ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀនជាង ១២៥,០០០​នាក់ធ្វើពហិការមិនចូលធ្វើការ ដើម្បី​ប្រឆាំង​នឹង​របប​យោធា​នៅមីយ៉ាន់ម៉ា

2 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា​៖ គ្រូបង្រៀន​ប្រមាណ​ជា​ជាង ១២៥,០០០​នាក់ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ផ្អាក​ការ​បង្រៀន​របស់​ពួក​គេ ដើម្បី​ចូលរួម​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា កាលពី​ខែកុម្ភៈ កន្លង​ទៅ នេះ​បើ​យោង​តាម​ការ​ថ្លែងប្រាប់​របស់​សហព័ន្ធ​គ្រូបង្រៀន នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។…

ប្រទេស​មី​យ៉ា​ន់​ម៉ា​៖ គ្រូបង្រៀន​ប្រមាណ​ជា​ជាង ១២៥,០០០​នាក់ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា បាន​ផ្អាក​ការ​បង្រៀន​របស់​ពួក​គេ ដើម្បី​ចូលរួម​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា កាលពី​ខែកុម្ភៈ កន្លង​ទៅ នេះ​បើ​យោង​តាម​ការ​ថ្លែងប្រាប់​របស់​សហព័ន្ធ​គ្រូបង្រៀន នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​រ័យ​ទ័​រ ចេញ​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២១ បាន​បន្ត​ថា ការ​ផ្អាក​បង្រៀន​នេះ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ មុន​ឆ្នាំ​សិក្សា​ថ្មី​បាន​មក​ដល់​។ គ្រូ​និង​ឪពុក​ម្តាយ​មួយ​ចំនួន បាន​កំពុង​ធ្វើ​ពហិការ ដើម្បី​ជំនួយ​ជា​ស្មារតី​នៃ​យុទ្ធនាការ​ប្រឆាំង​តវ៉ា​នឹង​របប​យោធា​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ទាមទា​ឱ្យ​មាន​លិទ្ធ​ប្រជាធិបតេយ្យ​មក​វិញ ក៏​ព្រោះតែ​ប្រទេស​បាន​ធ្លាក់​ចូល​ក្នុង​របប​យោធា​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដូចនេះ​ប្រជាជន​មិន​ចង់បាន​របប​យោធា​មក​គ្រប់គ្រង​ប្រទេស​ទៀត​ទេ​។

យោង​តាម​ការ​ថ្លែងប្រាប់ ជា​ផ្លូវការ​របស់​មន្ត្រី​សហព័ន្ធ​គ្រូបង្រៀន បាន​បន្ត​ថា ៖ «​គ្រូបង្រៀន​ប្រមាណ​ជា​ជាង ១២៥,៩០០ បាន​ផ្អាក​ការ​ចូល​បង្រៀន​របស់​ពួក​គេ​កាលពី​ថ្ងៃ​សៅរ៍​»​។ លោក​ថា លោក​ក៏​មានឈ្មោះ​ក្នុង​បញ្ជី​របស់​យោធា ដែល​ចង់​ចាប់ខ្លួន​លោក និង​បាន​ចោទប្រកាន់​លោក​ពី​បទ​ញុះញង់​ធ្វើ​ឱ្យ​ខូចការ​ទុកចិត្ត​។

គួរ​ជម្រាប​ផង​ដែរ​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​គ្រូបង្រៀន​ប្រមាណ​ជា​ជាង ៤៣០,០០០ នាក់ បើ​យោង​តាម​ទិន្នន័យ​កាលពី ២​ឆ្នាំ​មុន​។
មន្ត្រី​សហព័ន្ធ​គ្រូបង្រៀន បាន​បន្ត​ទៀត​ថា​៖ «​របប​យោធា​បាន​ចេញ​សេចក្តី​ប្រកាស ដែល​គំរាម​គំ​ហែង​មនុស្ស​ជា​ច្រើន​ឱ្យ​ចូល​ធ្វើការ​ងារ​វិញ ប្រសិនជា​ពួក​គេ​មិន​ព្រម​ធ្វើការ​វិញ​ពួក​គេ​ត្រូវ​បណ្តេញ​ពី​ការងារ​ទាំងអស់​»​។ លោក​ថា​លោក​នឹង​ត្រូវ​ចាប់ខ្លួន​និង​រង​ពី​បទ​ញុះញង់ ប្រសិនជា​លោក​ត្រឡប់​មក​វិញ​។

សារព័ត៌មាន​រ័យ​ទ័​រ​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​របប​យោធា ឬ​ក្រសួង​អប់រំ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​កាសែត Global New Light of Myanmar ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​នេះ បាន​អំពាវនាវ ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ឱ្យ​ត្រឡប់​ទៅ​សាលារៀន​វិញ ដើម្បី​ឱ្យ​ប្រព័ន្ធ​អប់រំ​ចាប់ផ្តើម​ឡើង​វិញ​។

នៅ​ក្នុង​ការ​ដំណើរការ​ប្រព័ន្ធ​សុខភាព សាលារៀន និង​វិស័យ​ជំនួយ​ឬ​អាជីវកម្ម​នានា ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវ​បានរ​អាក់រ​អ៊ួ​ល និង​ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់ តាំងពី​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​របស់​របប​យោធា និង​បាន​ចាប់ខ្លួន​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី មក​ម្ល៉េះ​។ មិន​ត្រឹមតែ​គ្រូបង្រៀន​តាម​សាលារៀន មិន​ព្រម​ចូល​បង្រៀន​នោះ​ទេ គ្រូ​និង​បុគ្គលិក​ដែល​ធ្វើការ​នៅ​តាម​សាកលវិទ្យាល័យ​ប្រមាណ​ជា​ជាង ១៩,៥០០​នាក់ ក៏​បាន​ធ្វើ​ពហិការ​មិន​ចូល​បង្រៀន​ដែរ​។

កិច្ចសំភាសន៍ជាមួយ ឪពុក​ម្តាយ​ ដែលបាន​ទុក​កូនចៅ​របស់​ពួក​គេ​នៅផ្ទះ
ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ដើម្បី​ខែ​ក្រោយ (​ខែមិថុនា​) គឺជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ប៉ុន្តែ​មាន​ឪពុក​ម្តាយ​ជា​ច្រើន​មិន​បាន​ចុះ​ឈ្មោះ​ឱ្យ​កូន​ៗ​ចូល​រៀន​នោះ​ទេ ដោយ​ពួក​គេ​មាន​គម្រោង​មិន​ឱ្យ​កូន​ៗ​ទៅ​សាលា​។ លោកស្រី Myint មាន​អាយុ 42​ឆ្នាំ បាន​និយាយ​ថា​៖«​ខ្ញុំ​មិន​ចុះ​ឈ្មោះ​ឱ្យ​កូនស្រី​របស់ខ្ញុំ​ចូល​រៀន​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​ចង់ឱ្យ​កូនស្រី​រៀន​អំពី​របប​ផ្ដាច់​ការ​នៃ​ពួក​យោធា​ទេ​។ ម្យ៉ាងវិញទៀត​ខ្ញុំ បារម្ភ​ពី​សុវត្ថិភាព​របស់​នាង ព្រោះ​នាង​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ​»​។

ក្រុម​និស្សិត​រាប់រយ​នាក់ ដែល​អ្នកធ្វើការ​តវ៉ា​នាំ​រៀងរាល់ថ្ងៃ និង​ជា​កំលាំង​នាំមុខ​គេ ត្រូវ​បាន​ក្រុម​របប​សន្តិសុខ​សម្លាប់​រាប់រយ​នាក់ ក៏​បាន​ធ្វើ​ពហិការ​មិន​ចូល​សាលា​វិញ​ដែរ​។ សិស្ស​ម្នាក់​ដែល​មាន​អាយុ​១៨ បាន​និយាយ​ថា​៖«​ខ្ញុំ​មិន​ចូល​សាលា​វិញ​ទេ ដ៏​រាប​ណា​យើង​ទទួល​បាន​លិ​ទ្ធិ​ប្រជាធិបតេយ្យ​មក​វិញ​»​។

ប្រព័ន្ធ​សិក្សា​ឬ​ប្រអប់​រំ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់ ដោយ​ប្រព័ន្ធ​អប់រំ​ក្នុង​ប្រទេស​មួយ​នេះ​ទទួល​បាន​ចំណាត់ថ្នាក់​ទី​៩២ ក្នុង​ចំណោម ៩៣ ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​នៅ​ទូ​ទាំង​ពិភពលោក កាលពី​ឆ្នាំ​មុន​។

សូ​ម្បី​តែ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​ស៊ូ​ជី ដែល​បាន​ទទួល​ជោគជ័យ​ខាង​ការ​អប់រំ​ក៏​ដោយ ក៏​ស្តារ​នៃ​ប្រព័ន្ធ​អប់រំ​នៅ​ទាប​ជាង ២ ភាគរយ​ផង​ដែរ នោះ​ជា​អត្រា​ទាប​បំផុត​មួយ​នៅ​លើ​ពិភពលោក យោង​តាម​តួលេខ​របស់​ធនាគារពិភពលោក​។
រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ដែល​បង្កើត​ឡើង​ដោយ​ក្រុមប្រឆាំង​នៃ​របប​យោធា បាន​និយាយ​ថា ខ្លួន​នឹង​ធ្វើ​អ្វី​ៗ​ទាំងអស់ ដែល​អាច​ធ្វើ​បាន ដើម្បី​គាំទ្រ​ដល់​គ្រូ​និង​និស្សិត​ទាំងនោះ ដោយ​អំពាវនាវ​ឱ្យ​ម្ចាស់​ជំនួយ​បរទេស បញ្ឈប់​ការ​ផ្តល់​ថវិកា​ដល់​ក្រសួង​អប់រំ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​របប​យោធា​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រួបរួម​ជាតិ បាន​និយាយ តាម​អ៊ីមែល​មក​កាន់​សារព័ត៌មាន​រ័យ​ទ័​រថា​៖ «​យើង​នឹង​ធ្វើការ​ជាមួយ​អ្នក​អប់រំ​មី​យ៉ា​ន់​ម៉ា ដែល​បាន​បដិសេធ​មិន​គាំទ្រ​របប​យោធា ដែល​ឃោរឃៅ​នេះ​។ ហើយ​លោកគ្រូ​និង​អ្នកគ្រូ​ដ៏​ពូកែ​ទាំងនេះ នឹង​មិន​ត្រូវ​បោះបង់​ចោល​ឡើយ​»៕

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង