ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ៥ប្រភេទ ដែលមិនគួរទទួលទាននៅពេលព្រឹក

2 ឆ្នាំ មុន

អាហារពេលព្រឹក គឺជាអ្វីដែលអ្នកមិនគួរមើលរំលង។ វាត្រូវបានគេបង្ហាញថា ធ្វើឱ្យយើងចាប់ផ្តើមថ្ងៃថ្មីបានយ៉ាងប្រសើរ។ តែយើងមិនមែនចេះតែទទួលទានអាហារផ្តេសផ្តាសទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់អាហារ៥យ៉ាង ដែលអ្នកមិនគួរទទួលទាននៅពេលព្រឹកព្រលឹម។ ១. គ្រាប់ធញ្ញជាតិ…

អាហារពេលព្រឹក គឺជាអ្វីដែលអ្នកមិនគួរមើលរំលង។ វាត្រូវបានគេបង្ហាញថា ធ្វើឱ្យយើងចាប់ផ្តើមថ្ងៃថ្មីបានយ៉ាងប្រសើរ។ តែយើងមិនមែនចេះតែទទួលទានអាហារផ្តេសផ្តាសទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់អាហារ៥យ៉ាង ដែលអ្នកមិនគួរទទួលទាននៅពេលព្រឹកព្រលឹម។

១. គ្រាប់ធញ្ញជាតិ ៖ ប្រាកដណាស់វាមានភាពងាយស្រួលក្នុងការញ៉ាំ ប៉ុន្តែ ភាគច្រើននៃគ្រាប់ធញ្ញជាតិមានជាតិស្ករខ្ពស់ ហើយមានសារធាតុពុល និងប្រូតេអ៊ីនតិចតួចសម្រាប់អ្នក។

២. អាហារងាយៗពេលព្រឹកនៅតាមហាង ដូចជាប័រហ្គ័រ សាំងវ៉ិច និងដូណាត់ ៖ ស៊ុត និងសាំងវិច អាចជាជម្រើសល្អសម្រាប់អាហារពេលព្រឹក ប្រសិនបើអ្នកធ្វើវាដោយខ្លួនឯង។ ប៉ុន្តែ បើនៅហាងវិះញ អាហារទាំងនេះសំបូរទៅដោយជាតិស្ករមិនល្អ មានផ្ទុកជាតិសូដ្យូម និងខ្លាញ់មិនល្អច្រើន។

៣. ទឹកបន្លែ ឬផ្លែឈើ ៖ ជាការពិតណាស់ បន្លែទាំងអស់មានវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ ប៉ុន្តែ ទឹកបន្លែ ឬផ្លែឈើភាគច្រើនក៏មានជាតិស្ករខ្ពស់ផងដែរ។

៤. ទឹកដោះគោជូរ ៖ ទឹកដោះគោជូរមិនមែនល្អសម្រាប់សុខភាពទាំងអស់នោះទេ ដូច្នេះ អ្នកគួរជ្រើសរើសទឹកដោះគោជូរដែលមិនសូវមានជាតិស្ករ និងសារធាតុបន្ថែម។

៥. កាហ្វេ ៖ កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ វាអាចដាស់អារម្មណ៍អ្នកឲ្យភ្លឺស្វាង និងស្រស់ស្រាយ ប៉ុន្តែ វាក៏អាចធ្វើទុក្ខចំពោះក្រពះអ្នកដែរ។ ក្រៅពីនេះ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ អាចធ្វើឲ្យអ្នកលែងឃ្លានអាហារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ