ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុចម្បង ដែលបង្កឱ្យឡើងមុនលើថ្ងាស់

2 ឆ្នាំ មុន

ការឡើងមុន គឹអាចមាននៅស្ទើរតែគ្រប់កន្លែងនៅលើស្បែក។ វាសុទ្ធតែមានមូលហេតុរបស់វា។ តែថ្ងៃនេះ យើងមកផ្តោតតែលើមូលហេតុដែលធ្វើឱ្យកើតមុននៅលើថ្ងាស់។ នេះក៏ដោយសារតែថ្ងាស គឺជាកន្លែងដែលយើងមិនអាចបិទបាំងដោយសារម៉ាស់ ដែលយើងពាក់រាល់ថ្ងៃបាន។  ១. ស្រ្តេស៖…

ការឡើងមុន គឹអាចមាននៅស្ទើរតែគ្រប់កន្លែងនៅលើស្បែក។ វាសុទ្ធតែមានមូលហេតុរបស់វា។ តែថ្ងៃនេះ យើងមកផ្តោតតែលើមូលហេតុដែលធ្វើឱ្យកើតមុននៅលើថ្ងាស់។ នេះក៏ដោយសារតែថ្ងាស គឺជាកន្លែងដែលយើងមិនអាចបិទបាំងដោយសារម៉ាស់ ដែលយើងពាក់រាល់ថ្ងៃបាន។ 

១. ស្រ្តេស៖ អតុល្យភាពអ័រម៉ូនអាចជារឿងដែលត្រូវចោទជាដើមហេតុនៃការកើតមុន ហើយហេតុផលមួយដែលនាំឲ្យទៅជាអតុល្យភាពអ័រម៉ូនបែបនេះគឺស្រ្តេសតែម្តង។ ហេតុដូច្នេះហើយ កាលណាស្រ្តេសកាន់តែច្រើន កាន់តែធ្វើឲ្យមុននៅស្បែកថ្ងាស់កាន់តែច្រើន ជាពិសេសបើសិណជាអ្នកមិនបានធ្វើអ្វីសោះក្នុងការគ្រប់គ្រងស្រ្តេសទេ។

២. សក់៖ បើសិនជាអ្នកងាយនឹងកើតមុន វាមិនមែនជារឿងល្អទេដែលអ្នកត្រូវជ្រើសរើសម៉ូតសក់ដែលនាំឲ្យសក់ប៉ះពាល់នឹងមុខច្រើន។ ភាពគគ្រិច និងប្រេងដែលជាប់ដើមសក់អាចធ្វើឲ្យស្ទះរន្ធញើសនៅលើថ្ងាស់បាន ដូច្នេះវានឹងងាយនាំឲ្យកើតមុនណាស់។

៣. ផលិតផលសម្រាប់ថែរក្សាសក់៖ មុនថ្ងាសក៏អាចកើតឡើងដោយសារការប្រើប្រាស់ផលិតផលថែរក្សាសក់ និងផលិតផលលេងស្តាយសក់ដែរដូចជា សាប៊ូកក់សក់ ក្រែមអប់សក់ ជែល និងស្ព្រាយបាញ់សក់ជាដើម។ នេះដោយសារតែ សារធាតុគីមីខ្លះដែលវាមានអាចនាំឲ្យរលាកស្បែក ដែលជាហេតុធ្វើឲ្យកើតមុន។

៤. គ្រឿងតុបតែងមុខ៖ រឿងនេះកើតឡើងជាពិសេសបើសិនជាអ្នកមានស្បែកដែលសម្បូរខ្លាញ់ ហើយការប្រើប្រាស់ផលិតផលតុបតែងមុខដែលខុសគឺងាយនឹងកើតមុនខ្លាំងណាស់។ ការប្រឈមអ្នកទៅនឹងការកើតមុនលើថ្ងាស និងកន្លែងណាផ្សេងៗទៀតនឹងកើនឡើងបើសិនជាអ្នកមិនអាចសម្អាតគ្រឿងតុបតែងមុខមុនពេលចូលគេង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ