ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី ៦​នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ជួញដូរ​ថ្នាំញៀន

2 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង​៖ កំលាំង​កងរាជអាវុធហត្ថ ខេត្តព្រៃវែង បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ​ទាំងយប់ ដោយបាន​ចុះបង្ក្រាប និង​ចាប់​ឃាត់ខ្លួន​មនុស្ស​មួយក្រុម ដែលជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ផងដែរ​។ ប្រតិបត្តិការ​នេះ…

ព្រៃវែង​៖ កំលាំង​កងរាជអាវុធហត្ថ ខេត្តព្រៃវែង បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​មួយ​ទាំងយប់ ដោយបាន​ចុះបង្ក្រាប និង​ចាប់​ឃាត់ខ្លួន​មនុស្ស​មួយក្រុម ដែលជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​ផងដែរ​។

ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ៨ និង ៣០​នាទី​យប់ ថ្ងៃទី​២០​ឧសភា នៅ​ចំណុច​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ក្រោយ​ម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ឈួន គឹម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់ ដោយ​លោក​វរសេនីយទោ ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ ដោយ​ប្រើប្រាស់​វិធាន​ញុះញុង អោយ​មុខសញ្ញា​បង្ហាញមុខ ហើយ​ចូលទៅ​ក្រសោប​ចាប់​តែម្តង​។

នៅក្នុង​ប្រតិបត្តិការ​នេះ កំលាំង​កងរាជអាវុធហត្ថ​ខេត្ត ចាប់​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន ៦​នាក់ រួមមាន ១.​ឈ្មោះ កែវ ចំ​រ៉ុង ហៅ​ធី​យ៉ាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍​។ ទី​២.​ឈ្មោះ ជា ស្រី​នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​០៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍​។ ទី​៣.​ឈ្មោះ ពៅ ហុង ភេទ ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​០៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍​។ ទី​៤.​ឈ្មោះ ចាន់ សុខ​ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​០៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍​។ ទី​៥.​ឈ្មោះ សោម ធួ​ក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​អ្នក​លឿង ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍​។ និង​ទី​៦.​ឈ្មោះ វឹក សា ហៅ​តឿ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឧ​ត្ត​ម​បឹង​ខ្ទុ​ម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍​។

​ចំណែកឯ​វត្ថុតាង ដែល​ដកហូត បានរួម​មាន​៖ ម្សៅ​ក្រាម​ពណ៌​ស ចំនួន ០៧​កញ្ចប់ ធំ​០៤ តូច​០៣ ទម្ងន់​សរុប​១២,៦៧ ក្រាម ទូរ​សព្ទ័​ដៃ​ចំនួន​០៦​គ្រឿង (​ខូច​០១) ឧបករណ៍​ជក់​ថ្នាំញៀន ០១​សម្រាប់ ដែល​កេះ​ចំនួន ០៤ និង​ដាវ​មុខស្រួច​ចំនួន​១​។

ក្រោយពី​ត្រូវបាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ទាំង ៦​នាក់ ត្រូវបាន​នាំមក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង ហើយ​នៅ​ថ្ងៃទី​២៤​ឧសភា កំលាំង​កងរាជអាវុធហត្ថ​ខេត្ត ក៏បាន​បញ្ជូន​ជនសង្ស័យ​ទាំង ៦​នាក់ ទៅកាន់​សាលាដំបូង​ខេត្តព្រៃវែង ចាត់ការ​តាម​នីតិវិធី​។

​ប៉ុន្តែ​អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​នោះ នៅ​ព្រឹក​ថ្ងៃទី​២៤​ឧសភា​នេះ គឺមាន​ពត៌មាន​បែកធ្លាយ មក​ថា ពេលនេះ កំពុង​តែមាន​អ្នក​ចង់​រត់ការ សុំ​ដោះលែង​ជនសង្ស័យ ៣​នាក់ ក្នុងចំណោម ៦​នាក់ អោយមាន​សេរីភាព​វិញ ហើយ​ខណៈ​ពេលនេះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង បានដាក់​បទចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង ៦​នាក់​រួចហើយ និង​បាន​រុញ​សំណុំ​រឿងនេះ ទៅដល់​ដៃ​លោក ស សំណាង ចៅក្រម​ស៊ើបសួរ​រួចហើយ​ដែរ ដូច្នេះ​គេ​រងចាំ​មើលថា តើ​ជនសង្ស័យ​ទាំង ៦​នាក់​នេះ មាន​ប៉ុន្មាន​នាក់​ត្រូវ​ជាប់ទ្រុង​? ហើយ​ប៉ុន្មាន​នាក់​អាច​រួចខ្លួន​?៕ សុំ ពៅ​ពិសិដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ