ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី្ដ​ម្នាក់​ត្រូវ​ពួក​តា​លី​បង់​គប់​សម្លា.ប់​នឹង​ដុំ​ថ្មព្រោះ​រត់​ចោល​ប្ដី​ទៅ​តាម​ប្រុស​ស្នេហ៍

8 ឆ្នាំ មុន

ស្ដ្រី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​តា​លី​បង់​ដាក់ទោស ដោយ​ចាប់​ដាក់​ក្នុង​រណ្ដៅ​ត្រឹម​ក ហើយ​គប់​នឹង​ដុំ​ថ្ម បណ្ដាល​ឱ្យ​ស្លា.ប់​ក្រោយ​ពី​នាង​រត់​ចោល​ប្ដី​ដែល​រៀប​ការ​តាម​ការ​បង្ខំ

ស្ដ្រី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​ត្រូវ​ក្រុម​ប្រដាប់​អាវុធ​តា​លី​បង់​ដាក់ទោស ដោយ​ចាប់​ដាក់​ក្នុង​រណ្ដៅ​ត្រឹម​ក ហើយ​គប់​នឹង​ដុំ​ថ្ម បណ្ដាល​ឱ្យ​ស្លាប់​ក្រោយ​ពី​នាង​រត់​ចោល​ប្ដី​ដែល​រៀប​ការ​តាម​ការ​បង្ខំ និង​ព្យាយាម​គេច​តាម​ប្រុស​ស្នេហ៍​របស់​ខ្លួន ។

វី​ដេ​អូ​ឃ្លី​ប​បាន​បង្ហាញ​រូបភាព​ក្រុម​បុរស​នាំ​គ្នា​គប់​ដុំ​ថ្ម​ទៅ​លើ​រាង​កាយ​របស់​នាង​រ៉ុ​ក សាហា​ណា អាយុ​២១​ឆ្នាំ ដែល​គេ​ដាក់​ក្នុង​រណ្ដៅ​។ ការ​ដាក់ទោស​ដោយ​គប់​នឹង​ដុំ​ថ្ម​បណ្ដាល​ឱ្យ​ស្លាប់​នេះ​កើតឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ស្រុក Ghalmeen ឆ្ងាយ​ពី​ក្រុង​ហ្វ៊ី​រ៉ូ​ស្កូ ស្រុក​ហ្គ័​រ ប្រមាណ​៤០​គីឡូម៉ែត្រ ។

លោក​ស៊ី​ម៉ា ចូ​យេ​ន​ដា ចៅហ្វាយស្រុក «​ហ្គ័​រ​» បញ្ជាក់​ប្រាប់ AFP ថា «​នារី​រង​គ្រោះ​ត្រូវ​គប់​នឹង​ដុំ​ថ្ម​ដោយ​ពួក​តា​លី​បង់​ជា​អ្នកដឹកនាំ​សាសនា​ក្នុង​ទីប្រជុំជន និង​ពួក​អន្ធពាល​ប្រដាប់​អាវុធ ដោយ​គ្មាន​ការ​ទទួលខុសត្រូវ ។

ស្ដ្រី​រង​គ្រោះ​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ ដោយ​គ្មាន​ត្រា​ប្រណី ដូច្នេះ​អំពាវនាវ​ដល់​អាជ្ញាធរ​ក្រុង​កា​ប៊ុល ត្រូវ​តែ​បោសសំអាត​ពួក​តា​លី​បង់​ឱ្យ​អស់​ចេញពី​តំបន់​នោះ ។ វា​ជា​រឿងហេតុ​ដំបូង​ពិតមែន ប៉ុន្ដែ​មិនមែន​ជា​លើក​ចុង​ក្រោយ​នៅ​តំបន់​នោះ​ទេ ព្រោះ​ស្ដ្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ទូ​ទាំង​ប្រទេស ប្រឈម​មុខ​នឹង​ការ​ចាប់រំលោភ​ស្ទើរ​គ្រប់​គ្នា​ហើយ​ប្រុស​ដែល​នាង​រត់​តាម​ក៏​មិន​ទទួលទោស​ដោយ​គប់​នឹង​ដុំ​ថ្ម​ដែរ​» ។

លោក​មូ​ស្តា​ហ្វា ម៉ូ​សេនី មេបញ្ជាការ​ប៉ូលិស​ក្នុងស្រុក​ហ្គ័​រ​ប្រាប់ AFP ថា ការ​ដាក់ទោស​ដោយ​គប់​នឹង​ដុំ​ថ្ម​នេះ​បាន​កើតឡើង​ក្នុង​តំបន់​មាន​ឥទ្ធិពល​របស់​ពួក​តា​លី​បង់ និង​ជា​ករណី​ដំបូង​កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ ៕