ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុសម្នាក់រលាកភ្លើង និងទារកម្នាក់ទៀតមាន​ជំងឺ​រលាក​សួត ទទួល​អំណោយ​ពី​លោក​ជំទាវ ហ៊ុន ម៉ា​ណា

2 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ តាម​ប្រសាសន៍ ណែនាំ​របស់​លោក​ជំទាវ ហ៊ុន ម៉ា​ណា បាន​ចាត់​អោយ​លោក​ជិន…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ តាម​ប្រសាសន៍ ណែនាំ​របស់​លោក​ជំទាវ ហ៊ុន ម៉ា​ណា បាន​ចាត់​អោយ​លោក​ជិន ប៊ុ​ន​ធឿ​ន និង​ក្រុមការងារ​ជូន​ដំណើរ​អ្នកស្រី ផាត សុខ​រឿ​ន និង​កូនប្រុស​របស់​គាត់​ទៅ​កាន់​ទីលំនៅ ដែល​គាត់​រស់នៅ​វិញ នៅ​ភូមិ​ទួល​សំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​កូនប្រុស​របស់​អ្នកស្រី ដែល​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នោះ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​អស់​រយៈពេល​១០​ថ្ងៃ​ហើយ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ធ្វើ​អោយ​ស្ថានភាព​ជំងឺ​របស់​ក្មួយ​ប្រុស​បាន​ប្រសើរ​ឡើង​វិញ ។

ហើយ​នៅ​ព្រឹក​ដដែល លោក ជិន ប៊ុ​ន​ធឿ​ន ក៏​បាន​នាំ​យក​អំណោយ​លោក​ជំទាវ ហ៊ុន ម៉ា​ណា ទៅ​ផ្តល់​ជូន​ប្អូនប្រុស វ៉ា​ន់ អៀ​ក និង​ក្រុម​គ្រួសារ រស់នៅ​ភូមិ​ទី​២៥ ឃុំ​ព្រះ​ធាតុ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ប្អូនប្រុស វ៉ា​ន់ អៀ​ក មាន​អាយុ​១៥​ឆ្នាំ បាន​រងគ្រោះថ្នាក់​ដោយសារ​ភ្លើង​ឆាប់ឆេះ​រលាក​ស្ទើរ​ពេញ​ខ្លួន បន្ទាប់​ពី​ប្អូន​បាន​ត្រឡប់​ពី​ចំការ​កៅស៊ូ ហើយ​មក​ចម្អិនម្ហូប​ដោយ​ធ្វេសប្រហែស ភ្លើង​ក៏​បាន​ឆាបឆេះ​អាវ ដែល​ប្រលាក់​ដោយ​ជ័រកៅស៊ូ​នោះ ។ ហើយ​ម្យ៉ាងវិញទៀត ប្អូន​ជា​កូនច្បង ក្នុង​គ្រួសារ​ត្រូវ​ជួយ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ និង​មើលថែ​ម្តាយ ដែល​មាន​ជំងឺសរសៃប្រសាទ​ទៀត​ផង ។

ក្នុង​ឱកាស​នោះ ក្រុមការងារ​បាន​នាំ​យក​អំណោយ ទៅ​ជូន​គ្រួសារ​នីមួយ​ៗ​មាន​ដូច​ជា​សម្ភារ​ផ្ទះ​ទេវតា ០១​ឈុត​ធំ មាន​ដូច​ជា ៖
១-​អង្ករ ១០០​គីឡូ
២-​ថវិកា​ចំនួន ០១​លាន​រៀល
៣-​ទឹកដោះគោ​ខាប់ ចំនួន​៤៨​កំប៉ុង
៤-​ស្ករស​ចំនួន ៥​គីឡូ
៥-​ប្រេងកូឡា​ចំនួន ០១ ប្រអប់​ធំ
៦-​ប្រេងខ្យល់​ចំនួន ០១ ប្រអប់​ធំ
៧-​តែ ១០​កញ្ចប់​តូច
៨-​មី ចំនួន ០៦​កេស​តូច
៩-​ត្រីខ ចំនួន ១០០​កំប៉ុង
១០-​កន្ទេល ០២
១១-​ខ្នើយ ០២
១២-​ម៉ុង ០២
១៣-​ភួយ ០១
១៤-​ពូក ០១
១៥-​ស្បែកជើង ០១​គូរ
១៦-​ទឹកស៊ីអ៊ីវ ០៣​យួរ
១៧-​ឆ្នាំងបាយ ០២
១៨-​កំសៀវ​ទឹក ០១
១៩-​កា​ធុន​ទឹក​ដែក ០១
២០-​ខ្ទះ​ឆា ០១
២១-​ស្លាបព្រា និង សម ០១ ឈុត
២២-​វែក​បាយ ០១ ។

ជាមួយគ្នានេះដែរ លោកយាយលោកតា របស់​ប្អូនប្រុស​ក៏​ទទួល​បាន​ថវិកា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ចំនួន ៨០​ម៉ឺន​រៀល ព្រមទាំង​អាវ​យាយ​តា​ម្នាក់​ៗ ចំនួន ០២​សម្រាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ