ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យើង​ត្រូវ​អភិរក្ស​សត្វ​ក​ន្ទា​យ​ក្បាល​​កង្កែប​ទាំង​អស់​គ្នា !

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ បើ​យោង​របាយការណ៍​តាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ(WCS)បាន​ឲ្យ​ដឹង​ថា សំរាប់​ឆ្នាំ​២០២១គិត​ត្រឹម​ចុងខែ​ឧសភានេះ នៅ​ខេត្តក្រចេះរក​ឃើញ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន៦២សំបុក ដែល​មានពង​ចំនួន២,៣២២​ពង ក្នុង​នោះ​បាន​ញាស់​អស់ចំនួន​៤៩​សំបុក និង​មក​ដល់​ពេល​នេះ ​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ទាំងនោះ​ បាន​លែង​ចូល​ទៅ​ក្នុង​ជម្រក​ធម្ម​ជាតិ​របស់​វា​វិញនៅ​តាម​ដង​ទន្លេមេគង្គ​​ចំនួន​១០​លើក…

ខេត្តក្រចេះ​ ៖ បើ​យោង​របាយការណ៍​តាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ(WCS)បាន​ឲ្យ​ដឹង​ថា សំរាប់​ឆ្នាំ​២០២១គិត​ត្រឹម​ចុងខែ​ឧសភានេះ នៅ​ខេត្តក្រចេះរក​ឃើញ​សំបុក​សត្វ​កន្ធាយ​ក្បាល​កង្កែប​ចំនួន៦២សំបុក ដែល​មានពង​ចំនួន២,៣២២​ពង ក្នុង​នោះ​បាន​ញាស់​អស់ចំនួន​៤៩​សំបុក និង​មក​ដល់​ពេល​នេះ ​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ទាំងនោះ​ បាន​លែង​ចូល​ទៅ​ក្នុង​ជម្រក​ធម្ម​ជាតិ​របស់​វា​វិញនៅ​តាម​ដង​ទន្លេមេគង្គ​​ចំនួន​១០​លើក ស្មើ​និង​១,០៨១ក្បាលមក​ហើយ និង​នៅ​សល់១៣សំបុកទៀត​មិន​ទាន់​ញាស់​នៅឡើយ​។

របាយការណ៍​បាន​បញ្ជាក់​ថា​ បើ​ប្រៀបធៀប​ទៅ​នឹងឆ្នាំ​២០២០ សត្វ​ក​ន្ទា​យ​ក្បាល​កង្កែប​មាន​ចំនួន​តែ​៤៧​សំបុក​ប៉ុណ្ណោះ ត្រូវ​បាន​ការ​ពារ និង​ពង​ចំនួន​១,៧២១​ពង ក្នុង​នោះ​ ក៏​មានការ​លែង​សត្វ​ក​ន្ទា​យ​ក្បាល​កង្កែប​ចូល​ជម្រក​ធម្មជាតិ​វិញ​តាម​ដង​ទន្លេមេគង្គ​ចំនួន៨៤៥​ក្បាល ស្មើ​និង​០៦​លើកផង​ដែរ​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​បន្ត​ថា​ ចាប់តាំងពី​ឆ្នាំ​២០០៧មក អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​អនុវត្ត​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​កន្លង​មក ដោយ​អង្គការ​អភិរក្ស​អន្តរជាតិ​សហការ​ជាមួយ​រដ្ឋបាល​ជលផល ហើយ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ បាន​សហការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) ចាប់ពី​ឆ្នាំ​២០១៩​មក​ដល់​បច្ចុប្បន្ន ។

ជាមួយ​នេះ​ដែរ បានជា​យើង​ត្រូវ​អភិរក្ស​សត្វ​ក​ន្ទា​យ​ក្បាល​កង្កែប​នេះ ដោយសារ​តែ​សត្វ​កន្ធាយ​ក្បាល​កង្កែប​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​​របស់​អង្គការ IUCN ដែល​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​នៅ​លើ​សាកលលោក​។ ជាង​នេះ​ទៅ​ទៀត​ន នៅ​ឆ្នាំ​២០០៧ គេ​បាន​រក​ឃើញ​វត្តមាន​ពួក​វា​ម្តងទៀត​នៅ​ក្នុង​បរិវេណ​៤៨​គីឡូម៉ែត្រ នៅ​តាម​ដង​ទន្លេមេគង្គ​ចន្លោះ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។ ដោយ​ឡែក​នៅ​ខេត្តក្រចេះ គឺ​នៅ​ក្ន​ង​ភូមិសាស្ត្រ ឃុំ​វឌ្ឍនៈ ឃុំ​កំពង់ចាម ឃុំ​បឹង​ចារ ឃុំ​កោះ​ខ្ញែរ នៃ​ស្រុក​សំបូរ ។

ជុំវិញ​បញ្ហា​នេះ​ផង​ដែរ​ ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​បាន​សំដែង​នូវ​ក្តី​បារម្ភ​ដូច​ជា នៅ​តែ​មាន​ជន​ល្មើ​ល​មួយ​ចំនួន​នៅ​តែ​បន្ត​រុករក​យក​ពង​កូន ឬ​ចាប់​យក​មេ​ពូជ​កន្ធាយ​ក្បាល​កង្កែប​មក​លក់ ឬ​ធ្វើ​ជា​ម្ហូប​, ការ​ធ្វើ​នេសាទ សន្ទូច ចាប់​យក​កន្ធាយ នៅ​តាម​តំបន់​វា​រស់នៅ​, ប្រជា​នេសាទ​មិន​ទាន់​យល់​ពី​ផលប្រយោជន៍​នៃ​ការងារ​អភិរក្ស ប្រភេទ​សត្វ​កំពង់​រង់​គ្រោះ និង​ជិត​ផុត​ពូជ​, មានការ​លួចលាក់​ជួញដូរ សត្វ​កន្ធាយ​ក្បាល​កង្កែប ហៅ (​ល្មិច​) ដែល​ជា​ប្រភេទ​សត្វ​កំពង់​រង់​គ្រោះ​នឹង​ជិត​ផុត​ពូជ​,​ទីជម្រក​របស់​វា​ត្រូវ​បាន​បាត់បង់​ដោយសា​កត្តា​ធម្មជាតិ (​អន្លង់​កាន់តែ​រាក់ នៅ​តាម​កោះ​ដែល​វា​ឡើង​ពង​ត្រូវ​បាត់បង់​,​អ្នកនេសាទ​មក​តាំង​ទីលំនៅ​ក្បែរ កន្លែង​សត្វ​កន្ធាយ​ឡើង​ពង​ជាដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ កាលពី​ថ្ងៃ​ទី២១ ខែឧសភា​ឆ្នាំ ២០២១ កន្លង​ទៅ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (wcs) បាន​ធ្វើ​ពិធី​លែង​កូន​កន្ធាយ​ចំនួន​ជា១០០ ក្បាល​ចូល​ទៅ​ក្នុង​ជម្រក​ធម្មជាតិ ស្ថិត​នៅ​ចំណុច​កោះ​ប្រើស ក្នុងភូមិ​សាស្ត្រ ទឹកដី​ស្រុក​សំបូរ ខេត្តក្រចេះ​។ ដោយ៖ ប៊ុ​ន លី​ន​ណា

អត្ថបទសរសេរ ដោយ