ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យ​ប៉ះសក់​! ដាច់​កង់​រថយន្ត​ធុន​ធំ​រត់​ចូល​ហាង​បាយ​នាំ​គ្នា​រត់​ចែក​ជើង​គ្នា

2 ឆ្នាំ មុន
  • ព្រៃវែង

រថយន្ត​ធុន​ធំ​មួយ​គ្រឿង ខណៈ​ពេល​កំពុង​តែ​បើក​នៅ​លើ​ដងផ្លូវ​សុខ​ៗ ស្រាប់តែ​ដាច់​កង់​ចេញពី​តួ​រថយន្ត រួច​រត់​ចូល​ទៅ​ក្នុង​ហាង​បាយ​ដែល​នៅ​ជាប់​ផ្លូវ ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្នុង​ហាង​បាយ​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា

ខេត្តព្រៃវែង ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង ខណៈ​ពេល​កំពុង​តែ​បើក​នៅ​លើ​ដងផ្លូវ​សុខ​ៗ ស្រាប់តែ​ដាច់​កង់​ចេញពី​តួ​រថយន្ត រួច​រត់​ចូល​ទៅ​ក្នុង​ហាង​បាយ​ដែល​នៅ​ជាប់​ផ្លូវ ធ្វើ​ឲ្យ​មនុស្ស​នៅ​ក្នុង​ហាង​បាយ​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​គ្នា​តែ​ម្តង​។ ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែឧសភា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​សំរោង ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា រថយន្ត​បង្ក​នៅ​ក្នុង​ហេតុការណ៍​នេះ ម៉ាក Hyundai វ៉េ​អង​សណ្តោងរ​ម៉ក់ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0517 ដឹក​ខ្សាច់​ពេញ​រថយន្ត ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ សុខ​ៗ​ស្រាប់តែ​កង់​រថយន្ត​ផ្នែក​កណ្តាល​របូត​ចេញពី​តួ​រថយន្ត រួច​បោល​សម្រុកចូល​ផ្ទះ​លក់​បាយ​មួយ​កន្លែង​ដែល​នៅ​ក្បែ​នោះ ធ្វើ​ឲ្យ​មនុស្ស​ជិត​១០​នាក់​ដែល​នៅ​ក្នុងផ្ទះ ភ័យ​ស្លន់ស្លោ​រត់​ចែក​ជើង​គ្នា​ស​.​ព្រាត ។

ទោះជា​យ៉ាងណា ហេតុការណ៍​ខាងលើ​នេះ មិន​បាន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​លក់​បាយ​នោះ​មួយ​ចំនួន​ប៉ុណ្ណោះ​។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ