ជា​ក់​បន្ថែម​ថា​ ​ចំពោះ​សំណុំរឿង​ចាស់​​តុលាការ​បាន​សម្រេច​ក្តី​រួច​ហើយ ខណៈ​ដែល​ជន​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្កប់​កាមេ​រ៉ា​ក្នុង​បន្ទប់​សណ្ឋាគារ​នោះ ក៏​កំពុង​តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​នៅឡើយ ។

លោក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ប្រាប់​ឱ្យដឹងទៀតថា បណ្តឹង​នៃ​ការ​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​សណ្ឋាគារ​សមុទ្រ​មាស​ ក្នុង​ក្រុងព្រះសីហនុ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២១ ខែតុលា​ ឆ្នាំ​២០២០​មក​ម្លេះ ។ ​លោក​បញ្ជាក់​ថា ម្ចាស់​សណ្ឋាគារ គឺអ្នកស្រី ជា ណា​រី គឺជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុងស្រុក​ខ្មែរ ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​រំលោភសិទ្ធិ​ឯកជន​ដោយ​ជាប់ពន្ធ​ធនាគា​រយៈពេល​១​ឆ្នាំ តាំងពី​ខែតុលា ២០២០​មក​ម្លេះ ចំណែក​សណ្ឋាគារសមុទ្រ​មាស សមត្ថកិច្ច​បាន​បិទ​ដំណើរការ​តាំងពី​ថ្ងៃ​ទី២២ ខែតុលា ២០២០ មកដែរ​ ។

ដោយឡែក ​អ្នកនាង ដេ​ន​នី ក្វា​ន់ បាន​បង្ហោះ​នោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ នា​ព្រឹក​ថ្ងៃ​ទី​២៥ ឧសភា​នេះ បាន​ទម្លាយ​នូវ​រឿង​ម្ចាស់សណ្ឋាគារ​មួយនៅ​កំពង់សោម​ឈ្មោះ Gold Sea Hotel លួច​បង្កប់ Camera ក្នុង​បន្ទប់​គេង​របស់​នាង និង​បន្ទប់​ផ្សេង​ៗ ទៀត​អំឡុង​ពេល​ដែល​នាង​ទៅ​ស្នាក់​នៅ​ទីនោះ​កាលពី​ខែតុលា​ឆ្នាំ​២០២០​។​ ដេ​ន នី​ក្វា​ន់ បាន​បញ្ជាក់​ថា នាង​ទ្រាំ​មិន​ឡាយ៍ ជា​សាធារណៈ​ទេ​ ព្រោះ​រង់ចាំ​ដំណោះស្រាយ​ល្អជាមួយ​ម្ចាស់​សណ្ឋាគារ ​តែ​លទ្ធផល​នាង​ទទួល​បាន​សំណង​ជា​លុយ​ត្រឹម​១​ម៉ឺន​ដុល្លារ​​ប៉ុណ្ណោះ​។

ចំពោះ​សំណុំរឿង​នេះ​ផង​ដែរ នៅ​ពុំ​ទាន់​មាន​ប្រភព​ជាក់លាក់​ណាមួយ​ថា ជន​ដែល​ពាក់ព័ន្ធ​នោះ​ជា​ជា​មនុស្ស​ប្រុស​ឬ​ស្រី អាយុ​ប៉ុន្មាន ជា​ជនជាតិ​អ្វី និង​ត្រូវ​ជាប់​ទោស​ប៉ុន្មាន​ឆ្នាំ​នៅឡើយ​នោះ​ទេ ហើយ​មូលហេតុ​អ្វី​បានជា​ម្ចាស់​សណ្ឋាគារ​នេះ ហ៊ាន​បង្កប់​ការ​មេ​រ៉ា គ្រប់​បន្ទប់​ភ្ញៀវ​នោះ​ទេ​។

ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ចដែល​បានធ្លាប់​ចូលរួម​អនុវត្ត​ក្នុង​សំណុំរឿង​នេះ​បាន​ខ្សឹប​ប្រាប់​ថា ម្ចាស់​សណ្ឋាគារ​ដែល​បាន​លួច​បង្កប់កាមេរ៉ាក្នុង​បន្ទប់​ភ្ញៀវ គឺជា​ស្ត្រី​អានិកជន​ខ្មែរ មិនមែន​ជា​បុរសដូច​ក្នុង​រូបភាព​នោះ​ទេ ។ ស្ត្រី​រូប​នេះ​រស់នៅ​បរទេស មាន​វ័យ​ចំណាស់ចេញ-ចូល ទៅ​មក​ក្រៅប្រទេស បាន​បញ្ជា​អោយ​អ្នក​មើល​ការ​ខុស​ត្រូវ​បំពាក់​កាមេរ៉ា​គ្រប់​បន្ទប់​ទាំងអស់ ដោយ​ពុំ​ដឹង​មូលហេតុអ្វី​ជាក់លាក់ សូ​ម្បី​តែ​បន្ទប់​គេង​ផ្ទាល់ខ្លួន​របស់​គាត់ ក៏​ចាប់​កាមេរ៉ា​ដែរ និយាយ​ជា​រួម​ក្នុង​សណ្ឋាគារ គ្មានកន្លែង​ណា​ដែល​គ្មាន​កាមេរ៉ា​នោះ​ទេ ហេតុនេះ ស្ត្រី​រូប​នេះ​អាច​មាន​រោគ​ចិត្ត ។ នេះ​បើ​យោង​តាម​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ ​។ ដោយ៖ ឈុន គឹមហៃ

អត្ថបទសរសេរ ដោយ