ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរហើយឥណ្ឌា ចំនួនអ្នកស្លា.ប់ដោយសារ​កូវីដ១៩​កើន​ច្រើន​​លើស​​លប់

2 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​រាយការណ៍ ថ្ងៃ​ទី​២៤ ឧសភា ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​នោះ​បាន​ឡើង​ដល់​លើស​ពី​៣០០.០០០​នាក់​ហើយ ដោយ​ក្លាយជាប្រទេស​ទី​៣​លើ​ពិភពលោក ដែល​មាន​អ្នកស្លាប់​ច្រើន​ជាងគេ​ដោយសារ​វីរុស​នេះ…

ប្រទេស​ឥណ្ឌា ៖ ប្រទេស​ឥណ្ឌា​រាយការណ៍ ថ្ងៃ​ទី​២៤ ឧសភា ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​នោះ​បាន​ឡើង​ដល់​លើស​ពី​៣០០.០០០​នាក់​ហើយ ដោយ​ក្លាយជាប្រទេស​ទី​៣​លើ​ពិភពលោក ដែល​មាន​អ្នកស្លាប់​ច្រើន​ជាងគេ​ដោយសារ​វីរុស​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក​និង​ប្រេ​សី​ុ​ល ខណៈ​ការ​ឆ្លង​នៅបន្ត​ខ្លាំងក្លា ក្នុង​ប្រទេស​ដ៏​ធំ​មាន​ប្រជាជន​១,៣ពាន់​លាន​នាក់​នោះ ។

យោង​តាម​ក្រសួងសុខាភិបាល​ឥណ្ឌា​ថា ចំនួនអ្នក​ស្លាប់ ដោយសារ​កូ​វី​ដ​-១៩​បាន​ឡើង​ដល់​៣០៣.២០​នាក់ ក្នុង​នោះ​៥០.០០០​នាក់​ស្លាប់​ក្នុងពេល​មិន​ដល់​២​ស​ប្ដា​ហ៍​ពេញ​ផង ។ ចំណែក​ចំនួនអ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ​វិញ បាន​កើន​ដល់​លើស​ពី​២៦,៧​លាន​នាក់ ។ ចាប់តាំងពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មក​ហើយ ឥណ្ឌា​កត់សម្គាល់​ឃើញ​ដោយទៀងទាត់​ចំនួន​អ្នក​ឆ្លង និង​ចំនួន​អ្នក​ស្លាប់​ប្រចាំ
ថ្ងៃ​ក្នុង​អត្រា​ខ្ពស់​កំពូល ។ រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះ​នៅ​ឥណ្ឌា​មាន​អ្នក​ស្លាប់​ថ្មី​ដល់​៤.៤៥៤​នាក់ ជា​តួលេខ​ខ្ពស់​បំផុត​លើក​ទី​២ បន្ទាប់​ពីចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​មាន​ដល់​៤.៥២៩​នាក់ កាលពី​ថ្ងៃ​ទី​១៩ ឧសភា ។

អ្នក​ជំនាញការ​ជា​ច្រើន​វាយតម្លៃ​ថា តួលេខ​ពិតប្រាកដ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ពេល​ដែល​វីរុស​កំពុង​ឆ្លង​រាលដាល​បន្ត​ខ្លាំង​នៅ​តាមតំបន់​ជនបទ​ដែល​ពុំ​សូវ​មាន​មន្ទីរពេទ្យ ។ចំណែក​ប្រទេស​អី​ុ​ស្រា​អែ​ល​វិញ​ គ្រោង​បញ្ចប់​ការ​រិ​ត​ត្បិត​សុខាភិបាល​ភាគ ច្រើន ទាក់ទិន​នឹង​វីរុស​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស ចាប់ពី​ដើមខែ​មិថុនា​ទៅ ។ នេះ​ជា​ការ​ប្រកាស​របស់​ក្រសួង​សុខាភិ​ បាល​កាលពី​ថ្ងៃ​ទី​២៣ ឧសភា ។ ជា​លើក​ដំបូងតាំងពី​លេច​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​មក រាល់ការ​រិ​ត​ត្បិត​ក្នុង​ប្រទេស​អី​ុ​ស្រា​អែ​ល​នឹង​ត្រូវ​លុប​ចោល​ចាប់ពី​ថ្ងៃ​ទី​១ មិថុនា​ទៅ ។ រដ្ឋាភិបាល​នៅ​ត្រូវ​ដាក់​ឲ្យ​សភា​អនុម័ត​លើ​សំណើ​នេះ​ទៀត ។

ក្រសួងសុខាភិបាល​អី​ុ​ស្រា​អែ​ល​ក្នុង​សេចក្ដីប្រកាស​មួយ​បន្ត​ថា ការ​រិ​ត​ត្បិត​សម្រាប់​បណ្ដា​អ្នកដំណើរ​ដែល​ចូល​មក​អី​ុ​ស្រា​អែ​ល នៅ​តែ​មានសុពលភាព ដើម្បី​ចៀសវាង​ការ​ចម្លង​បណ្ដា​វីរុសបំប្លែង​ខ្លួន​ក្នុង​ប្រទេស ។អី​ុ​ស្រា​អែ​ល​ចាប់តាំងពី​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០​មក បាន​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុងទ្រង់ទ្រាយ​ធំ ។ មក​ដល់​ពេល​នេះ​ពលរដ្ឋ​អី​ុ​ស្រាអែ​ល​ជាង​៥​លាន​នាក់​ហើយ ក្នុង​ចំណោម​ប្រជាជន​ប្រទេស​នោះ​៩,៣​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​រួច​ហើយ ៕ ដោយ៖ ខាន់ សុឃន