ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ខ្មែរ​២​នាក់ និង​បុរស​ប៉ា​គី​ស្ថាន​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ទៅ​ទម្លាក់​ចោល​មុខ​ផ្ទះ​គ្មាន​មនុស្ស​នៅ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ស្ត្រីជន​ជាតិខ្មែរ​២​នាក់ និង​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ កាលពី​នៅ​វេលា​ម៉ោង​៩​និង​០៩​នាទី​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ ត្រូវ​ប្រជាពលរដ្ឋ​នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក បាន​រាយការណ៍​ប្រាប់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជន​ជាតិខ្មែរ​២​នាក់ និង​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ កាលពី​នៅ​វេលា​ម៉ោង​៩​និង​០៩​នាទី​យប់ ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២១ ត្រូវ​ប្រជាពលរដ្ឋ​នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក បាន​រាយការណ៍​ប្រាប់​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ ប្រចាំការ​ទប់ស្កាត់​ពលករ​លួច​ឆ្លង​ដែន​នៅ​គោលដៅ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ថា មាន​មនុស្ស​ប្រុស​-​ស្រី​ចំនួន​៣​នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​ដឹក​មក​ទម្លាក់​ចោល​នៅ​មុខ​ផ្ទះ​គ្មាន​ម្ចាស់​នៅ ដែល​ស្គាល់​ថា ជា​ផ្ទះ​របស់​លោក​ឧត្តមសេនីយ៍ ចាប វ​ណ្ណី នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក​។

លោ​កក​វរសេនីយ៍ត្រី ដោក ខាំ នាយ​ប៉ុស្តិ៍​ឃុំ​ផ្គាំ ឈរជើង​នៅ​គោលដៅ​តេ​ជោ​ភ្នំ​ឆ៏​ត្រ បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិខ្មែរ​២​នាក់​នោះ ១-​ឈ្មោះ ថា ប៊ុ​ន​ហ្កិ​ច អាយុ​២០​ឆ្នាំ​, ២-​ឈ្មោះ​ថា ប៊ុ​ន​សៀ​ក​ទៀង អាយុ​១៨​ឆ្នាំ ២​នាក់​បងប្អូន​នេះ​រស់នៅ​ភូមិ​ព្រែក​គយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន ឈ្មោះ មហាម៉ាត់​អៃ​យ៉ា​ស់ អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជិត​ស្ត្រី​ខ្មែរ​ទាំង​២​នាក់​នោះ ។

លោក​វរសេនីយ៍ត្រី ដោក ខាំ បាន​បញ្ជាក់​ថា ៖ តាម​ការ​សាកសួរ ពួក​គេ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ដេក​នៅ​សៀមរាប​១​យប់ និង​ដេក​នៅ​ខេត្តបន្ទាយមានជ័យ​១​យប់ លុះ​ពេល​ល្ងាច​ថ្ងៃ​ទី​២២ ខែឧសភា ពួក​គេ​ក៏​រក​ឡាន​ឈ្នួល​ជិះ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ក៏​មាន​ឡាន​ម៉ាក​កាម​រី​១​គ្រឿង​ដោយ​ម្ចាស់​ឡាន​បាន​ដឹក​ពួក​គេ​ទៅ​ទម្លាក់​ចោល​នៅ​មុខ​ផ្ទះ​មិន​មាន​មនុស្ស​នៅ ធ្វើ​ឲ្យ​ពួក​គេ​ដាច់​បាយ​ដាច់​ទឹក និង​ថែម​ទាំង​យក​ថ្លៃ​ឡាន​ពី​បន្ទាយ​មាន​ជ័យ​ទៅ​កន្លែង​ហ្នឹង​ចំនួន​៥០​ដុល្លារ រួច​ក៏​បើកឡាន​គេចខ្លួន​បាត់​។

លោក​វរ​សេនី​ត្រី​ដោក ខាំ បាន​ប្រាប់​ថា អ្នក​ទាំង​០៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុំ​ចត​ច្រក​អូរ​បី​ជាន់​ហើយ ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ