ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​រុ​ស្ស៊ី​បេះដូង​ស្ថិត​នៅ​ក្រៅ​ទ្រូង

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ស្រី​វី​សា​វី​យ៉ា បូ​រុន ហ្គុ​ន​ឆា​រ៉ូ​វា​៉ ប្រឈម​មុខ​នឹង​ការ​ស្លា.ប់​តាំងពី​កំណើត​មក ព្រោះ​មាន «​បេះដូង​នៅ​ក្រៅ​ដើមទ្រូង​» និង​មាន​ពោះវៀន​ស្ថិត​នៅ​ខាងក្រៅ​ដែរ ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្មេង​ស្រី​វី​សា​វី​យ៉ា បូ​រុន ហ្គុ​ន​ឆា​រ៉ូ​វា​៉ ប្រឈម​មុខ​នឹង​ការ​ស្លាប់​តាំងពី​កំណើត​មក ព្រោះ​មាន «​បេះដូង​នៅ​ក្រៅ​ដើមទ្រូង​» និង​មាន​ពោះវៀន​ស្ថិត​នៅ​ខាងក្រៅ​ដែរ ។

អ្នកស្រី​ដា​រី ជា​ម្តាយ​រៀបរាប់​ថា ខណៈ​នៅ​ជា​គភ៌​ស្ថិត​ក្នុង​ផ្ទៃ គ្រូពេទ្យ​ប្រាប់​ថា កូនស្រី​របស់​នាង​ពេល​កើតមក​អាច​មិន​រស់​ទេ ។ ទោះ​ជាយ៉ាង​ណា​ក្តី អ្នកស្រី​ដា​រី សម្រាល​កូន​មក​ដោយ​សុវត្ថិភាព ហើយ​កូនស្រី​នោះ​អាច​តស៊ូ​ជាមួយ​មច្ចុរាជ​បាន​៦​ឆ្នាំ​មក​ហើយ ។

ស្ត្រី​ជា​ម្តាយ​បាន​ផ្លាស់​ពី​រុ​ស្ស៊ី​ទៅ​រស់នៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក និង​បាន​ស្នើ​សុំ​ការ​បរិច្ចាគ​ពី​សប្បុរសជន​តាម​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត ដើម្បី​វះកាត់​ព្យាបាល​កូនស្រី​របស់​ខ្លួន​ឱ្យ​នាង​អាច​រស់រាន​មានជីវិត​បន្ត​ទៅ​ទៀត​បាន ។ ក្មេង​ស្រី​បូ​រុន ហ្គុ​ន​ឆា​រ៉ូ​វ៉ា មិន​មាន​អារម្មណ៍​តូចចិត្ត​ចំពោះ​ភាព​ខុស​ប្រក្រតី​បេះដូង​នៅ​ក្រៅ​ទ្រូង​របស់​ខ្លួន​ឡើយ ប៉ុន្តែ​នាង​និយាយ​ថា «​ខ្ញុំ​ដឹង​ច្បាស់​ថា ហេតុ​អ្វី​បានជា​បេះដូង​របស់ខ្ញុំ​នៅ​ក្រៅ​ដើមទ្រូង ? ព្រោះ​ព្រះ​ជា​ម្ចាស់​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា ព្រះ​អង្គ​អាច​ធ្វើ​អ្វី​បាន ពិសេស​ចំពោះ​រូប​ខ្ញុំ​នេះ​» ៕