ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេសកកម្ម JUICE នឹង​ទៅ​ដល់​ប្រ​ព័​ន្អ​ភព​ក្រៅ​នៅ​ឆ្នាំ​2030

8 ឆ្នាំ មុន

Jupiter Icy Moon Explore (JUICE) គឺជា​បេសកកម្ម​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) ដើម្បី​រុករក​ស្រាវជ្រាវ​ប្រព័ន្ធ​ក្រៅ​ភព (Jovian System) ផ្តោត​សំខាន់​ទៅ​លើ​ព្រះ​ចន្ទ Ganymede, Callisto និង​ព្រះ​ចន្ទ Europa

Jupiter Icy Moon Explore (JUICE) គឺជា​បេសកកម្ម​របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) ដើម្បី​រុករក​ស្រាវជ្រាវ​ប្រព័ន្ធ​ក្រៅ​ភព (Jovian System) ផ្តោត​សំខាន់​ទៅ​លើ​ព្រះ​ចន្ទ Ganymede, Callisto និង​ព្រះ​ចន្ទ Europa ដែល​នៅ​ជិត​ភព​ព្រហស្បតិ៍​ជាងគេ និង​ជា​ព្រះ​ចន្ទ​ធំ​ជា​គេ​ទី​៦ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ។

បេសកកម្ម​នេះ​នឹង​បង្កើត​ឡើង​នៅ​ឆ្នាំ ២០២២ ហើយ​វា​នឹង​ធ្វើ​ដំណើរ​តាម​រយៈ​ភព​សុក្រ​ដែល​មាន​ដែល​ទំនាញ​ដូច​ទៅ​នឹង​ផែនដី មុន​ពេល​ដល់​ភព​ព្រហស្បតិ៍​នៅ​ឆ្នាំ​២០៣០​។ បេសកកម្ម JUICE នឹង​សិក្សា​ជាបឋម​ពី​បរិយាកាស​របស់​ភព​ព្រហស្បតិ៍ និង​ដែន​មេដែក ព្រមទាំង​ទទួល​បានការ​ចូល​ទៅ​ក្នុង​ស្រទាប់​បរិយាកាស​ថា​តើ​ឧស្ម័ន​យក្ស​នោះ​មាន​រូបរាង​បង្កើត​ឡើង​ពី​កំណើត​យ៉ាងដូចម្តេច?

គោលបំណង​បឋម​របស់​បេសកកម្ម​នេះ គឺ​យាន​នឹង​មានដំណើរ​ហោះហើរ ផ្សេង​ៗ​គ្នា​ជុំវិញ​ព្រះ​ចន្ទ​ធំ​ជាងគេ Galilean Moon ។ រីឯ​ព្រះ​ចន្ទ Ganymede, Callisto និង​ព្រះ​ចន្ទ Europa ត្រូវ​សិក្សា​ផង​ដែរ ពោល​គឺ​ចាប់តាំងពី​គេ​ជឿ​ថា​វា​មាន​ប្រភព​ទឹក​នៃ​មហាសមុទ្រ​លើ​ផ្ទៃរាប ។ នៅ​ឆ្នាំ ២០៣៣ យាន​នឹង​ចូល​ទៅ​ក្នុង​គន្លង​ជុំវិញ​ព្រះ​ចន្ទ Ganymede សម្រាប់​ជំហាន​ចុង​ក្រោយ​នៃ​បេសកកម្ម ។ ចំណែក​ការ​សិក្សា​លម្អិត​រួម​មាន​៖

១-​លក្ខណៈ​ពិសេស​របស់​ស្រទាប់​មហាសមុទ្រ ផ្សេង​ៗ​គ្នា និង​ការ​រក​ឃើញ​ពី​អាង​ស្តុក​ទឹក​នៅ​លើ​ស្រទាប់​រង (Sub-Surface) ។
២-​សណ្ឋាន​ដី​, ភូមិសាស្ត្រ និង​ការ​គូស​ផែនទី​សមាសភាព​នៃ​ផ្ទៃរាប ។
៣-​ការ​អះអាង​បញ្ជាក់​ពី​លក្ខណៈសម្បត្តិ​ពិត​ក្នុង​សំបក​ត្រជាក់ (icy crust) ។
៤-​ការ​អង្កេត​ពី​ស្រទាប់​ក្រៅ​បំផុត ។
៥-​សិក្សា​អំពី​ដែន​ម៉ា​ញ៉េ​ទិ​ក​ចាំបាច់​របស់​ព្រះ​ចន្ទ Ganymede  និង​អន្តរ​កម្ម​របស់​វា​ជាមួយនឹង​ប្រព័ន្ធ​ដែន​មេដែក ។
៦-​កំណើត​ពី​សក្តានុពល​របស់​ព្រះ​ចន្ទ​ដែល​អាច​ទ្រទ្រង់​ជីវិត​មនុស្ស​បាន ។

ដំណាក់កាល​ចុង​ក្រោយ​នៃ​បេសកកម្ម​នេះ​នឹង​ផ្តល់​ប្រភព​ទិន្នន័យ​ជាក់ស្តែង​យ៉ាង​សម្បូរ​បែប ៕