ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ ២​នាក់ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ពីបទ​នាំ​មនុស្ស​ឆ្លងដែន ដោយ​ខុសច្បាប់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ចំនួន ០២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជូន​ខ្លួន ទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​២៣…

ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ចំនួន ០២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជូន​ខ្លួន ទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ ពីបទ​នាំ​មនុស្ស​ឆ្លងដែន ដោយ​ខុសច្បាប់ ទៅ​ប្រទេសជិតខាង​។​
​ ​
​លោក​វរសេនីយ៍ឯក សែ​ស វិបុល អធិការនគរបាល​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ០២​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​អូរ​បី​ជាន់ បាន​ល្បាត ក្នុងព្រៃ​ប្ញ​ស្សី ក្នុងភូមិ​សាស្ត្រ ភូមិ​ប្រសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បាន​ប្រទះឃើញ​ពលករ​ខ្មែរ​លួច​ឆ្លងដែន ទៅ​ប្រទេស​ថៃ ចំនួន ១៩​នាក់ ក្នុងនោះ ស្រី ០៨​នាក់ ហើយ​បាន​នាំ​ពលករ​ទាំងនោះ មក​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​សួរនាំ​។​

​លោក​អធិការ បាន​បញ្ជាក់ថា ក្រោយពី​ធ្វើការ​សួរនាំ​ពលករ​ទាំង ១៩​នាក់​នោះ មក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ​មុខសញ្ញា​ជា​មេខ្យល់ ចំនួន ០២​នាក់ ដែល​ពាក់ព័ន្ធ ក្នុងចំណោម​ពលករ​ខ្មែរ​ទាំង ១៩​នាក់ ត្រូវ​ឃាត់ខ្លួន បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ម្នាក់​មានឈ្មោះ ម៉ៅ ដែ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​ប្រសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ និង​ម្នាក់ទៀត ឈ្មោះ ពៅ បូរី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយ​មានជ័យ​។ ចំណែក​ពលករ ចំនួន ១៧​នាក់ ស្រី ០៨​នាក់ ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមការងារ​ចម្រុះ​មណ្ឌល​សុំ​ចត​ប្រចាំការ​នៅ​ច្រក​អូរ​បី​ជាន់ ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ