ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីងាយៗដើម្បីគ្រប់គ្រង «ស្ត្រេស» ពេលជំងឺកូវីដ ១៩ កំពុងរាតត្បាតខ្លាំង !

2 ឆ្នាំ មុន
  • ភ្នំពេញ

វាល្អបំផុតក្នុងការផ្តោតលើយុទ្ធសាស្រ្តថែទាំខ្លួនឯងជាមូលដ្ឋាន ដែលរួមមានទម្លាប់នៃការញ៉ាំ និងការគេងឱ្យបានទៀងទាត់ និងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដើម្បីជំរុញប្រព័ន្ធភាពស៊ាំរបស់យើង និងការពារសុខភាពរាងកាយរបស់យើង ។ នេះជាការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា…

វាល្អបំផុតក្នុងការផ្តោតលើយុទ្ធសាស្រ្តថែទាំខ្លួនឯងជាមូលដ្ឋាន ដែលរួមមានទម្លាប់នៃការញ៉ាំ និងការគេងឱ្យបានទៀងទាត់ និងការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ដើម្បីជំរុញប្រព័ន្ធភាពស៊ាំរបស់យើង និងការពារសុខភាពរាងកាយរបស់យើង ។ នេះជាការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា ឯកទេសខាងផ្នែកចិត្តវិទ្យា នៅក្នុងកម្មវិធី «ទៅពេទ្យ» ដែលជាកម្មវិធីសម្រាប់ការណាត់ជួបគ្រូពេទ្យតាមអនឡាញ ។

លោកស្រីវេជ្ជបណ្ឌិត បានប្រាប់ឱ្យដឹងទៀតថា អ្នកអាចបន្ធូរស្រ្តេសក្នុងសម័យកូវីដនេះ ដោយការតាំងសមាធិ អានសៀវភៅដែលចូលចិត្ត មើលកម្មវិធីទូរទស្សន៍ ស្តាប់ភ្លេង និយាយជាមួយមនុស្សជាទីស្រឡាញ់តាមបណ្តាញសង្គម ដែលទាំងនេះហើយសុទ្ធតែអាចប្រឆាំងនឹងស្រ្តេសដែលលោកអ្នកកំពុងមាន ។

លោកស្រីវេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា បានពន្យល់ទៀតថា ប៉ុន្តែគេមិនត្រូវមើលព័ត៌មានអវិជ្ជមានច្រើនពេកទេ ពីព្រោះវាអាចធ្វើឱ្យយើងកាន់តែស្ត្រេស និងមានអារម្មណ៍មិនល្អ ។ ការអនុវត្តនូវវិធានការ ៣ ការពារ និង ៣ កុំ ព្រមទាំងចាក់វ៉ាក់សាំងអាចជួយយើងកាត់បន្ថយការឆ្លងមេរោគកូវីដ ១៩ ។ ដូច្នេះវាក៏ជាផ្នែកមួយធ្វើឱ្យយើងមិនសូវភ័យខ្លាច និងតានតឹងអារម្មណ៍ចំពោះកូវីដ ១៩ ផងដែរ ។ ពេលដែលយើងយល់ថា យើងបានការពារខ្លួនពេលញលេញហើយ វាធ្វើឱ្យយើងមានជំនឿចិត្តថា កូវីដ ១៩ នឹងមិនងាយមកឆ្លងយើងបានឡើយ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។